Wednesday, November 20, 2024
Homeតារាខ្មែរតើសុខ ពិសី ៖ហ៊ានធ្វើដូចអ៊ីវ៉ា ទេ?

តើសុខ ពិសី ៖ហ៊ានធ្វើដូចអ៊ីវ៉ា ទេ?

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវបានឪពុកនាងលោកសុខ ហេង ជម្រុញឲ្យនាងរៀបការជាច្រើន​ឆ្នាំមកហើយ ពោលគឺដូចគ្នាទៅនិងនាងអ៊ីវ៉ា ត្រូវលោកអ៊ូ វ៉ា តឿនឲ្យការប្ដីនៅឆ្នាំមុននេះដែរ តែ​ពេលនេះពិសី និងស្រីនាថ មិនដូចគ្នាឡើយ។ពិសី មិនក្លាហានបង្ហាញស្នេហ៍ផ្អែមល្ហែមជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេជាសា​ធារណៈទេ បើទោះជារឿងស្នេហារបស់​អ្នកទាំងពីរបានបែកធ្លាយជាង១០ឆ្នាំទៅហើយក្ដី គឺនាងបន្ដជ្រើសស្នេហ៍​ដោយលាក់លៀមជា​បន្ដទៀត ទើបនាំឲ្យចំណងស្នេហានាងនិងលោកចំរើន បាត់បង់ទាំងស្រុងនូវនូវក្ដី​សុខជា​ចំហ​។តែសិស្សប្អូននាងស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា វិញពេលនេះនាងនិងលោកលី សេងហួរ ម្ចាស់ក្លឹបបាល់​ទាត់សៀមរាបយូណាធីត ចាប់ផ្ដើមបណ្ដើរគ្នាសឹងគ្រប់ពេលទៅហើយក្រោយអ្នកទាំងពីរ​បង្កាត់ភ្លើងស្នេហានិង​គ្នាអស់រយៈពេល៧ឆ្នាំមក។Fan  របស់ពិសី ចង់ឲ្យតារាវ័យ៣៣ឆ្នាំ រូបនេះធ្វើដូចស្រីនាថ ពោលគឺឈប់សាង​ស្នេ​ហា​ដោយលាក់លៀមតទៅទៀត តែអ្នកចម្រៀងដ៍មានឥទ្ធិពលរបស់សាន់ដេរូបនេះនៅតែរារែកចិត្ត ហើយចំពោះ​មូលហេតុនោះត្រូវបានគេសន្និដ្ឋានថាគ្មានរឿងអ្វីផ្សេងក្រៅពីនាងបារម្ភខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនោះទេ ព្រោះ​ថាទំនាក់ទំនងរវាងនាងនិងលោកចំរើន ចុះសម្រុងគ្នាល្អណាស់ និងមានព័តមានថាអ្នកទាំងពីរគ្រោងដឹក​ដៃគ្នាចូលរោងការនាពេលខាងមុខនេះទៀតផង។

តើសុខ ពិសី ហ៊ានដឹកដៃលោកឡាយ សុខចំរើន លាតត្រដាងស្នេហាពិតរួមគ្នា ដើម្បីកុំឲ្យចាញ់អ៊ីវ៉ា និងលោក​លី សេងហួរ ដែរឬទេ?នេះជាសំណួររបស់​​Fan ពិសី ដែលបានលើកឡើង​ក្រោយពួកគេឃើញស្រីនាថ ក្លាហាន​ហ៊ានសាសងស្នេហ៍ជាមួយថៅកែម្ចាស់ក្លឹបសៀម​រាបយូណាយធីត នារយៈពេលចុងក្រោយនេះ។សម្រាប់តារា​មួយចំនួនដែលស្និតពិសី បាននិ​យាយថាការដែលអ៊ីវ៉ា លែងខ្លាចបណ្ដើរសង្សារនាពេលនេះអាចនឹងធ្វើឲ្យពិសី ប្ដូរចិត្តប្រែពីខ្លាច មកហ៊ានកៀកកើយជាមួយម្ចាស់ចិត្តនាពេលឆាប់ៗនេះក៍ថាបាន ព្រោះនៅពេលដែលពួកគេ​ព្រម​សាងស្នេហ៍ដោយបើកចំហហើយ នោះពាក្យចរចាមអារ៉ាមទាំងឡាយក៍សាបទៅវិញបន្ដិចម្ដងៗជាមិនខាន ហើយពេលនេះដំណឹងនៃការចូលរោងការរបស់ពួកគេនឹងលេចឡើង គឺដូចគ្នាទៅនិងរឿងស្នេហាឱក សុគន្ធ​កញ្ញា និងលោកអ៊ឹង សុខលី ដែរដែលអ្នកទាំងពីរលាក់លៀមជាង៨ឆ្នាំ តែពេលបែកធ្លាយក៍ដឹកដៃគ្នាចូលរោងការ​និងយកកូនប្រើយ៉ាងតក់ក្រ​ហល់តែម្ដង។

 សុខ ពិសី ត្រូវបានអ្នកគាំទ្រនាងចាត់ទុកថាជា”រាជនីយសម្រស់” ដោយសារតែគិតមកដល់ឆ្នាំ២០២៣ នេះនៅ​មិន​ទាន់​មានតារាចម្រៀងស្រីរូបណាស៊ីដាច់នាងឡើយ បើទោះជាកន្លង​​មកធ្លាប់លេចឭថានាងបានកែសម្ផស្ស​ជាច្រើនផ្នែកក្ដី។អ្នកជំនាញសិល្បៈបានលើកឡើង​ថានៅពេលដែលពិសី ដាច់ចិត្តបើកស្នេហ៍ឲ្យគេដឹងការពិត​ហើយលែងលាក់បាំងតទៅទៀតនោះអំណាចរបស់នាងនៅសាន់ដេគឺប្រែប្រួលសឹងតែ៣៦០ ដឺក្រេជាមិនខាន ដែលពេលនោះនាងនឹងត្រូវបានតារាៗគោរពដូចជាថៅកែ ឬម្ចាស់ផលិតកម្មសាន់ដេតែម្ដង។តែក្រៅពីខ្លាចរៀប​ការប្ដី​ទៅអាជីពចម្រៀងលែងទៅមុខនោះគេជឿរថាពិសី នៅមានហេតុផលមួយផ្សេងទៀតដែលធ្វើឲ្យនាង​ចេះតែពន្យាពេលសារភាពស្នេហ៍ឬមិនច្បាស់លាស់ថ្ងៃរៀបការជាមួយលោកចំរើន នោះគឺនិងនិងថៅកែក្មេងរូប​នេះ​គ្មានការបារម្ភរឿងស្នេហាប្រឈមហានិភ័យ ព្រោះ​តែយល់ចិត្តគ្នាច្បាស់លាស់ទៅហើយ ទើបបញ្ហាចូលរោង​ការ​ដោយតក់ក្រហល់មិនមែនជាជម្រើសរបសអ្នកទាំងពីរនោះទេ។យ៉ាងណាគេជឿរថាពិសិ មិនអាចនឹងអូស​ក្រ​ឡារឿងរៀបការប្ដីដល់ទៅ១០ឆ្នាំ តទៅមុខទៀតបានឡើយ ព្រោះថាឆ្នាំនេះនាងមានអាយុ៣៣ឆ្នាំ ទៅហើយហេតុ​នេះFan នាងរំពឹងថាពិសី អាចនឹងធ្វើជាកូនក្រមុំមែនទែន មុនអាយុ៣៥ ឆ្នាំពោលគឺអាចនឹងក្រាបផ្ទឹមនៅឆ្នាំ២០២៤ ឬ២០២៥ ។ប៉ុន្ដែបើនាងអូសក្រឡារឿងរៀបការបានដល់ទៅ​១០ឆ្នាំ ថែមទៀត នោះមានន័យថានាងនឹង​មិនរៀប​ការជារៀងរហូតតែម្ដង។

 ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍មិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងរ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទ​សីម៉ា ,យូរី និងវី ឌីណែត ជាដើម។តាមព័តមានថាពិសី រងចាំអ៊ុតមើល​ថាតើសិស្សប្អូនស្រីនាថ នឹងហ៊ានរៀបការ​ឆាប់ៗទេ ក្រោយពួកគេដើរ១ជំហ៊ានមុននាងរឿងអត់ខ្លាចបញ្ចេញមុខអនាគតប្ដីនាពេលនេះ ហើយបើអ៊ីវ៉ា ក្រាប​ផ្ទឹម នាងច្បាស់ជាប្រ​ថុយដឹកដៃម្ចាស់ចិត្តគ្រងឈុតអាពាហ៍ ពិពាហ៍ ទៅតាមសំណូមពររបស់អ្នកគាំទ្រនាង​ជាមិន​ខាន៕

RELATED ARTICLES