អូស្រា្ដលី៖តារាកូនឱក សុគន្ធកញ្ញា បាននាំស្វាមីនាងលោកអ៊ឹង សុខលី ចេញទៅដើរលេងកម្សាន្ដនៅទីក្រុងSydney និងតំបន់ទេសចរណ៍ជាច្រើនទៀតលើទឹកដីអូស្តា្រលីកាលពីថ្ងៃទី៧ កក្កដា ដែលនេះជាការរឹតចំណងស្នេហាក្រៅស្រុកសារជាថ្មីម្ដងទៀត ខណៈដែលកាលពីឆ្នាំមុននាងក៍បណ្ដើរប្ដីទៅទីនោះដែរក្នុងថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ពួកគេ។ប្រភពបានឲ្យដឹងថាមូលហេតុដែលសុគន្ធកញ្ញា ច្រើនតែជ្រើសរើសការដើរលំហែកាយ៉ានៅអូស្ត្រាលីដោយសារតែនាងទៅជួបប្អូនប្រុសនាងនិងម្ដាយនាងអ្នកស្រីអ៊ិន ថាច ដែលកំពុងរស់នៅជាមួយស្វាមីថ្មីទីនោះ ហើយពិតណាស់លោកសុខលី តែងតែបំពេញបំណងនាងជានិច្ច បើទោះជាលោកមមាញឹកក្នុងការគ្រប់គ្រងការផ្សាយទាំងមូលរបស់ហង្សមាសក្ដី តែលោកមិនដែលធ្វើឲ្យភរិយាឯកោនោះទេ ហេតុនេះហើយបានជាសុគន្ធកញ្ញា តែងតែចេញសារសរសើរស្វាមីនាងនៅថ្ងៃខួបមង្គលការថាលោកសុខលី ជាបងប្រុស ជាឪពុក ជាស្វាមី ដែលបានជួយនាងជាច្រើនទាក់ទងវិស័យសិល្បៈ ពិសេសលោកបានបំពេញតួនាទីជាប្ដីនិងឪពុកដ៍ល្អរបស់កូននាង។ចំណែកលោកសុខលី វិញក៍ធ្វើឲ្យសុគន្ធកញ្ញា តែងតែរំភើបផងដែរដូចជាលោកហៅនាងថាជាឧត្តមភរិយា និងចាត់ទុកថាជាមាតា ដៃ១០០ ជាដើម។
យ៉ាងណាអំឡុងពេលដែលឱក សុគន្ធកញ្ញា ប្រារពខួបអាពាហ៍ គម្រប់៤ឆ្នាំ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ កន្លងមកនោះតារាដែលជិតស្និតមិនហ៊ានជម្រុញឲ្យនាងយកកូនទី២ដូចកាលខួបមង្គលការរបស់ពួកគេកាលពីឆ្នាំទី២ និងទី៣ ឡើយ ព្រោះតែដឹងថាសុគន្ធកញ្ញា ចង់ប្រជែងទីផ្សារចម្រៀងសារជាថ្មី ទើបមុននេះនាងព្យាយាមសម្រកទង្ងន់ឲ្យមានរាងស្វែលមកវិញ។ដោយឡែកសម្រាប់តំណើរកម្សាន្ដលើកនេះរបស់ឱក សុគន្ធកញ្ញា នៅបរទេសក្រៅពីប្រារពខួបអាពាហ៍ ពិពាហ៍ របស់ខ្លួននោះសុគន្ធកញ្ញា ក៍ចង់លំហែអារម្មណ៍ផ្ទាល់ខ្លួនពីការនឿយហត់ច្រៀងសម្ដែងConcerts ពេញមួយរដូវក្ដៅកន្លងមកដែរ។សម្រាប់តារារួមអាជីពនៅតែមើលឃើញថាចំណងស្នេហាសុគន្ធកញ្ញា និងលោកសុខលី នៅឆ្នាំទី៤នេះ អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមលើសផ្ដើមស្នេហ៍គ្រាដំបូងទៅទៀត ពិសេសគឺក្រោយទទួលបានចំណងដៃកូនប្រុសមួយអាយុជិត៤ឆ្នាំនេះ ហេតុនេះហើយបានជាកន្លងមកតារាជិតដិត រួមទាំងFan តែងតែជម្រុញឲ្យតារាកូន១រូបនេះយកកូនកូនទី២តាមបំណង ព្រោះតែពួកគេដឹងថានាងចង់បានកូនស្រី តែពេលនេះរឿងពពោះបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែកញ្ញា ចង់វាយលុកទីផ្សារចម្រៀងម្ដងទៀត ក្រោយពេលនាងមានប្ដីនិងកូន១ ត្រូវបានគេមើលឃើញថានាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅក្រមុំទេ ។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា ថ្វីត្បិតតែពេលនេះនាងលែងសូវមានបទផ្ទុះដូចមុនក៍ដោយ ប៉ុន្ដែនាងបានចេញមុខធ្វើជាCoach និងJudge តាមកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាសជាបន្ដបន្ទាប់នាំឲ្យនាងនៅតែរក្សារទីផ្សារសិល្បៈបាន ពិសេសគឺស្ពតធំៗដែលការងារសំខាន់ៗទាំងនោះភាគច្រើនស្វាមីនាងជាអ្នកដឹកនាំផ្ទាល់តែម្ដង។អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធកញ្ញា ពិបាករក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសតទៅទៀតប្រសិនបើនាងគ្មានអ្វីថ្មីៗឡើងវិញទេ ព្រោះការចេញមុខធ្វើជាគណៈកម្មាការ និងគ្រូបង្វឹកពីកម្មវីធីប្រលងចម្រៀងទាំងឡាយនៅហង្សមាសនោះមិនទាន់គ្រប់តម្រូវការនៃអ្នកស្ដាប់បទចម្រៀងរបស់នាងជាទូទៅបានឡើយ។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីនិងកូនហើយធ្វើឲ្យអាជីពចម្រៀងលែងសូវស្ទុះខ្លាំងទៅមុខមានដូចជានាងសួស វីសា ,ពេជ្រ សូលីកា ខណៈដែលតារាស្រីលំដាប់ជូរមុខរបស់ហង្សមាស២ដួងទៀតគឺពេជ្រ សោភា និងសុគន្ធ និសា ក៍ហាក់នៅទ្រឹងដែរ ពោលអ្នកចម្រៀងស្រីរបស់ផលិតកម្មធំនេះនៅមានយ៊ីអ៊ុនល្អតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។ប៉ុន្ដែសម្រាប់សុគន្ធកញ្ញា វិញនាងត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យទាំងអាជីពសិល្បៈ និងស្នេហា នៅឆ្នាំ២០២៣ នេះហើយការដែលកញ្ញា ទទួលបានការថ្នាក់ថ្នមពីប្ដីសឹងគ្រប់ពេលបែបនេះគេជឿរថានោះជាក្ដីសុខធំបំផុតរបស់នាងដែលប៉ងក្នុងជីវិត ទោះជាអាជីពចម្រៀងលែងសូវមានលំនឹងក្ដី។ដោយឡែកសម្រាប់ទស្សនិកជនខ្លះដែលព្យាករណ៍មុនសុគន្ធកញ្ញា ចូលរោងការជាមួយលោកសុខលី ថានាងអាចនឹងប្រឈមរងទឹកភ្នែក ព្រោះតែធ្លាប់លេចឭថាលោកលី មានស្រីស្នេហ៍ច្រើននោះក៍បានស្ងប់ស្ងាត់ទៅវិញដោយសារតែប្អូនលោកថៅកែហង្សមាសរូបនេះស្រលាញ់ភរិយាទ្វេដង ក្រោយទទួលបានកូន១ ហេតុនេះហើយកញ្ញា ដែលផាត់ចោលសំណើរស្នេហ៍មន្រ្ដីធំៗមួយចំនួនកាលនៅក្រមុំដើម្បីភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពសិល្បៈរបស់នាងនោះប្រាកដជាមិនខកបំណងឡើយ៕