Wednesday, November 20, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ៖ថាស្ទើតែទប់ទឹកភ្នែកមិនជាប់ ពេល​ឃើញ​ស្រីនាថ ឈ្នះមកុដបវរ​កញ្ញា​ត្រចៀកកាំ

ឌួង ហ្សូរីដា ៖ថាស្ទើតែទប់ទឹកភ្នែកមិនជាប់ ពេល​ឃើញ​ស្រីនាថ ឈ្នះមកុដបវរ​កញ្ញា​ត្រចៀកកាំ

ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា ដែលជាស្ថាបនិកCambodia Super Model (CSM)និងជាម្ចាស់ ហាង​ដា​ណាម៉ា កាត់ដេរ បានឧបត្ថម្ភសម្លៀកបំពាក់ជាឈុតប្រពៃណីសូត្រខ្មែរ​ដល់កញ្ញា​សោម ស្រីនាថ ទៅប្រកួតបវរកញ្ញា​ត្រចៀកកាំ(Bird’s Nest Division )នៅចិន ថ្ងៃទី១០ និង១១ កក្កដា នោះបានបង្ហាញអារម្មណ៍ថានាងស្ទើ​ស្រក់​ទឹក​ភ្នែកនៅពេលដែលឃើញស្រីនាថ អាច​ធ្វើបានក្លាយទៅជាម្ចាស់ជ័យលាភី គ្រងមកុដ តំណាងឲ្យស្រ្ដីខ្មែរ ឈលើ​វេទិការអន្ដរជាតិ​នោះ​។​​នាងថាសឹងតែទប់ទឹកភ្នែកមិនជាប់នៅពេលដែលឃើញការ​ប្រឹងប្រែងរបស់ប្អូន​ស្រី​ម្នាក់​នេះ​(ស្រីនាថ)​នៃ​ក្រុមCSM ទទួលបានលទ្ធផលជោគជ័យបែបនេះ។ហ្សូរីដា បន្ថែមថាស្រីនាថ តំណាង​ឲ្យ​ស្រ្ដី​កម្ពុជា​​ដែល​យកសម្លៀកបំពាក់ហូលខ្មែរ ស្ទើគ្រប់ឈុត ក្បាច់រាំប្រពៃណីខ្មែរ និងកាយវិការដ៍ទន់​ភ្លន់ជា​នារីខ្មែរ ទៅបង្អួតបង្ហាញពិភពលោកឲ្យទទួលស្គាល់ពីក្មេងកំព្រា ជា​បងស្រីដ៍រឹងមាំ ខិតខំចិ​ញ្ចឹម​ប្អូនៗ អោយមានអនាគត តស៊ូ ចិញ្ចឹមថែទាំម្ដាយកើត​មហារីក​រហូត​លោក​ស្លាប់កាលពី​៦ឆ្នាំ មុន។

  ឌួង ហ្សូរីដា បានប្រាប់ពីចំណុចដែលសោម ស្រីនាថ បានក្លាយទៅជាម្ចាស់មកុដ​បវរ​កញ្ញា​ត្រចៀកកាំនៅ​ឆ្នាំ​២០២៣ នេះថានាងមើលទៅណែងណង សម្លៀកបំពាក់​ប្រើសូត្រ​ខ្មែរ ,ពេលគេសម្ភាសន៍ស្រីនាថ រៀបរាប់ការ​តស៊ូ ហើយម្ដាយនាងកើតមហារីករហូតបាត់បង់​ជីវិត​…ធ្វើឲ្យមេប្រយោគយំតាម។ប្រធានCSM រូបនេះ​បន្ថែម​ថា​បវរកញ្ញាត្រចៀកកាំ មិនផ្ដោតទៅ​លើ​សម្រស់តែមួយមុខទេ តែអ្នកចូលរួមប្រកួតគឺជាស្រី្ដមានវ័យចាប់ពី៣០​ឆ្នាំ​ឡើងទៅ មិន​បាច់​នៅលីវក៍បាន តែជាស្រ្ដីដែលចេះតស៊ូ រឹងមាំ មានមុខរបរ និងស្រស់ស្អាតផងដែរ ហើយ​ចំណុច​ទាំងនោះស្រីនាថ គាត់មានគ្រប់ចំណុច។

 គូរបញ្ជាក់ថាការប្រកួតបវរកញ្ញាBird’s Nest Division មានការចូលរួមប្រកួត ពីស្រ្ដី​តំ​ណាងដល់​ទៅ១១ ប្រទេស​ក្នុងនោះមានដូចជាប្រទេសចិន ,ហ្វីលីពីន,ម៉ាឡេស៊ី ,ឥណ្ឌូណេស៊ី និងសាំងហ្គាពួរ ជាដើមដែលកម្មវិធីនេះ​រៀប​ចំនៅទីក្រុងគង់ចូវ ប្រទេសចិនកាលពីថ្ងៃទី១០ និង១១ កក្កដា ខណៈដែលស្រីនាថ បានចេញទៅតាំងពីថ្ងៃទី៧ កក្កដា ដើម្បីហ្វិក​ហាត់​ពីអ្នក​ជំនាញចិន រហូតដល់ថ្ងៃប្រកួត ក្នុងនាមនាងជាអ្នកតំណាងឲ្យស្ត្រីខ្មែរ និងសមាគមន៍ អ្នក​ផលិត និងនាំចេញ សំបុក្រត្រចៀកកាំកម្ពុជា(Miss Bird’s Nest Cambodia) និងCSM  ដែល​ពេលនេះក្ដី​សុបិន​បានក្លាយទៅជាការពិតព្រោះនៅទីបំផុតស្រីនាថ ក្លាយទៅជាម្ចាស់​មកុដ​Miss Bird’s Nest Division ឆ្នាំ២០២៣ ខណៈដែលកម្មវិធីនេះបានប្រារពជារៀងរាល់ឆ្នាំនៅ​ចិន។

 សោម ស្រីនាថ ថានាងមានជាមានក្ដីរំភើប និងសប្បាយរីករាយដែលកម្ពុជា​ទទួល​បាន​នូវមកុដលេខ១ នាំ​កិត្តិយស ត្រឡប់ទៅមាតុប្រទេសវិញ ។នាងថាបានបង្ហាញអ្វីដែល​ជាវប្ប​ធ័ម អរិយធ័ម និងទំនៀមទំលាប់ប្រពៃ​ណី​ខ្មែរលើឆាកអន្ដរជាតិ។នាងបន្ថែមថា​ការប្រ​កួតមួយនេះរូប​នាង​ទទួលបានបទពិសោធន៍ច្រើនណាស់ ទោះ​ជានាងអត់ចេះចិន តែនាង​អាចធ្វើបាន ក្នុង​នាមជាស្រ្ដីខ្មែរទន់ភ្លន់។នាងថាមិន​ត្រឹមតែមានសម្រស់​ស្អាតមួយ​មុខ​ទេ តែជា​មនុស្ស​រឹងមាំ តស៊ូ ឆ្លាត ជាស្រ្ដីដែលខ្លាំង និងត្រូវមានមុខរបរផ្ទាល់ខ្លួនផងដែរទើបអាចយក​ឈ្នះមកុដ​មួយ​នេះ​បាន។

 សោម ស្រីនាថ មកដល់ខ្មែរវិញនៅថ្ងៃទី១២ កក្កដា ខណៈដែលនៅលើផេកCambodia Super Models ,ស​មាគមន៍​ផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងBest Life Product ក៍បានផុសពីការសាទរនាងក្លាយ​ទៅជាម្ចាស់ជ័យលាភីបវរកញ្ញាត្រចៀកកាំ នៅឆ្នាំ២០២៣ នេះ​ ដែរ។នេះជាជំហ៊ានថ្មីមួយទៀតរបស់ស្រីនាថ នៅដើមឆ្នាំ២០២៣ សម្រាប់ការ​ងារសិ​ល្បៈ​របស់នាងដើម្បីបោះជំហ៊ានទៅមុខទៀត ខណៈដែលនាងនិង​កញ្ញាឌួង ហ្សូរីដា ត្រូវបាន​មហាជន​ដឹងថាជាតារាដែលបាត់បង់ម្ដាយដូចគ្នាដោយសារ​តែជំងឺមហារីកដ៍កាច​សា​ហាវ តែស្រីនាថ -ហ្សូរីដា ប្រឹងតស៊ូជម្នះឧបស័គ្គគ្រប់យ៉ាងរហូតមកដល់ពេលនេះ​ពួកគេគឺ​ជា​ជំហក្នុងគ្រួសារ​ដ៍រឹងមាំដោយមានអាជីវកម្មរៀងៗខ្លួនក្រៅពីសិល្បៈទៀតផង។Fan ជាច្រើន​បាន​សាទរស្រីនាថ ចំពោះលទ្ធផល​មួយនេះហើយពួកគេជូនពរឲ្យនាងកាន់តែជោគ​ជ័យក្នុងអាជីព​ជា​MC ,តារាសម្ដែង និងបង្ហាញម៉ូដថែមទៀត៕

RELATED ARTICLES