Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិខ្សែការពារ Man Utd ត្រូវបានដកហូត​តំណែង​ប្រធានក្រុម

ខ្សែការពារ Man Utd ត្រូវបានដកហូត​តំណែង​ប្រធានក្រុម

ខ្សែការពារ Harry Maguire បាននិយាយថាគាត់ត្រូវបានដកហូតតំណែងប្រធានក្រុម Man Utd ដោយអ្នក​ចាត់ការលោក Erik ten Hag ។

Maguire ត្រូវបានតែងតាំងជាប្រធានក្រុមដោយអ្នកស្នងតំណែងមុនលោកTen Hag គឺលោក Ole Gunnar Solskjaer កាលពីខែមករាឆ្នាំ ២០២០ រយៈពេល ប្រាំខែបន្ទាប់ពីចុះហត្ថលេខាលើតម្លៃជាង១០៤លានដុល្លារពី Leicester ។កិច្ចសន្យារបស់គាត់នៅពហុកីឡដ្ឋាន Old Trafford ដំណើរការដល់ឆ្នាំ ២០២៥ ។Maguire បានបង្ហោះនៅលើបណ្តាញសង្គមថា បន្ទាប់ពីពិភាក្សាជាមួយអ្នកគ្រប់គ្រងថ្ងៃនេះ គាត់បានប្រាប់​ខ្ញុំថាគាត់កំពុងផ្លាស់ប្តូរប្រធានក្រុម ។

ខ្សែការពារកណ្តាលអង់គ្លេសនិយាយថាខ្ញុំមានការ ខកចិត្តយ៉ាងខ្លាំងប៉ុន្តែនឹងនៅតែបន្តជួយ​ក្លឹបឲ្យអស់​ពី​សមត្ថ​ភាព។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៨ដងក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកកាលពីរដូវ​កាលមុន ហើយ​ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម West Ham ។ក្លឹបបានបន្ថែមថា គ្រប់គ្នានៅ Man Utd អរគុណ Harry សម្រាប់ការរួមចំណែករបស់គាត់ក្នុងនាម​ជាប្រធាន​ក្រុម​ក្នុងរយៈពេល ៣ឆ្នាំកន្លះកន្លងមកនេះ ៕

RELATED ARTICLES