ភ្នំពេញ៖លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងEtv នោះបានប្រតិកម្មចំពោះអ្នកដែលតាំងខ្លួនថាជា”តារា”ហើយបានយកក្រឌីតមួយនេះទៅធ្វើអំពើស្មោកគ្រោកណាមួយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន នាំឲ្យខូចអស់ដល់តម្លៃតារាដែលថ្លៃថ្នូរមានចំណេះជំនាញពិតប្រាកដ និងប៉ៈពាល់ធ្ងន់ធ្ងរដល់តម្លៃនៃសិល្បៈវប្បធ័មខ្មែរ។ប្រតិកម្មរបស់លោកគូច ខេវិន នាពេលនេះកើតមានឡើងក្រោយពីនាងហាស់ វីរ៉ាស្រីរ័តុ្ន ហៅរ៉ូស បានអះអាងថានាងជាតារាម្នាក់ដែរនោះបានបញ្ចេញរូបភាពគេងក្បែបុរសម្នាក់ដែលរកស៊ីចងការលុយឈ្មោះប៉ែន រិទ្ធ ហៅហ៊ាយួន ដោយនាងចោទថាប្រុសនេះបានទៅរកនាងដល់បន្ទប់ខុនដូមួយនៅវេលារំលងអាទ្រាធហើយបានប្រើល្បិចដាក់ថ្នាំសណ្ដំចាប់រំលោភនាងដល់ទៅ៤ ,៥ ដងឯណ្ណោះ ព្រោះតែនាងបានខ្ចីលុយបុរសនោះចំនួន២ពាន់ដុល្លារហើយមិនទាន់ដល់ថ្ងៃត្រូវសងតែហ៊ាយួន ចង់កាត់កង។នាងរ៉ូស ថែមទាំងព្រមានហ៊ាយួន ដោយសារតែបុរសនេះបានបង្ហោះឯកសារនាងខ្ចីលុយជាសាធារណៈ ទាំងមិនទាន់ដល់ថ្ងៃនាងត្រូវទូទាត់សង ហើយមិនទទួលស្គាល់អ្វីដែលខ្លួនបានប្រព្រិត្តិលើរូបនាងតាមរយៈការចាប់រំលោភ១យប់ដល់ទៅ៤,៥ ដងនោះទើបនាងសម្រេចចិត្តដាក់ពាក្យប្ដឹងហ៊ាយួន ទាមទារសំណងជំងឺចិត្តចំនួន២០ ម៉ឺនដុល្លារ។
លោកគួច ខេវិន បានចេញសារបង្កប់ទៅដោយការដាស់តឿននិងពន្យល់ពីពាក្យថា”តារា”នោះមានអត្ថន័យថា” នៅក្នុងភាសារខ្មែរពាក្យថាតារា(តារាករ ឬតារានិករ)គឺគេសំដៅទៅលើផ្កាយដែលរៈចិញ្ចែងចិញ្ចាចនៅលើមេឃា។ នៅក្នុងវិស័យសិល្បៈវប្បធ៌ម ខ្មែរយើងគេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅ លើសិល្បករ សិល្បការិនីណាដែលមានទេពកោសល្យមានស្នាដៃឆ្នើមមានភាពល្បីល្បាញគ្មានអ្នកប្រៀបប្រដូចបានទាំងលើការសម្តែងនិងច្រៀងជាដើម។ គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯងសម្ញែងទាក់ប្រុស ទាញស្រីដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោជន៍បុគ្គលនោះថាជាតារាឡើយ ប៉ុន្តែបច្ចុប្បន្នប្រភេទមនុស្សបែបនេះហាក់មានច្រើននៅក្នុងសង្គមYoutube, Facebook, Tiktok ,Online ជាដើម ។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំតាំងខ្លួនជាតារា និង យល់ច្រឡំចំពោះតារា ដែលនាំឲ្យអាប់អោនកិត្តិយសខូចខាតតម្លៃនៃវប្បធ៌មសិល្បៈខ្មែរយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។ ខ្ញុំចង់ឲ្យប្រុសព្រានញៀនស្រីញី និងពួកនារីចិត្តងាយតែងកាយទាក់ប្រុស ឈប់ប្រើពាក្យតារាហៅខ្លួនឯង និងយល់ច្រឡំចំពោះតារា ហើយប្រព្រឹត្តិអំពើស្មោកគ្រោកនាំឲ្យខូចពាក្យ”តារា” និងអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត ។យើងជាកូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើតឬនៅក្រៅប្រទេស គប្បីខំសិក្សារៀនសូត្រអក្សរសាស្ត្រជាតិឲ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឲ្យបានច្បាស់នឹងត្រឹមត្រូវ ទើបជាតិសាសន៍ដ៏ទៃមិនប្រមាថមាក់ងាយ! អរគុណ”។
ភ្ជាប់ជាមួយខ្លឹមសាសំណេរយ៉ាងក្បោះក្បាយទាក់ទងរឿងពាក្យថា”តារា”នោះលោកគួច ខេវិន ក៍បានបង្ហោះរូបភាពតារាខ្លះអមនូវសារនិងតំណាងតារានិងអតីតតារាល្បីៗជាច្រើនទៀតដែលពួកគេសាកសមជាសិល្បករអាជីពនិងមានជំនាញយ៉ាងពិតប្រាកដរស់នៅដោយថ្លៃថ្នូរក្នុងនោះមានដូចជាអ្នកនាងអម្ពរ ទេវី ,សុខ ស្រីមុំ,ម៉េង កែវពេជ្ជតា,ទូច ស៊ុននិច,មាស សុខសោភា ,សុគន្ធ និសា ,ទេព បូព្រឹក្ស,លោកទេព រិនដារ៉ូ,ខៃ ប្រសិទ្ធ,ខេម និងងួន ចាន់ដេវីត ជាដើម។
សូមបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេដែលនាងរ៉ូស បង្ហាញពីការខកបំណងព្រោះតែចាញ់បោកប្រុសព្រានលង់ទាំងខ្លួនប្រាណបែបនេះ តែកាលពីខែកក្កដា ឆ្នាំ២០២២ ពោលគឺ១ឆ្នាំមុននាងបានចេញមុខបកអាក្រាតរឿងមន្រ្ដីធំផ្កាយ២ ម្នាក់ឈ្មោះលោកប៊ន សំអាត ដែលសន្យាថានឹងរៀបការទិញរថយន្ដទំនើបLexus Lx 570 និងបើកResort ឲ្យនាងតែពេលបានខ្លួននាងហើយបែជាបាយបាយ ក្បត់សន្យានោះទៅវិញទើបធ្វើឲ្យនាងក្ដៅចិត្តមិនឈប់ ព្រោះតេក៍មិនខ្ចីលើក ឆាតក៍មិនព្រមឆ្លើយ ហើយចុងក្រោយថែមទាំងBlock នាងទៀត។
រ៉ូស បានចេញសារទាំងតូចចិត្តកាលពីថ្ងៃទី២៥ កក្កដា ថា”ឃើញគេស្រីដ៍ទៃ មិនដូចខ្ញុំសោះ គេបានរៀបការត្រឹមត្រូវ ក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ចំណែកខ្ញុំសាច់កម្មតែជាមួយប្រុស បើមិនប្រុសបញ្ច្រកស្រា ក៍ដាក់ថ្នាំដែរ ហ៊ឺ”។ដោយឡែកលោកប៉ែន រិទ្ធ ហៅហ៊ាយួន បានតបទៅរ៉ូស វិញថាមុខនាងចាស់ជាងម្ដាយលោកទៀតបើឲ្យលោករៀបការជាមួយនាងលោកសុខចិត្តធ្វើអត្តឃាដតាមរយៈចងកសម្លាប់ខ្លួនវិញល្អជាង។គ្រាន់តែឭបែបនេះរ៉ូស ក្ដៅចិត្តឆេវនិងថាបើនាងមុខអន់ជាងម្ដាយលោកយួន ទៀតនៅតែ១យប់៤,៥ ដង ចុះបើនាងស្អាតដូចស៊ីនដេរីឡា តើ១យប់ប៉ុន្មានដងទៅ?
ចំពោះការចេញសាររបស់លោកគួច ខេវិន ដើម្បីពន្យល់ពាក្យថា”តារា”និងកុំឲ្យអ្នកយកឈ្មោះពាក្យនេះទៅធ្វើជាស្ពានធ្វើទង្វើរមិនល្អដើម្បីប្រយោធន៍ផ្ទាល់ខ្លួននាំឲ្យប៉ៈពាល់ដល់តារាអាជីពពិតប្រាកដនោះទទួលបានការពេញចិត្តនិងគាំទ្រយ៉ាងច្រើនពីសំណាក់សិល្បករកម្ពុជា ព្រោះមានបុគ្គលខ្លះបានជ្រកក្រោមស្លាក”តារា”នេះទៅប្រព្រិត្តិទង្វើស្មោកគ្រោក មិនក្វល់ពីការប៉ៈពាល់ដល់តម្លៃសិល្បៈរបស់ខ្មែរឡើយ៕