Thursday, November 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធស្ងោរក្តាមឲ្យហូប ប្តីពុលដេកពេទ្យ

ប្រពន្ធស្ងោរក្តាមឲ្យហូប ប្តីពុលដេកពេទ្យ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត ឯខេត្តព្រះសីហនុ (ទំនប់រលក) រួចឆ្លៀតចេញដាក់លបក្តាម រួចយកក្តាមប៉ុន្មានក្បាល ធ្វើដំណើរមកភ្នំពេញ វិញ លុះមកដល់ ស្ងោរក្តាមហូបជុំគ្នា ២នាក់ប្តីប្រពន្ធរួច បុរសជាប្តី កើតមានអាការក្អួតចង្អោរ និងរាក រហូតដល់ទន់ខ្លួន ទើបស្ត្រីជាប្រពន្ធបានទាក់ទង សុំអន្តរាគមន៍ពីអង្គភាព៧១១ កងពលតូចលេខ៧០ មកជួយដឹកបញ្ជូនប្តីទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយ សង្ស័យថា ពុលក្តាម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។បុរសរងគ្រោះ ដែលសង្ស័យពុលក្តាមសមុទ្រ មានឈ្មោះភី អ៊ុង អាយុ៦៩ឆ្នាំ មុខរបរទិញលក់អេតចាយ មានប្រ ពន្ធឈ្មោះម៉ូ ឃឿន អាយុ៥២ឆ្នាំ មុខរបរទិញលក់អេតចាយ។ ប្តីប្រពន្ធទាំងពីរ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។តាមការបំភ្លឺពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា គាត់ទាំង២នាក់ប្តីប្រពន្ធខណៈដែលទៅចូលរួមបោះ ឆ្នោត នៅឯស្រុក កំណើតខេត្តព្រះសីហនុ (ទំនប់រលក) ឆ្លៀតនាំកូនចៅចេញទៅដាក់លបយកក្តាម  ពេលបានក្តាមហើយ ពួកគាត់ ២នាក់ប្តីប្រពន្ធ បានយកក្តាមដែលរកបាននោះ វិលត្រឡប់មកផ្ទះជួលវិញ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ ហើយក៏មិនទាន់ចម្អិនធ្វើម្ហូបដែរ។

ស្ត្រីជាប្រពន្ធ បន្តថា លុះដល់ព្រឹកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គាត់បានចម្អិនក្តាម (ស្ងោរ) លុះឆ្អិនរួចរាល់ ប្តីរបស់គាត់បានហូបបាយមុន ចំណែកគាត់ជាប្រពន្ធ នៅរៀបចំបោសជូតសម្អាតផ្ទះសិន។ ពេលប្តីរបស់គាត់ ហូបក្តាមរួច ស្រាប់តែកើតមានអាការក្អួតចង្អោរ វិលមុខ ទន់ដៃ ទន់ជើង រាក សង្ស័យពុលក្តាម ព្រោះពុំបាន ហូបអ្វីក្រៅពីក្តាមស្ងោរនោះទេ។

ដោយសារតែអាការរបស់ប្តីកាន់តែខ្លាំងឡើងៗ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោ ហៅអ្នកជិតខាងឱ្យជួយ និងទាក់ទងសុំអន្តរាគមន៍ពីក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យមិត្ត ភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះភ្លាមៗ៕

RELATED ARTICLES