Wednesday, November 20, 2024
Homeតារាខ្មែរសុខ ពិសី ៖មិនអាចពន្យាពេលថែម១០ឆ្នាំ ទៀតទេ !

សុខ ពិសី ៖មិនអាចពន្យាពេលថែម១០ឆ្នាំ ទៀតទេ !

ភ្នំពេញ៖តារាដែលជ្រករួមទ្រនុំជាមួយស្រីស្អាតសុខ ពិសី ដែលភាគច្រើនជាសិស្សប្អូននាងមានដូចជានាងវីរៈ និច្ច និងអ៊ីវ៉ា ជាដើមនោះពួកគេមានស្វាមី និងគូដណ្ដឹងបណ្ដើរគ្នា​យ៉ាងត្រសងអស់ទៅហើយ នៅឡើយតែរៀម​ច្បងពិសី ដែលប្រឹងថែស្បែកសាច់កាន់តែសខ្ចីរលើបរលោងម៉ដ​ខៃស្រម៉ោចវាជ្រុះ នោះហាក់នៅស្ទាក់ស្ទើចិត្ត​នៅឡើយ​​ចំពោះការបញ្ចេញមុខគូស្នេហ៍ឲ្យគេបានស្គាល់ជាសាធារណៈដូចេគេ។ ប៉ុន្ដែទោះជាពិសី មិនចាំបាច់​បង្ហាញជារៀងរហូតក៍គ្មានអ្នកណាដែលថាមិនស្គាល់ម្ចាស់ចិត្តរបស់នាងជានោះជាអ្នកណាដែរ។

ពិតណាស់នៅតាមបណ្ដារកម្មវិធីទាំងឡាយដែលពិសី និងបុរសដែលចូលចិត្តរក្សារភាពស្ងៀមស្ងាត់លោកឡាយ សុខចំរើន ជាថៅកែសាន់ដេនោះអ្នកទាំងពីរនៅតែប្រើភាសារការទូតដូចជាពិសី ហៅលោកចំរើន ថា”លោក” ខណៈ​លោកចំរើន ហៅនាងវិញថា”កញ្ញា”ដែលពាក្យនេះជំនួសឲ្យ​ពាក្យ​”អូន និងបង”ដែលពួកគេនឹងប្រើ​នា​ពេល​ខាងមុខនេះដូចគូស្នេហ៍ ឬប្ដីប្រពន្ធដ៍ទៃទៀតដែរ។គេមិនជឿរថាពិសី ដែលឆ្នាំនេះមានអាយុ៣៣ឆ្នាំ ទៅហើយនឹង​បានជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ អស់រយៈពេលជាង១០ឆ្នាំទៅហើយ នោះនាងចង់បន្ដលាក់អាថ័​កំ​បាំង​​​ស្នេហ៍នេះតទៅទៀតថែម១០ឆ្នាំ ទៀតនោះទេ ព្រោះមានកត្តាធំ៣យ៉ាងដែលនាងត្រូវតែបង្ខំប្ដូរចិត្ត​មក​សាង​ស្នេហ៍ជាចំហវិញនាពេលដ៍ខ្លីខាងមុខនេះគឺទី១៖ឪពុកនាងលោកសុខ ហេង ដែលមានវ័យចំណាស់​ទៅ​ហើយ ចង់ឃើញនាងរៀបការជាសាធារណៈ,ទី២៖បើពន្យាពេលច្រើនឆ្នាំពេក អាចចំណងស្នេហាប្រែប្រួល ទោះជាពេល​នេះនាងនិងគូស្នេហ៍ចិត្ត១ ថ្លើម១ និងគ្នាក្ដី និងទី៣ ៖ពិសីនឹងគិតគូដល់ការយកកូនបន្ដពូជ ព្រោះមុននេះមាស សុខ​សោភា ដែលបានអាយុជាង៤០ឆ្នាំ ទៅហើយនោះបានសារភាពថានៅពេលដែលមនុស្សស្រីមានអាយុច្រើន បញ្ហាប្រឈមគឺការពិបាកនឹងយកកូននេះតែម្ដង។ចំពោះស្រីស្អាតពិសី វិញប្រសិនបើនាងចង់លាក់បាំងស្នេហា​មួយនេះ១ទសវត្សន៍ទៀតនោះមានន័យថានៅឆ្នាំ២០​៣៣ នោះនាងនឹងមានអាយុ៤៣ឆ្នាំគត់តែម្ដង ដែលពេល​នោះទោះជាចង់សារភាពស្នេហ៍ក៍ហាក់យឺតពេលបន្ដិចទៅហើយ។តែតារាដែលត្រូវFan ហៅថាជារាជនីយ​សម្រស់​​​​រូបនេះនឹងផ្លាស់ប្ដូរចិតុ្តពីកាបារម្ភខ្លាចធ្លាក់កូដដោយសារតែបើក​ស្នេហ៍ចំហនោះទៅជាហ៊ាន​ដើរលើ​ផ្លូវដូចឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមដែលពូកគេបានដឹកដៃគូស្នេហ៍ចូលរោង​ការទាំងមិនស្ទាក់​ស្ទើ​ចិត្ត។

 អ្នកសិល្បៈរួមអាជីពបានលើកឡើងថាសុខ ពិសី បានយកឈ្នះស្រីស្អាតជាតារាសាច់សខ្ចីជាច្រើន​ដួងក្នុង​ការ​ក្លាយទៅជាគូស្នេហ៍របស់លោកឡាយ សុខចំរើន ព្រោះមានតារាសម្ដែ​ង​​មួយចំនួនក៍ចង់ក្លាយទៅជាថៅ​កែស្រី​របស់ផលិតកម្មមួយនេះដែរ ប៉ុន្ដែនៅទីបំផុតត្រូវលោកចំរើន ធីបចោល ហើយជ្រើសពិសី ។ប៉ុន្ដែមតិភាគច្រើនលើកឡើងថាគឺលោកចំរើន ទៅវិញទេដែលមានសំណាងឆក់បានបេះដូងស្រីស្អាតពិសី ព្រោះ​អ្នកណាៗក៍បានដឹងដែរថាតារាសាច់ដូចម៉ែសំឡីនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ រួមទាំងឧកញ៉ាៗជាច្រើនទៀតផង តែនៅទីបំផុតទឹកលុយ មិនអាចយកឈ្នះស្នេហ៍ស្និតបានទេ​ហើយចុង​ក្រោយ​​​​​ពិសី សម្រេចចិត្តជ្រើសម្ចាស់ស្នេហ៍តាមបេះដូងនាងត្រូវ​ការនោះគឺគូស្នេហ៍ជាបុរសម្នាក់ដែល​ដឹងច្បាស់ពី​អាជីពសិល្បៈរបស់នាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរដែលអ្នកជំនាញសិល្បៈបានលើកឡើងថា​ទោះជា​ពួកគេមិនក្លាយទៅជាជំទាវក្ដី ប៉ុន្ដែចំណងស្នេហាបែប​នេះរក្សារភាពបានភាពយូអង្វែងជា​ជាងជ្រើសអ្នក​នៅក្រៅរង្វង់សិល្បៈ។

ក្រៅពីសុខ ពិសី តារាដែលមិនដាច់ចិត្តលាតត្រដាងគូស្នេហ៍ជាចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងហ៊ិន ច័ន្ទ​នីរ័ត្ន,សុខ សោម៉ាវត្តី ,តន់ ច័ន្ទសីម៉ា និងរ៉េត​ ស៊ូហ្សាណា និងយូរី ជាដើម។ប្រភពបានឲ្យដឹងថាពិសី ស្រ​លាញ់​ឪពុកនាងលោកសុខ ហេង ខ្លាំងណាស់ក្រោយនាងរស់នៅ​កំព្រាម្ដាយអស់រយៈពេល១៥ឆ្នាំ កន្លងមក ហេតុនេះ​ការសំណូមពររបស់លោកហេង ចង់ឲ្យនាងរៀបការទន់ពេលលោកនៅនមានសុខភាព​ល្អនោះ​គេ​ជឿរថានាង​អាចនឹងធ្វើបានជាមិន​ខានដើម្បីឲ្យពុកនាងសប្បាយចិត្ត បើទោះជារហូតមកដល់ពេលនេះដំណឹង​រៀបការរបស់​ពិសី នៅតែស្ងាត់ដូចចោរលួចសេះ​ក៍ដោយ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរគេឃើញ​ថារយៈពេល​ចុងក្រោយ​នេះពិសី ក៍តែងតែចេញសារប្លែកៗហាក់ចង់ឲ្យគ្រប់គ្នាមានភាព​ក្លាហានលែងខ្លាចក្នុងការបញ្ចេញស្នេហាពិត​ដែរដូចជាមុននេះនាងចេញសារប្រាប់ទៅFan របស់ខ្លួនថា”បើស្រលាញ់នរណាម្នាក់ហើយ ឆាប់សារភាពទៅ ប្រយ័ត្នគេការចោលបាត់”។ទន្ទឹមគ្នានេះដែរពិសី ក៍បានងាកមកច្រៀងCover បទមរតកដើមរបស់អធិរាជស៊ីន ស៊ីសាមុត ច្រើនជាងបទថ្មីៗក្នុងនោះមានដូចបទ”ចង់ក្រសោប “និបទ”រយពាន់សារភាព”ជាដើម ដែលការ​ប្រែប្រួលបែបនេះគេក៍អាចសន្និដ្ឋានបានថានាងក៍ហ៊ាន​ប្ដូរចិតុ្តពីឈប់លាក់សង្សារ មកជាចង់សាងស្នេហ៍ដោយ​ផ្អែមល្ហែមជាចំហ ក៍ថាបានដែរ៕

RELATED ARTICLES