Saturday, November 23, 2024
Homeសម្រស់កើតទុក្ខរាល់ថ្ងៃ ចង់កែសម្ផស្ស ចង់ស្អាតជាងមុន ប៉ុន្ដែសន្សំលុយមិនទាន់គ្រប់មែនទេ ?

កើតទុក្ខរាល់ថ្ងៃ ចង់កែសម្ផស្ស ចង់ស្អាតជាងមុន ប៉ុន្ដែសន្សំលុយមិនទាន់គ្រប់មែនទេ ?

ភ្នំពេញ៖ដើម្បីលើកទឹកចិត្ត និងបំពេញបំណង បងប្អូនមិត្តនារី ជាបុគ្គលិកធ្វើការធម្មតា កម្មការិនី ឬជាគ្រូបង្រៀន មជ្ឈមណ្ឌុលកែសម្ផស្ស គ្រីសស្ដាល់ ផ្ដល់ឱកាសពិសេស តម្លៃទៅតាមសម្ថភាពប្រាក់ចំណូលប្រចាំខែ លើសេ​វាកម្មវះកាត់កែសម្ផស្សត្របកភ្នែក និងច្រមុះ មាត់ ដើមទ្រូង ដែលមិនធ្លាប់មានពីមុន។

លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង Dr.Kim Eng Mam Plastic Surgioen អគ្គនាយិកាCrystal Clinic បានមាន​ប្រ​សាសន៍​ថាគ្លីនិក គ្រីស្ដាល់ បានផ្ដល់ឱកាសឲ្យបងប្អូនជាស្រ្ដីនិងបុរស ដែលមានប្រាក់ចំណូលតិច គឺគ្លីនិក ធ្វើ​ការវះកាត់ជូនគាត់ទៅតាមប្រាក់ចំណូលគាត់មានតែម្ដង។ឧទាហរណ៍ដូចជាការធ្វើការវះច្រមុះ​ដែលតម្លៃជា​ទូទៅពី២ទៅ៧ ពាន់ដុល្លារនោះ តែបើប្រាក់ចំណូលគាត់ពី១០០ទៅ៣០០ដុល្លារ អីគិតទៅតាមប្រាក់ខែគាត់តែម្ដង ហើយនេះគឺជាការផ្ដល់ឱកាស ដល់ស្រ្ដីនិងបុរសទាំងឡាយដើម្បីបានស្អាតបាន​ ទោះជាគាត់គ្មានលទ្ធ​ភាពបង់​នូវតម្លៃពេញក៍ដោយដែលកម្មវិធីពិសេសនេះមានតែកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៣ ហើយតម្លៃបែបនេះ​គ្លីនិក​មិនចំណេញនោះទេ គឺគ្រាន់តែចំណាយទៅលើសម្ភារៈនិងថ្នាំពេទ្យជាដើម។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា​ទោះ​ជាតម្លៃបញ្ចុះច្រើនមែន តែសេវាកម្ម និងគុណភាពគឺនៅតែដដែល​ព្រោះ​ការ​វះកាត់គឺដោយគ្រូពេទ្យដែលមានឯកទេសកែសម្ផស្សដូចគ្នា មានដូចជាច្រមុះ,មាត់ ,ភ្នែក និងដើមទ្រូងជាដើម ហើយការបង្កើតកម្មវិធីនេះឡើងព្រោះតែលោកស្រីបានឃើញពេលដែលខាងគ្លីនិកបង្ហោះរូបភាពអ្នកបានកែនៅគ្រីស្ដាល់ស្អាត មានបងប្អូនខមិនច្រើនថាចង់ស្អាតណាស់ តែគាត់អត់មានសម្ថភាព ហេតុនេះ​ហើយបាន​ជាលោក​ស្រីចង់ផ្ដល់ឱកាសឲ្យពួកគាត់សម្រេចក្ដីបំណងចង់ស្អាតនោះក្លាយទៅជាការពិតទាំងអស់គ្នា។លោកស្រវេជ្ជបណ្ឌិតគឹមអេង បន្ថែមទៀតថាអតិថិជនទូទៅដែលសម្រុកមកទទួលសេវា​កម្មពីគ្រីស្ដាល់​មាន​ដូចជាកម្មករ ,អាជីវករ ,គ្រូ​បង្រៀន និងស្ដី្រមេផ្ទះជាដើម ដែលពួកគាត់មកតាំពីព្រឹក​រហូតដល់ល្ងាច។

 លោកស្រីវេជ្ជ បណ្ឌិតម៉ម គឹមអេង អះអាងថាគ្រីស្ដាល់ គ្លីនិក មានលក្ខណៈពិសេសគឺ​តម្លៃមិនថ្លៃពេកក៍​មិនថោក​ពេកតែចំណុចសំខាន់គឺការវះកាត់ធ្វើឡើងដោយគ្រូពេទ្យវេជ្ជបណ្ឌិតពិតប្រាកដ ឯកទេសវះកាត់កែ​សម្ផស្សដែល​ពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសដូចជាបារាំង ,អាមេរិក និងខ្លះបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ព្រោះ​​​គ្រី​ស្ដាល់ តែងគិតពីសោភ័ណ្ឌភាព និងសុវត្ថិភាពមិនមែនចេះតែវះ​កាត់ដើម្បីចង់តែបានលុយ​ពីពួកគាត់​ទេ​។

លោកស្រីវេជ្ជបណ្ឌិតផ្ដាំទៅអតិថិជនថាមុននឹងជ្រើសសេវាកម្ម កុំថាឡើយវះកាត់ សូម្បីតែសេវាកម្មចាក់បញ្ចូល​សារធាតុមួយទៅក្នុងរាងកាយគឺត្រូវការធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានការរៀនសូត្រ និងបណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ព្រោះបើគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ទេអត់ដឹងថាសសៃឈាម សសៃប្រាទ មនុស្សនៅឯណា នោះ​គឺអាចមានគ្រោះថ្នាក់ជាយថាហេតុបាន ដោយសារតែពួកគាត់មិនមែនជាគ្រូពេទ្យ មិនអាចជួយសង្រ្គោះយើង​បានទាន់​ពេលវេលាទេ ប៉ុន្ដែបើនៅគ្លីនិកត្រឹមត្រូវមានបញ្ហាណា​មួយនោះគ្រូពេទ្យមានជំ​នាញគ្រប់គ្រាន់ក្នុង​ការជួយ​សង្រ្គោះ​ពួកគាត់ទាន់ពេល។លោកស្រីវេជ្ជបណ្ឌិតគឹមអេង បន្ថែមដែរថាអតិថិជនក្រៅពីបានចុះ​ឈ្មោះវះ​កាត់​កាលពីថ្ងៃ​ទី១២ សីហា ឆ្នាំ២០២៣ ដែលបានកំណត់ពីម៉ោង១០ព្រឹក ដល់៤ល្ងាចនោះពួកគាត់ក៍អាចណាត់​ថ្ងៃវះកាត់នៅ​ពេលក្រោយបានដែរ ហើយសូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ប្រាក់ខែ និងកាតការងារ ដើម្បី​ទទួលបាន​នូវតម្លៃមិននឹកស្មានមួយនេះ។

គ្រីស្ដាល់គ្លីនិក (Crystal Clinic) មានអាស័យដ្ឋាន អាគារ១១១ ផ្លូវ៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលទល់មុខផ្សារដីហុយ) ។

          ទំនាក់ទំនងលេខទូរស័ព្ទ៖ 077 656 263 ,016 968 861 ៕

RELATED ARTICLES