Saturday, November 23, 2024
Homeសម្រស់កើតទុក្ខរាល់ថ្ងៃ ចង់កែសម្ផស្ស ចង់ស្អាតជាងមុន ប៉ុន្ដែសន្សំលុយមិនទាន់គ្រប់មែនទេ ?

កើតទុក្ខរាល់ថ្ងៃ ចង់កែសម្ផស្ស ចង់ស្អាតជាងមុន ប៉ុន្ដែសន្សំលុយមិនទាន់គ្រប់មែនទេ ?

ភ្នំពេញ៖ដើម្បីលើកទឹកចិត្ត និងបំពេញបំណង បងប្អូនមិត្តនារី ជាបុគ្គលិកធ្វើការធម្មតា កម្មការិនី ឬជាគ្រូបង្រៀន មជ្ឈមណ្ឌុលកែសម្ផស្ស គ្រីសស្ដាល់ ផ្ដល់ឱកាសពិសេស តម្លៃទៅតាមសម្ថភាពប្រាក់ចំណូលប្រចាំខែ លើសេ វាកម្មវះកាត់កែសម្ផស្សត្របកភ្នែក និងច្រមុះ មាត់ ដើមទ្រូង ដែលមិនធ្លាប់មានពីមុន។

 លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង Dr.Kim Eng Mam Plastic Surgioen អគ្គនាយិកា Crystal Clinic បានមានប្រ សាសន៍ថាគ្លីនិក គ្រីស្ដាល់ បានផ្ដល់ឱកាសឲ្យបងប្អូនជាស្រ្ដីនិងបុរស ដែលមានប្រាក់ចំណូលតិច គឺគ្លីនិកធ្វើ ការវះកាត់ជូនគាត់ទៅតាមប្រាក់ចំណូលគាត់មានតែម្ដង។ឧទាហរណ៍ដូចជា ការធ្វើការវះច្រមុះ ដែលតម្លៃជា ទូទៅពី២ទៅ៧ ពាន់ដុល្លារនោះ តែបើប្រាក់ចំណូលគាត់ពី១០០ទៅ៣០០ដុល្លារ អីគិតទៅតាមប្រាក់ខែគាត់តែម្ដង ហើយនេះគឺជាការផ្ដល់ឱកាស ដល់ស្រ្ដីនិងបុរសទាំងឡាយដើម្បីបានស្អាត ទោះជាពួកគាត់គ្មានលទ្ធភាព​បង់​នូវតម្លៃពេញក៍ដោយដែលកម្មវិធីពិសេសនេះមានតែកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៣ ហើយតម្លៃបែប​នេះគ្លីនិក​មិនចំណេញនោះទេ គឺគ្រាន់តែចំណាយទៅលើសម្ភារៈនិងថ្នាំពេទ្យជាដើម។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា​ទោះ​ជាតម្លៃបញ្ចុះច្រើនមែន តែសេវាកម្ម និងគុណភាពគឺនៅតែដដែល​ព្រោះការ​វះ​កាត់គឺដោយគ្រូពេទ្យ​ដែលមាន​ឯកទេសកែសម្ផស្សដូចគ្នា មានដូចជាច្រមុះ,មាត់ ,ភ្នែក និងដើមទ្រូងជាដើម ហើយការបង្កើតកម្មវិធីនេះ​ឡើង​ព្រោះតែលោកស្រីបានឃើញពេលដែលខាងគ្លីនិកបង្ហោះរូបភាព​អ្នកបានកែនៅ​គ្រីស្ដាល់ស្អាត មានបងប្អូនខមិន​ច្រើនថា​ចង់ស្អាតណាស់ តែគាត់អត់មានសម្ថភាព ហេតុនេះហើយបានជា​លោក​​​ស្រីចង់ផ្ដល់ឱកាស​ឲ្យបងប្អូន​សម្រេចក្ដីបំណងចង់ស្អាតនោះក្លាយទៅជាការពិតទាំងអស់គ្នា។លោកស្រី​វេជ្ជបណ្ឌិតគឹមអេង បន្ថែមទៀត​ថា​អតិថិជនទូទៅដែលសម្រុកមកទទួលេសេវាកម្មគ្រីស្ដាល់មានដូចជាកម្មករ ,អាជីវករ ,គ្រូបង្រៀន និងស្ដីមេផ្ទះ​ជាដើមដែលពួកគាត់មកតាំពីព្រឹក​រហូតដល់ល្ងាច។

 លោកស្រីវេជ្ជ បណ្ឌិតម៉ម គឹមអេង អះអាងថាគ្រីស្ដាល់ គ្លីនិក មានលក្ខណៈពិសេសគឺតម្លៃមិនថ្លៃពេកក៍មិន​ថោក​ពេកតែចំណុចសំខាន់គឺការវះកាត់ធ្វើឡើងដោយគ្រូពេទ្យវេជ្ជបណ្ឌិតពិតប្រាកដ ឯកទេសវះកាត់កែ​សម្ផស្ស​ដែល​ពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសដូចជាបារាំង ,អាមេរិក និងខ្លះបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ព្រោះ​​គ្រី​ស្ដាល់ តែងគិតពីសោភ័ណ្ឌភាព និងសុវត្ថិភាពមិនមែនចេះតែវះកាត់ដើម្បីចង់តែបានលុយពី​ពួកគាត់ទេ​។

លោកស្រីវេជ្ជបណ្ឌិតផ្ដាំទៅអតិថិជនទាំងឡាយថាមុននឹងជ្រើសសេវាកម្ម កុំថាឡើយវះកាត់ សូម្បីតែសេវាកម្ម​ចាក់បញ្ចូលសារធាតុមួយទៅក្នុងរាងកាយគឺត្រូវការធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានការរៀនសូត្រ និង​បណ្ដុះ​បណ្ដាលត្រឹមត្រូវ ព្រោះបើគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ទេអត់ដឹងថាសសៃឈាម សសៃប្រាទ មនុស្ស​នៅឯ​ណា នោះគឺអាចមានគ្រោះថ្នាក់ជាយថាហេតុបាន ដោយសារតែពួកគាត់មិនមែនជាគ្រូពេទ្យ មិនអាចជួយ​សង្រ្គោះ​​​​​​យើងបានទាន់ពេលវេលាទេ ប៉ុន្ដែបើនៅគ្លីនិកត្រឹមត្រូវមានបញ្ហាណាមួយនោះ​គ្រូពេទ្យមានជំ​នាញ​គ្រប់គ្រាន់ក្នុងការជួយសង្រ្គោះបងប្អូន។លោកស្រីវេជ្ជបណ្ឌិតគឹមអេង បញ្ជាក់បន្ថែមថា​អតិថិជនក្រៅពី​បានចុះ​ឈ្មោះវះកាត់កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៣ ដែលបានកំណត់ពីម៉ោង១០ព្រឹក ដល់៤ល្ងាចនោះ​ពួកគាត់​ក៍អាច​ណាត់ថ្ងៃវះកាត់នៅពេលក្រោយបានដែរ ហើយសូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ប្រាក់ខែ និងកាតការងារ ដើម្បីទទួលបាននូវតម្លៃមិននឹកស្មានមួយនេះ។

 គ្រីស្ដាល់គ្លីនិក (Crystal Clinic) មានអាស័យដ្ឋាន អាគារ១១១ ផ្លូវ៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលទល់មុខផ្សារដីហុយ) ។

          ទំនាក់ទំនងលេខទូរស័ព្ទ៖ 077 656 263 ,016 968 861 ៕

RELATED ARTICLES