Monday, November 25, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធ Neymar រត់ចោល Paris SG​​ ទៅរកលុយ​នៅអារ៉ាប់

ខ្សែប្រយុទ្ធ Neymar រត់ចោល Paris SG​​ ទៅរកលុយ​នៅអារ៉ាប់

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែសីហា ឆ្នាំ ២០២៣ បានអោយដឹងថាក្លឹប Paris SG បានយល់ព្រមលើកិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅឱ្យក្លឹប Al-Hilal របស់លីក​បាល់ទាត់អារ៉ាប់ប៊ីសាអ៊ូឌីត១៧៥លានដុល្លារជាមួយនឹងកុងត្រារយៈពេល២ឆ្នាំ។

ព័ត៌មាននៃកិច្ចព្រមព្រៀង Neymar កើតឡើងត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះបន្ទាប់ពី Kylian Mbappe របស់ PSG ត្រូវបានបញ្ចូលទៅក្នុងក្រុមដំបូងវិញបន្ទាប់ពីការពិភាក្សាជាវិជ្ជមានជាមួយក្លឹប។

តាមសេចក្តីរាយការណ៍ខាងលើបានឲ្យដឹងទៀតថាNeymar នឹងទទួលបានប្រាក់ឈ្នួលជាង​១៦៤លានដុល្លារ​ក្នុងមួយឆ្នាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងប្រាំមួយដងនៃចំនួនប្រាក់ឈ្នួលដែលគាត់រកបាននៅ Paris  SG ។នៅជាមួយParis SG កីឡាករសញ្ជាតិប្រេស៊ីលរកបានលុយប្រហែលជាង២៧លានដុល្លារក្នុងមួយឆ្នាំ។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួន១៧៣ប្រកួតឱ្យ PSG ដោយបានជួយក្លឹបឈ្នះពានរង្វាន់ចំនួន ១៣ រួមទាំងពានរង្វាន់បារាំង D1 ចំនួន 5 ដង ក៏ដូចជាការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌយូហ្វាឆេមពានលីកឆ្នាំ ២០២០ ។

ទោះជាយ៉ាងណាក្តី ពេលវេលារបស់គាត់នៅរដ្ឋធានីបារាំងក៏ត្រូវបានរារាំងដោយរបួសកជើងមួយចំនួនផងដែរ។អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះបានទទួលការវះកាត់កាលពីខែមីនា ដែលបណ្តាលឱ្យគាត់ខកខានការ​ប្រកួតដែលនៅសល់ក្នុងរដូវកាលនេះហើយគាត់បានចូលហ្វឹកហាត់ឡើងវិញក្នុងខែកក្កដាប៉ុណ្ណោះ។គាត់បាន​ខក​ខានការប្រកួតពីរលើករបស់ប្រេស៊ីលនៅWorld Cup 2022 បន្ទាប់ពីរងរបួសក្នុងការប្រកួតបើកឆាក​ក្នុងពូល​របស់ពួកគេ៕

RELATED ARTICLES