Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជល់កែវ លើកផឹកមិនដាច់ កាប់ដាច់ដៃ២នាក់

ជល់កែវ លើកផឹកមិនដាច់ កាប់ដាច់ដៃ២នាក់

ខេត្តស្វាយរៀង ៖ យុវជន ៣នាក់ បានជួបជុំគ្នាផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះ ពីរឿងជល់ កែវហើយ លោកផឹកមិនដាច់ រហូតឈានដល់អំពើហិង្សា ដោយយុវជនម្នាក់បានស្ទុះទាញកាំបិតប៉័ងតោ កាប់ គូទំនាស់ បណ្តាលឱ្យរងរបួសដៃយ៉ាងធ្ងន់ ចំនួន២នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅ ចំណុចភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។ រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវ ជ្រាវចាប់ខ្លួនជនសង្ស័យបាន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលកាប់គូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ ២នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆែម ប្រុសពៅ អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។ ចំណែកជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះសុខ សូវុតថៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក (រងរបួសធ្ងន់ ដាច់កដៃខាងឆ្វេង) និងទី២-ឈ្មោះចាន់ សុភាគ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ( រងរបួសដាច់ហូរ ឈាមបាតដៃខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក មានករណីអំពើហិង្សា ដោយចេត នាមានស្ថានទម្ងន់ទោសមួយ កើតឡើង បង្កដោយជនសង្ស័យ ឈ្មោះឆែម ប្រុសពៅ បានយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះ ២នាក់ខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ រួចបានរត់គេចខ្លួនបាត់។

ប្រភពដដែល បន្តថា រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បាន សហការជាមួយប៉ុស្តិ៍រដ្ឋបាលមុខដា ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យឈ្មោះឆែម ប្រុសពៅ រួចបញ្ជូនទៅធ្វើការ សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ យុវជនរងគ្រោះ ទាំង២នាក់ បណ្តាលឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារកើតមានទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសុំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES