Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំទៅសាលា គ្រូប្រាប់ម៉ែថាបាត់ខ្លួន

កូនក្រមុំទៅសាលា គ្រូប្រាប់ម៉ែថាបាត់ខ្លួន

ភ្នំពេញ ៖ យុវតីម្នាក់ បានប្រាប់ម៉ែថា ទៅសាលារៀន រួចចេញពីផ្ទះបាត់ ស្រាប់តែមួយសន្ទុះក្រោយមក គ្រូបានទាក់ទងមកឪពុកម្តាយ សួរនាំថា មិនឃើញកូនស្រីទៅសាលារៀន មានមូលហេតុអ្វី? ជាហេតុ ធ្វើឱ្យឪពុកម្តាយផ្អើលឆោឡោ តាមរកកូនស្រីភ្លាមដែរ តែមិនមានដំណឹងអ្វីសោះ។

យុវតីដែលបាត់ខ្លួន មានឈ្មោះ ចន សុខសម្ជស្ស មុខរបរសិស្ស មានលំនៅ ភូមិព្រៃទាបី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីក្រុមគ្រួសាររបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា យុវតីឈ្មោះចន សុខសម្ជស្ស បានបាត់ចេញពីផ្ទះ នៅភូមិព្រៃទាបី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣  ដោយនាងប្រាប់ឪពុកម្តាយថា ទៅសាលា តែមិនឃើញ ទៅរៀន និងត្រូវលោកគ្រូទូរស័ព្ទមកសួរ ទើបមានការភ្ញាក់ផ្អើលតែម្តង។

ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញ យុវតីដែលមានភិនភាគដូច ក្នុងរូបថតនេះ សូមជួយទាក់ទងទៅលេខទូរស័ព្ទក្រុមគ្រួសារ ០៩៦ ៩៥ ៩៦ ៤៩៣ និង ០១៦ ៤២ ៤៨ ២៨ ដោយអនុគ្រោះ៕

RELATED ARTICLES