Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រមុំបាត់ខ្លួន បងប្អូនប្រកាសរក

 ក្រមុំបាត់ខ្លួន បងប្អូនប្រកាសរក

ភ្នំពេញ ៖ យុវតីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានដើរចេញពីផ្ទះបាត់ មិនឃើញវិលត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារខំតាមរក អស់រយៈពេល ២-៣ថ្ងៃមកហើយ នៅតែមិនមានដំណឹង ទើបធ្វើឱ្យមានការព្រួយ បារម្ភ និងប្រកាសតាមហ្វេសប៊ុក ដើម្បីស្វែងរកយុវតីរូបនេះឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះចាន្នី ស្រីនីត អាយុ១៦ឆ្នាំ បានបាត់ខ្លួនតាំងពីវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ម្តុំសាលាបឋមសិក្សា ហ៊ុន នាង យ៉ាម៉ាប៊ីកូ សង្គាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាច់ញាតិ ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានប្រកាសដំណឹងបាត់ខ្លួនយុវតីខាងលើតាម បណ្តេញ សង្គម ថា “ដំណឹងបាត់សមាជិតគ្រួសារ ៖ សូមពឹងបងប្អូន មិត្តភក្តិក្នុង facebook មេត្តាជួយ share ឬបើ បានដឹងដំណឹងពីគាត់ ឬស្គាល់គាត់ សូមទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ដោយក្តីអនុគ្រោះ។ គាត់ឈ្មោះចាន្នី ស្រីនីត អាយុ១៦ឆ្នាំ កម្ពស់ ១,៥៥ម៉ែត្រ បាត់ដំណឹង ទាក់ទងមិនបាន តាំងពីម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី ០២,១០,២០២៣ ម្តុំសាលាបឋមសិក្សា ហ៊ុន នាង យ៉ាម៉ាប៊ីកូ សង្គាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើបងប្អូនបាន ឃើញ ជួយទាក់ទងមកផង ០៩៦ ៦១ ១១ ១៣២…”៕

RELATED ARTICLES