Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអតីត មេធាវី​សេតវិមាន ​នឹង​ប្តឹង ​លោក ដូណាល់ ត្រាំ រំលោភ​រដ្ឋធម្មនុញ្ញអាមេរិក

អតីត មេធាវី​សេតវិមាន ​នឹង​ប្តឹង ​លោក ដូណាល់ ត្រាំ រំលោភ​រដ្ឋធម្មនុញ្ញអាមេរិក

អាមេរិក៖ ក្រុមមួយ​ដែលរាប់បញ្ចូល​អតីត​អ្នកស្មាក្តី​ជាតិពន្ធ​របស់សេតវិមាន​នឹង​ដាក់ពាក្យ​បណ្តឹង​មួយ​នៅថ្ងៃច័ន្ទនេះ​ដោយចោទប្រកាន់​លោកប្រធានាធិបតី ដូណាល់ ត្រាំ អនុញ្ញាត​ឲ្យ​ធុរកិច្ចជន​របស់​លោក​ទទួលយក​ការ​បង់​ប្រាក់​ពី​រដ្ឋាភិបាលបរទេស​ដែល​ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ។

ប្រភពដដែលបាន​ឲ្យ​​ដឹងនៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​លោកត្រាំ ​ធ្វើជំនួញ​ជាមួយនិង​បណ្តា​ប្រទេស​ជាច្រើន​ដូចជា​ ចិន​ ឥណ្ឌា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ។

នៅពេល​លោកប្រធានាធិបតី​ត្រាំ ចូលតុ​ចរចា​ផ្នែកពាណិជ្ជកម្ម​​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​ប្រជាជន​អាមេរិក​នឹង​គ្មានផ្លូវ​ដឹង​អំពីការ​គិត​ពី​ផលចំណេញ​របស់លោកត្រាំ ដែលជា​​ធុរកិច្ចជន​មួយរូបនោះឡើយ ។

ការគំរាម​ដាក់ពាក្យបណ្តឹង​នេះ​ត្រូវបានគេរាយការណ៍​កាលពី​មុននេះ​ដោយ​កាសែត​ New York Times ។

ដោយឡែកកូនប្រុស​របស់លោកត្រាំ ឈ្មោះ Eric Trump ដែលជា​អនុប្រធានប្រតិ​បត្តិ​មួយរូបនៅក្រុមហ៊ុន​របស់លោក បានថ្លែងប្រាប់​កាសែតខាងលើកាលពី​ថ្ងៃអាទិត្យ​ថា​ក្រុម​ហ៊ុន​បាន​ប្រកាន់យក​នូវ​ការ​បោះជំហាន​ទៅមុខ​លើសពី​តម្រូវ​ការ​ផ្លូវច្បាប់​ទៅទៀត​ដើម្បី​ចៀសវាង​នូវការ​ផ្សាយចេញ​ឲ្យ​គេដឹងឭពីភាព​​ត្រឹមត្រូវ​តាម​ច្បាប់​ដូចជា ​ការ​ព្រមព្រៀង​បរិច្ចាគនូវ​កម្រៃ​មួយចំនួន​ដែលប្រមូល​បាននៅ​សណ្ឋាគារ​ផ្ទាល់ខ្លួន​របស់​លោកត្រាំ ពី​ភ្ញៀវ​កម្រិត​រដ្ឋា​ភិបាល​បរទេស​ដើម្បី​ផ្តល់​ជូន​រតនាគារជាតិ​សហរដ្ឋអាមេរិក ។

RELATED ARTICLES