អាមេរិក៖ ក្រុមមួយដែលរាប់បញ្ចូលអតីតអ្នកស្មាក្តីជាតិពន្ធរបស់សេតវិមាននឹងដាក់ពាក្យបណ្តឹងមួយនៅថ្ងៃច័ន្ទនេះដោយចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ អនុញ្ញាតឲ្យធុរកិច្ចជនរបស់លោកទទួលយកការបង់ប្រាក់ពីរដ្ឋាភិបាលបរទេសដែលជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ។
ប្រភពដដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកត្រាំ ធ្វើជំនួញជាមួយនិងបណ្តាប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន ។
នៅពេលលោកប្រធានាធិបតីត្រាំ ចូលតុចរចាផ្នែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនោះប្រជាជនអាមេរិកនឹងគ្មានផ្លូវដឹងអំពីការគិតពីផលចំណេញរបស់លោកត្រាំ ដែលជាធុរកិច្ចជនមួយរូបនោះឡើយ ។
ការគំរាមដាក់ពាក្យបណ្តឹងនេះត្រូវបានគេរាយការណ៍កាលពីមុននេះដោយកាសែត New York Times ។
ដោយឡែកកូនប្រុសរបស់លោកត្រាំ ឈ្មោះ Eric Trump ដែលជាអនុប្រធានប្រតិបត្តិមួយរូបនៅក្រុមហ៊ុនរបស់លោក បានថ្លែងប្រាប់កាសែតខាងលើកាលពីថ្ងៃអាទិត្យថាក្រុមហ៊ុនបានប្រកាន់យកនូវការបោះជំហានទៅមុខលើសពីតម្រូវការផ្លូវច្បាប់ទៅទៀតដើម្បីចៀសវាងនូវការផ្សាយចេញឲ្យគេដឹងឭពីភាពត្រឹមត្រូវតាមច្បាប់ដូចជា ការព្រមព្រៀងបរិច្ចាគនូវកម្រៃមួយចំនួនដែលប្រមូលបាននៅសណ្ឋាគារផ្ទាល់ខ្លួនរបស់លោកត្រាំ ពីភ្ញៀវកម្រិតរដ្ឋាភិបាលបរទេសដើម្បីផ្តល់ជូនរតនាគារជាតិសហរដ្ឋអាមេរិក ។