Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិជប៉ុនបាញ់ បង្ហោះ​ផ្កាយរណប យោធា ​លើកដំបូង​ពេល តានតឹងក្នុងតំបន់​

ជប៉ុនបាញ់ បង្ហោះ​ផ្កាយរណប យោធា ​លើកដំបូង​ពេល តានតឹងក្នុងតំបន់​

ជប៉ុន៖ ប្រទេសជប៉ុន​កាលពីថ្ងៃអង្គារ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​​ឲ្យ​ការណ៍​ផ្នែក​យោធា​លើក​ដំបូងរបស់ខ្លួន​ដើម្បី​ជំរុញ​សមត្ថភាព​នៃកម្លាំង​ការ​ពារ​ខ្លួន​​ដោយ​ខ្លួន​ឯង​ស្របពេល​ដែល​ពួកគេ​ពង្រឹងកម្លាំង​នៅ​លើកោះ​មួយ​ដែល​លាតសន្ធឹង​តាម​បណ្តោយ​ភាគខាងត្បូង​នៃឆ្នេរ​សមុទ្រ​ចិន​ខាងកើត ។

​ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ស៊ីនហ្សូ អាបេ យោធា​កំពុង​ប្រតិបត្តិ​ការ​កាន់តែ​ខ្លាំង​ឡើងស្របពេល​ដែល​ជប៉ុនចាប់យក​នូវ​តួនាទី​កាន់​តែ​ធំ​ក្នុង​ការ​ប្រឆាំងនឹង​ការ​បង្កើន​​សកម្មភាព​យោធាចិន​​ក្នុង​តំបន់​។

អ្នកនាំពាក្យក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត Mitsubishi Heavy Industries បានឲ្យ​ដឹងថា​ផ្កាយរណប​នោះ​បាញ់​​ចេញពី​កំពង់ផែ​ Tanegashima របស់ជប៉ុន​កាលពី​វេលា​ម៉ោ​ង​០៧និង​៤៤នាទីក្នុង​ស្រុក​និងបាន​ហោះចូល​ទៅក្នុង​តារាវិថី​ដោយ​ជោគ​ជ័យ​។

ផ្កាយរណប​នេះ​គឺស្ថិត​ក្នុង​ចំណោមផ្កាយរណប​៣​ដែល​បានគ្រោងទុក​និង​មាន​ឈ្មោះថា X-band ដែលនឹង​មាន​សមត្ថភាព​នៅក្នុង​លំហអាកាស​មួយគុណ​និង​បួនដង​ ម្យ៉ាងវា​ថែមទាំងអនុញ្ញាត​ឲ្យ​មានការ​ឲ្យដំណឹង​ឆ្លងកាត់​ទឹកដី​ជាច្រើន​តំបន់​ទៀតផង ។

ជប៉ុននិង​ចិន​បាន​ជាប់គាំង​នៅក្នុង​ជម្លោះ​ទឹកដី​ក្នុង​សមុទ្រ​ចិនខាងកើត​លើ​​ប្រជុំ​កោះ​មួយ​ដែល​គេ​ស្គាល់ថា​ជាកោះ​ Senkaku សម្រាប់ជប៉ុននិង​កោះ Diaoyu សម្រាប់​ការហៅរបស់ចិន ។ ជប៉ុន​ ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ី បាន​​បារម្ភថា​ថ្មីៗនេះ​មានការ​កើន​ឡើង​នូវ​សកម្មភាព​យោធា​ចិន​ក្នុង​តំបន់​ វាជា​សញ្ញា​មួយ​ដែល​ខ្លួន​កំពុង​ស្វែងរក​ការ​ពង្រីក​ឥទ្ធិ​ពល​យោធា​របស់​ខ្លួន​ពី​តំបន់​ក្បែរខាង​គឺសមុទ្រចិនខាងត្បូង​ស្របពេល​ដែលមាន​ការ​ប្រកួត​ប្រជែង​​មួយ​ជាមួយនិង​សហរដ្ឋអាមេរិក ។

ក្រសួងការពារ​ជាតិ​ជប៉ុន​បានប្រកាស​កាលពីថ្ងៃសុក្រថា​ក្នុងអំឡុងពេល​៩ខែ​គិត​ចាប់ពី​ខែមេ​សាដល់ខែ​ធ្នូ​ ជប៉ុន​បាន​​​ប្រើយន្តហោះចម្បាំង​ជាច្រើនគ្រឿងហោះ​ឆ្វែល​​ប្រឆាំង​និង​យន្តហោះ​ចម្បាំង​ចិន​ដែល​ខិតជិត​និង​ដែនអាកាស​ជប៉ុន​៦៤៤ដង​ ដែល​ស្ទើរ​តែ​ទ្វេដង​នៃបរិមាណ​៣៧៣​ដង​ក្នុងមួយ​ឆ្នាំកាលពីឆ្នាំមុន​។

 

RELATED ARTICLES