ជប៉ុន៖ ប្រទេសជប៉ុនកាលពីថ្ងៃអង្គារបានបាញ់បង្ហោះផ្កាយរណបឲ្យការណ៍ផ្នែកយោធាលើកដំបូងរបស់ខ្លួនដើម្បីជំរុញសមត្ថភាពនៃកម្លាំងការពារខ្លួនដោយខ្លួនឯងស្របពេលដែលពួកគេពង្រឹងកម្លាំងនៅលើកោះមួយដែលលាតសន្ធឹងតាមបណ្តោយភាគខាងត្បូងនៃឆ្នេរសមុទ្រចិនខាងកើត ។
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ យោធាកំពុងប្រតិបត្តិការកាន់តែខ្លាំងឡើងស្របពេលដែលជប៉ុនចាប់យកនូវតួនាទីកាន់តែធំក្នុងការប្រឆាំងនឹងការបង្កើនសកម្មភាពយោធាចិនក្នុងតំបន់។
អ្នកនាំពាក្យក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត Mitsubishi Heavy Industries បានឲ្យដឹងថាផ្កាយរណបនោះបាញ់ចេញពីកំពង់ផែ Tanegashima របស់ជប៉ុនកាលពីវេលាម៉ោង០៧និង៤៤នាទីក្នុងស្រុកនិងបានហោះចូលទៅក្នុងតារាវិថីដោយជោគជ័យ។
ផ្កាយរណបនេះគឺស្ថិតក្នុងចំណោមផ្កាយរណប៣ដែលបានគ្រោងទុកនិងមានឈ្មោះថា X-band ដែលនឹងមានសមត្ថភាពនៅក្នុងលំហអាកាសមួយគុណនិងបួនដង ម្យ៉ាងវាថែមទាំងអនុញ្ញាតឲ្យមានការឲ្យដំណឹងឆ្លងកាត់ទឹកដីជាច្រើនតំបន់ទៀតផង ។
ជប៉ុននិងចិនបានជាប់គាំងនៅក្នុងជម្លោះទឹកដីក្នុងសមុទ្រចិនខាងកើតលើប្រជុំកោះមួយដែលគេស្គាល់ថាជាកោះ Senkaku សម្រាប់ជប៉ុននិងកោះ Diaoyu សម្រាប់ការហៅរបស់ចិន ។ ជប៉ុន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី បានបារម្ភថាថ្មីៗនេះមានការកើនឡើងនូវសកម្មភាពយោធាចិនក្នុងតំបន់ វាជាសញ្ញាមួយដែលខ្លួនកំពុងស្វែងរកការពង្រីកឥទ្ធិពលយោធារបស់ខ្លួនពីតំបន់ក្បែរខាងគឺសមុទ្រចិនខាងត្បូងស្របពេលដែលមានការប្រកួតប្រជែងមួយជាមួយនិងសហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថាក្នុងអំឡុងពេល៩ខែគិតចាប់ពីខែមេសាដល់ខែធ្នូ ជប៉ុនបានប្រើយន្តហោះចម្បាំងជាច្រើនគ្រឿងហោះឆ្វែលប្រឆាំងនិងយន្តហោះចម្បាំងចិនដែលខិតជិតនិងដែនអាកាសជប៉ុន៦៤៤ដង ដែលស្ទើរតែទ្វេដងនៃបរិមាណ៣៧៣ដងក្នុងមួយឆ្នាំកាលពីឆ្នាំមុន។