Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអ្នកទោស​ជាង​ ១៥០នាក់ហែក គុករត់​នៅ​ ប្រទេស​ប្រេស៊ីល

អ្នកទោស​ជាង​ ១៥០នាក់ហែក គុករត់​នៅ​ ប្រទេស​ប្រេស៊ីល

ប្រេស៊ីល៖ យ៉ាងហោចណាស់​មាន​អ្នកទោស​ចំនួន​១៥០នាក់​​បាន​​លួចចេញពី​មន្ទី​រឃុំឃាំងមួយ​​ក្នុង​ទីក្រុង Bauru នៃរដ្ឋ Sao Paulo ភាគខាងត្បូង​ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃអង្គារ​ស្របពេល​ដែលមាន​ការ​ធ្វើ​កុប្បកម្ម​ឬ​បង្កភាព​ចលាចល​មួយ​ដោយ​មាន​​ភ្លើង​ឆេះមណ្ឌលកែប្រែនោះ ។

យោងតាម​ការ​បង្ហើបពី​ទីភ្នាក់ងារ​រដ្ឋបាល​​នៃមន្ទីរឃុំឃាំងរដ្ឋនេះ​បាន​ឲ្យ​ដឹងថា​ប៉ូលិស​សម្រេចបានជោគជ័យ​ក្នុងការ​​ចាប់ទណ្ឌិត​​ប្រមាណជា​១០០នាក់​ដែល​លួច​រត់ចេញនោះ​។

លោកវរសេនីយឯក​ Flavio Kitazume បានថ្លែងនៅក្នុង​សន្និសិទកាសែតមួយថា​ការ​បង្កភាព​ចលាចល​នេះគឺ​មិនជាប់ពាក់ព័ន្ធ​នឹង​វិវាទដោយហិង្សា​​ក្នុងមន្ទីរឃុំ​ឃាំង​ក្នុង​ផ្នែកដទៃទៀត​របស់ប្រទេសនេះឡើយ ។

ចាប់តាំងពីដើ​ម​ឆ្នាំ​នេះ​មាន​អ្នក​ទោស​ជាង​១៣០​នាក់​ត្រូវបានសម្លាប់​ក្នុងការ​ប៉ះ​ទង្គិចក្នុង​គុក​ ដែល​អាជ្ញា​ធរ​បាន​រិះគន់​ពីការ​រៀបចំ​អំពើឧក្រិដ្ឋកម្ម ប៉ុន្តែ​បណ្តា​អ្នក​សង្កេតការណ៍​បាន​រិះគន់​ពីការ​ផ្ទុកអ្នកទោសយ៉ាងច្រើនហួសប្រមាណ​។

ចំណែក​ទីភ្នាក់ងារព័ត៌មានសាធារណៈ Agencia Brasil ឲ្យ​ដឹងថា​ មន្ទីរឃុំឃាំង​ក្នុង​ទីក្រុង Bauru នេះ​មិន​ផ្ទុកអ្នកទោស​ណែនណាន់តាន់តាប់​ដូចគុកដទៃឡើយ​ ។

 

 

 

 

RELATED ARTICLES