ប្រេស៊ីល៖ យ៉ាងហោចណាស់មានអ្នកទោសចំនួន១៥០នាក់បានលួចចេញពីមន្ទីរឃុំឃាំងមួយក្នុងទីក្រុង Bauru នៃរដ្ឋ Sao Paulo ភាគខាងត្បូងប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារស្របពេលដែលមានការធ្វើកុប្បកម្មឬបង្កភាពចលាចលមួយដោយមានភ្លើងឆេះមណ្ឌលកែប្រែនោះ ។
យោងតាមការបង្ហើបពីទីភ្នាក់ងាររដ្ឋបាលនៃមន្ទីរឃុំឃាំងរដ្ឋនេះបានឲ្យដឹងថាប៉ូលិសសម្រេចបានជោគជ័យក្នុងការចាប់ទណ្ឌិតប្រមាណជា១០០នាក់ដែលលួចរត់ចេញនោះ។
លោកវរសេនីយឯក Flavio Kitazume បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថាការបង្កភាពចលាចលនេះគឺមិនជាប់ពាក់ព័ន្ធនឹងវិវាទដោយហិង្សាក្នុងមន្ទីរឃុំឃាំងក្នុងផ្នែកដទៃទៀតរបស់ប្រទេសនេះឡើយ ។
ចាប់តាំងពីដើមឆ្នាំនេះមានអ្នកទោសជាង១៣០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចក្នុងគុក ដែលអាជ្ញាធរបានរិះគន់ពីការរៀបចំអំពើឧក្រិដ្ឋកម្ម ប៉ុន្តែបណ្តាអ្នកសង្កេតការណ៍បានរិះគន់ពីការផ្ទុកអ្នកទោសយ៉ាងច្រើនហួសប្រមាណ។
ចំណែកទីភ្នាក់ងារព័ត៌មានសាធារណៈ Agencia Brasil ឲ្យដឹងថា មន្ទីរឃុំឃាំងក្នុងទីក្រុង Bauru នេះមិនផ្ទុកអ្នកទោសណែនណាន់តាន់តាប់ដូចគុកដទៃឡើយ ។