នីហ្សេរីយ៉ា៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងកាលពីថ្ងៃច័ន្ទថាបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលត្រូវបានតុលាការអ៊ីស្លាមបង្គាប់ឲ្យលែងលះភរិយាចំនួន៨២នាក់ក្នុងចំណោមភរិយា៨៦នាក់របស់លោកបានស្លាប់ហើយក្នុងអាយុ៩៣ឆ្នាំ។
លោក Salahu Bello បានថ្លែងប្រាប់ AFP តាមទូរស័ព្ទពីរដ្ឋ Niger ភូមិភាគកណ្តាលប្រទេសនីហ្សេរីយ៉ាថាលោក Muhammadu Bello Masaba បានស្លាប់ហើយកាលពីថ្ងៃសៅរ៍នៅផ្ទះរបស់លោកដែលនៅជុំវិញដោយក្រុមគ្រួសាររបស់លោក ។
កាលពីឆ្នាំ២០០៨ តុលាការ Sharia ដែលជារដ្ឋធានីនៃក្រុង Minna បានចោទប្រកាន់រូបលោកពីបទមិនគោរពតាមច្បាប់សាសនានិងបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខុសច្បាប់ជាមួយនិងភរិយាចំនួន៨៦នាក់របស់លោក ។
តុលាការបានថ្លែងប្រាប់ឲ្យរូបលោកយកប្រពន្ធត្រឹមតែ៤នាក់ប៉ុណ្ណោះដែលជាកម្រិតអតិបរមាដែលត្រូវបានអនុញ្ញាតដោយសាសនាអ៊ីស្លាម ។ ប៉ុន្តែលោក Masaba ដែលគេស្គាល់ជាមនុស្សមានមុនស្នេហ៍ដូចឪពុករបស់លោកបានបដិសេ ដោយទទូចថាលោកមិនព្រមបែកបាក់គ្នាតាមគោលការណ៍សាសនាឡើយ ។
ក្នុងអំឡុងពេលនៃការឃុំខ្លួនលោក ភរិយាទាំង៨៦នាក់និងក្នុងចំណោមអ្នកទាំងអស់មានកូន២០នាក់ក្នុងចំណោម១៧០នាក់របស់គាត់បានតវ៉ានៅខាងក្រៅក្រសួងយុត្តិធម៌រដ្ឋ Niger ។
គួរបញ្ជាក់ថាលោក Muhammadu Bello Masaba បានស្លាប់នៅក្នុងវ័យ៩៣ឆ្នាំ ហើយភរិយា៨៦នាក់របស់លោកនៅជុំវិញខ្លួនលោកនៅពេលដែលលោកស្លាប់បាត់បង់ជីវិត។