Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិបុរសនីហ្សេរីយ៉ា ដែលមាន ប្រពន្ធ៨៦នាក់​ កូនជិត២០០នាក់ ​ស្លាប់​អាយុ៩៣ឆ្នាំ

បុរសនីហ្សេរីយ៉ា ដែលមាន ប្រពន្ធ៨៦នាក់​ កូនជិត២០០នាក់ ​ស្លាប់​អាយុ៩៣ឆ្នាំ

នីហ្សេរីយ៉ា៖ អ្នកនាំពាក្យ​របស់លោក​​បាន​ឲ្យ​ដឹងកាលពីថ្ងៃ​ច័ន្ទថា​បុរសជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដែល​ត្រូវបាន​តុលាការអ៊ីស្លាម​បង្គាប់​ឲ្យ​លែងលះ​ភរិយា​ចំនួន​៨២នាក់​ក្នុង​ចំណោម​ភរិយា​៨៦នាក់របស់លោក​បានស្លាប់ហើយ​ក្នុង​អាយុ​៩៣ឆ្នាំ​។

​លោក Salahu Bello បានថ្លែងប្រាប់​ AFP តាមទូរស័ព្ទ​ពី​រដ្ឋ​ Niger ភូមិភាគកណ្តាល​​ប្រទេស​នីហ្សេរីយ៉ាថា​លោក Muhammadu Bello Masaba បាន​ស្លាប់​ហើយ​កាលពី​ថ្ងៃសៅរ៍​នៅ​ផ្ទះ​របស់លោក​ដែល​នៅជុំវិញ​ដោយ​ក្រុមគ្រួសាររបស់លោក ។

កាលពីឆ្នាំ​២០០៨ តុលាការ Sharia ដែល​ជារដ្ឋធានី​នៃ​ក្រុង Minna ​បាន​ចោទប្រកាន់​រូបលោក​ពី​បទ​មិន​គោរព​តាម​ច្បាប់​សាសនា​និង​បានចុះ​កិច្ចសន្យា​អាពាហ៍​ពិពាហ៍​ខុសច្បាប់​ជាមួយនិង​ភរិយា​ចំនួន​៨៦នាក់​របស់​លោក ។

តុលាការ​បាន​ថ្លែងប្រាប់​ឲ្យ​រូបលោក​យក​ប្រពន្ធ​ត្រឹមតែ​៤នាក់​ប៉ុណ្ណោះ​ដែល​ជាកម្រិត​អតិបរមា​ដែលត្រូវបាន​អនុញ្ញាត​ដោយ​សាសនាអ៊ីស្លាម​ ។ ប៉ុន្តែ​លោក Masaba ដែលគេស្គាល់​ជាមនុស្ស​មាន​មុនស្នេហ៍​ដូ​ច​ឪពុក​​របស់លោក​បានបដិសេ ដោយទទូចថាលោក​មិន​ព្រម​បែកបាក់​គ្នា​តាមគោលការណ៍សាសនាឡើយ ។

ក្នុងអំឡុងពេល​នៃ​ការ​ឃុំខ្លួន​លោក​ ភរិយាទាំង​៨៦នាក់​និងក្នុង​ចំណោម​អ្នកទាំងអស់មានកូន​២០នាក់​ក្នុងចំណោម​១៧០នាក់​របស់គាត់បាន​តវ៉ា​នៅខាងក្រៅក្រសួង​យុត្តិធម៌​រដ្ឋ Niger ។

គួរបញ្ជាក់ថា​លោក Muhammadu Bello Masaba បាន​ស្លាប់នៅ​ក្នុង​វ័យ​៩៣ឆ្នាំ ហើយភរិយា​៨៦នាក់​របស់លោក​នៅ​ជុំវិញខ្លួន​លោក​​នៅពេល​ដែល​លោកស្លាប់បាត់បង់ជីវិត​។

 

RELATED ARTICLES