Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិឆេះរោងចក្រ​ ដ៏ធំ​នៅហ្វីលីពីន របួសកម្មករជាង១០០នាក់​

ឆេះរោងចក្រ​ ដ៏ធំ​នៅហ្វីលីពីន របួសកម្មករជាង១០០នាក់​

ហ្វីលីពីន៖ អភិបាល​ខេត្តម្នាក់​បាន​ឲ្យ​ដឹងថា​មាន​កម្មករ​ជាង​១០០នាក់​រាប់បញ្ចូល​ជនជាតិ​ជប៉ុន​៣នាក់​បាន​រងរបួស​ហើយ​យ៉ាងហោចណាស់​មនុស្ស​៣នាក់​កំពុង​បាត់ខ្លួន​ក្នុង​ឧប្បត្តិហេតុ​នៃ​ភ្លើង​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល​និង​បាន​នាំឲ្យ​​កម្មករ​និយោជិត​រាប់ពាន់អ្នក​​រួសរាន់​ជម្លៀស​ទៅកាន់​ទីសុវត្ថិភាព​។

លោក Jesus Crispin Remulla អភិបាលខេត្ត​មួយរូបរបស់ហ្វីលីពីន​បានថ្លែងកាលពី​ថ្ងៃព្រហស្បត្តិ៍ថា​គ្រោះអគ្គីភ័យ​ដែលឆាបឆេះ​នៅ​រោងចក្រឧស្សាហកម្ម​បច្ចេក​វិទ្យា​​លំនៅឋាន​គឺស្ថិតក្រោមការ​គ្រប់គ្រង​ហើយ​ ប៉ុន្តែ​​មិនទាន់ត្រូវបានរលត់​ទាំង​ស្រុង​នៅឡើយទេ​ក្នុងរយៈ​ពេល​ជិត​១៨ម៉ោង​ បន្ទាប់ពី​វា​បាន​ចាប់ផ្តើម​កើតឡើង​ក្នុង​ទីក្រុង General Trias ក្នុងខេត្ត Cavite ។

លោក Remulla លើកឡើងថា​កម្មករ១០នាក់ក្នុងចំណោមអ្នក​រងរបួស​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ម្យ៉ាងទៀត​កម្មករនិយោជិត​មួយចំនួន​បានលោត​ចេញពី​បង្អួច​ដើម្បី​គេចខ្លួនពី​គ្រោះអគ្គីភ័យនេះនៅ​អគារ​ជាន់​ទី​៣​នៃ​រោងចក្រ​ផលិត​ទំនិញ​សម្រាប់​នាំចេញ​ទៅប្រទេស​ជប៉ុន ។

លោកបាន​ថ្លែងថា​មួយភាគបី​កម្មករ​និយោជិត១៥.០០០នាក់​គឺបាន​និងកំពុង​បំពេញ​ភារកិច្ច​នៅពេល​អគ្គីភ័យឆាបឆេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

 

RELATED ARTICLES