Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនបើកឡានឡាំប័រហ្គីនី បុ...ក...គេ...ស្លា...ប់ ជាប់គុកប៉េហ្ស៉ី

ចិនបើកឡានឡាំប័រហ្គីនី បុ…ក…គេ…ស្លា…ប់ ជាប់គុកប៉េហ្ស៉ី

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន ឈ្មោះ FU ZHONG HUA ដែលបើករថយន្តស៊េរីទំនើប ឡាំប័រហ្គីនី (LUMBORGHINI) ពណ៌ទឹកក្រូច បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហ ពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូម្នាក់ស្លាប់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារប៉េហ្ស៉ី (PJ) ។

គួរបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចចោទ ប្រកាន់លើជនសង្ស័យ ឈ្មោះ FU ZHONG HUA ភេទប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល 0.86mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជនជាតិចិន១ក្រុម ក្នុងនោះមានម្នាក់ត្រូវគេស្គាល់ច្បាស់ថា ជាតារា TikTok ឈ្មោះបា ហ្វីដូ (Ba Fido) បានបើកបររថយន្តទំនើប ១គ្រឿង ម៉ាកឡាំប័រហ្គីនី ក្នុងល្បឿនលឿន រួច ជ្រុលទៅបុកម៉ូតូអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែកភាគីរថយន្តបង្កហេតុ បាននាំគ្នាឡើងជិះរថយន្ត ១គ្រឿងផ្សេងទៀត បំណងរត់គេច តែត្រូវបានប្រជាពលរដ្ឋនាំគ្នា ដេញតាមស្ទាក់ឃាត់បាន ទើបតារា TikTok ឈ្មោះបា ហ្វីដូ បានចុះមកសំពះសុំទោស រួចអះអាងថា ខ្លួនមិនមែនជាអ្នកបើកបរនោះទេ គ្រាន់តែរួមដំណើរជាមួយមិត្តភក្តិប៉ុណ្ណោះ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះសោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកភាគីរថយន្តបង្កហេតុ ជិះគ្នា៣នាក់ ជាជនជាតិចិន ក្នុងនោះមាន ម្នាក់ត្រូវគេស្គាល់ថា ឈ្មោះបា ហ្វីដូ (ពា ធិដៀប) ដែលជាតារាល្បីតាមបណ្តាញសង្គម Facebook TikTok ខាងធ្វើម្ហូប៕

RELATED ARTICLES