Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិចិន​និង​ សហរដ្ឋអាមេរិក តើអ្នកណាមាន​ជាង?

ចិន​និង​ សហរដ្ឋអាមេរិក តើអ្នកណាមាន​ជាង?

ចិនអាមេរិកជាមួយនិង​កំណើន​ជា​មធ្យម​នៃ​ផលិតផលក្នុងស្រុក​សរុប (GDP) ៧%​ ចិន​បាន​ធ្វើឲ្យ​ខ្លួន​ត្រូវបានគេ​ទទួលស្គាល់​នៅលើ​ពិភពលោក​ថា​ជាមជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​មួយ​ដែលមាន​ការ​រីកចំរើន​ជឿនលឿនយ៉ាងឆាប់រហ័ស​។ ប៉ុន្តែ​តើ​ចិន​អាច​​ក្លាយ​ជា​អ្នកមាន​ជាង​សហរដ្ឋអាមេរិក​ដែរឬយ៉ាងណា?

ចំពោះ​ការ​ចោទ​ជាសំណួរនេះ​គឺគេនៅមិនទាន់យល់ឃើញ​យ៉ាងណា​នៅ​ឡើយ​ទេ ថ្វីបើ​មហាអំណាច​ជាច្រើន​ចាប់អារម្មណ៍​ថាតើ​ចិន​អាច​​ប្រែក្លាយ​សេដ្ឋកិច្ច​របស់ខ្លួន​និង​លើកតម្កើក​ប្រជាជន​របស់ខ្លួនជាច្រើន​ឲ្យ​ចេញពី​ភាព​ក្រីក្រ​ដោយ​របៀបណា​។

ចិន​បានផ្លាស់ប្តូរ​ខ្លួនឯងដោយគេចពី​ប្រជាជាតិមួយ​ដែល​ពឹងផ្អែក​លើ​ជំនួយបរទេស​ទៅ​ជា​ប្រទេស​មួយ​ដែលជា​ទីតាំង​បង្កើត​ប្រាក់​រាប់លា​ន​ស្ទើរ​ជា​រៀងរាល់ខែ​។ទន្ទឹមនិងនេះ​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ហូតយក​ពន្ធ​និង​ការ​ចាយវាយរបស់​ខ្លួន​យ៉ាងណាឲ្យ​ចៀសផុត​ពី​ដំណើរ​ថយក្រោយនៃសេដ្ឋកិច្ច ​ ។

ចិន​បាន​រួសរាន់​អូសទាញ​ដៃគូពាណិជ្ជកម្ម​មកពីគ្រប់​ទ្វីបទាំងអស់​ ប៉ុន្តែ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច​មួយចំនួន​បានបញ្ចប់​ដោយ​ការ​​ខកចិត្ត​ចំពោះ​ចិន​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ស្រដៀងគ្នានេះដែរ ។ បណ្តាប្រជាជាតិ​ដទៃទៀត​ទទួល​បាន​ការ​រីកចំរើនលូត​លាស់​ ប៉ុន្តែអ្នកទាំងនោះកំពុង​​ផលិតដោយ​គ្មាន​ផលប៉ះ​ពាល់​ពី​សេដ្ឋកិច្ច​ចិន​ឡើយ​ដោយសារតែ​ពួកគេ​ស្ថិតក្នុងការ​វិនិយោគ​រយៈ​ពេល​វែង ។

ទោះជាយ៉ាងណា​មុន​នឹងចិនហៅខ្លួនឯងថាជាប្រទេស​អ្នកមានដូចសហរដ្ឋ​អាមេ​រិក​គឺខ្លួនចាំបាច់ត្រូវតែ​សម្រេចឲ្យ​នូវការ​អូស​ទាញ​ប្រជាជន​ជាង​៧០០​លាន​នាក់​ចេញពី​ភាពក្រីក្រ​។ តួលេខនេះគឺមានចំនួនពីរដងនៃ​អត្រាប្រជាជនរបស់សហរដ្ឋ​អាមេរិក។ តើចិន​ស​ម្រេច​នូវ​កិច្ចការដ៏អង់អាចក្លាហាននេះ​ត្រឹមតែ​ពាក់កណ្តាល​នៃ​ធនធានរបស់សហរដ្ឋអាមេរិកមែនដែរឬទេ? ចំពោះ​ករណីនេះដែរ​មហា​អំណា​ច​​​​ជាច្រើនជឿជាក់ថា​ចិន​មាន​​អាវុធវេទមន្ត​ដ៏​អស្ចារ្យ​ក្នុងការ​ទទួលបានភាពល្អ​ប្រសើរជាង​សហរដ្ឋអាមេរិក​នៅឆ្នាំខាងមុខ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES