នេប៉ាល់៖ ប៉ូលិស បានឲ្យដឹងថាជនជាតិបង់ក្លាដែសចំនួន៣៧នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យពីតំបន់ Thamel ដែលជាមជ្ឈមណ្ឌលទេសចរណ៍ក្រុងកដ្ឋមណ្ឌូ ដែលឆ្លងដែនចូលប្រទេសនេប៉ាល់ដោយខុសច្បាប់ ។
លោក Somendra Singh Rathaur អនុប្រធានទីចាត់ការប៉ូលិសនៅស្នងការដ្ឋានប៉ូលិសតំបន់ Sorukhutte បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថាភ្នាក់ងារប៉ូលិសបានបើកការ ស៊ើបអង្កេតចំពោះជនជាតិបង់ក្លាដែសដែលបានឃាត់ខ្លួនទុកទាំងអស់នោះ ។
ប៉ូលិស បានឲ្យដឹងថាភាគច្រើននៃជនជាតិនេប៉ាល់ដែលបានចាប់ខ្លួនសុទ្ធសឹងតែ ជាអ្នកដែលបានចូលមកកាន់នេប៉ាល់កាត់តាមចំណុចព្រំដែនឥណ្ឌា-ប៉ាគីស្ថាន Kakarbhitta-Panitanki ពីរបីខែមកហើយដែលមានជាប់ទាក់ទងនៅក្នុងការធ្វើជំនួញខ្នាតតូចដូចជា ត្បាញនិងសិប្បកម្មសម្លៀកបំពាក់ក្នុងតំបន់ Thamel ។
ប៉ូលិសនឹង ប្រគល់ជនជាតិបង់ក្លាដែសដែលចាប់ខ្លួនបានទាំងអស់នោះឲ្យទៅនាយកដ្ឋាន អន្តោប្រវេសន៍ដើមសប្តាហ៍នេះដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក បានស្រង់សម្តីប៉ូលិសថា ជនជាតិបង់ក្លាដែសដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣៧នាក់នេះ មិនបានបំពេញតាមឯកសារធ្វើដំណើររបស់ពួកគេត្រឹមត្រូវច្បាប់ក្នុង អំឡុងពេលនៃការសួរដេញដោលរបស់អាជ្ញាធរ ។
យោងតាមប្រភពពីប៉ូលិសឲ្យ ដឹងថាពួកគេនឹងត្រូវបាននិរទេសទៅកាន់ប្រទេសបង់ក្លាដែសវិញក្នុង ពេលឆាប់ៗនេះ បន្ទាប់ពីការស៊ើបអង្កេតរួចរាល់។
ប៉ូលិសបាន ដាក់ការសង្ស័យថាមានជនជាតិបង់ក្លាដែសប្រមាណជា៤.០០០នាក់កំពុងធ្វើការ ខុសច្បាប់នៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូកាលពីឆ្នាំមុន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា