Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិនេប៉ាល់ ចាប់ខ្លួន​ជនជាតិ ​បង់ក្លាដែស​៣៧នាក់ ​ដែលឆ្លងដែនខុសច្បាប់​

នេប៉ាល់ ចាប់ខ្លួន​ជនជាតិ ​បង់ក្លាដែស​៣៧នាក់ ​ដែលឆ្លងដែនខុសច្បាប់​

នេប៉ាល់៖ ប៉ូលិស ​បាន​ឲ្យដឹង​ថា​ជនជាតិ​បង់ក្លាដែស​ចំនួន​៣៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃអាទិត្យ​ពី​តំបន់​ Thamel ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍​ក្រុងកដ្ឋ​មណ្ឌូ ដែល​ឆ្លង​ដែ​ន​ចូល​ប្រទេស​នេប៉ាល់​ដោយ​ខុសច្បាប់​ ។​

លោក Somendra Singh Rathaur អនុប្រធានទីចាត់ការប៉ូលិស​នៅ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​តំបន់ Sorukhutte បាន​ថ្លែងប្រាប់​បណ្តាញព័ត៌មានក្នុងស្រុក​ថា​ភ្នាក់ងារ​ប៉ូលិស​បាន​បើក​ការ​ ស៊ើបអង្កេត​ចំពោះ​ជនជាតិ​បង់ក្លាដែស​ដែល​បានឃាត់​ខ្លួន​ទុក​​ទាំងអស់នោះ ។

ប៉ូលិស ​បាន​ឲ្យ​ដឹងថា​ភាគ​ច្រើន​នៃ​ជនជាតិ​នេប៉ាល់​ដែល​បាន​ចាប់ខ្លួន​សុទ្ធសឹងតែ​ ជាអ្នក​ដែល​បាន​ចូល​មកកាន់​នេប៉ាល់​កាត់តាម​ចំណុចព្រំដែន​ឥណ្ឌា-ប៉ាគីស្ថាន​ Kakarbhitta-Panitanki ពីរបីខែមកហើយ​ដែល​មាន​ជាប់ទាក់ទង​នៅក្នុង​​ការ​ធ្វើ​ជំនួញ​ខ្នាតតូច​ដូចជា​ ត្បាញ​និង​សិប្បកម្ម​សម្លៀកបំពាក់​ក្នុង​តំបន់ Thamel ។

ប៉ូលិស​នឹង​ ប្រគល់​ជនជាតិ​បង់ក្លាដែស​ដែលចាប់ខ្លួន​បាន​ទាំងអស់នោះ​​ឲ្យ​ទៅ​នាយកដ្ឋាន​ អន្តោប្រវេសន៍​ដើម​សប្តាហ៍នេះ​ដើម្បី​ធ្វើការ​ស៊ើបអង្កេតបន្ថែមទៀត​។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុក ​បានស្រង់សម្តីប៉ូលិស​ថា ជនជាតិបង់ក្លាដែស​ដែល​​សមត្ថកិច្ចឃាត់ខ្លួនបាន​ទាំង​៣៧នាក់នេះ មិន​បាន​បំពេញ​តាម​ឯកសារ​ធ្វើ​ដំណើរ​​របស់ពួកគេ​ត្រឹមត្រូវច្បាប់​ក្នុង​ អំឡុងពេល​នៃការ​សួរដេញដោលរបស់អាជ្ញាធរ ។

យោងតាម​ប្រភពពីប៉ូលិស​ឲ្យ​ ដឹងថា​ពួកគេ​នឹង​ត្រូវបាន​និរទេស​ទៅកាន់​ប្រទេស​បង់​ក្លាដែសវិញ​ក្នុង​ ពេលឆាប់ៗនេះ​ បន្ទាប់ពី​ការ​ស៊ើបអង្កេតរួចរាល់។

ប៉ូលិស​បាន​ ដាក់ការសង្ស័យថា​មាន​ជនជាតិ​បង់ក្លាដែស​ប្រមាណជា​៤.០០០នាក់​កំពុង​ធ្វើការ​ ខុសច្បាប់​នៅក្នុង​រដ្ឋធានីកដ្ឋមណ្ឌូ​កាលពីឆ្នាំ​មុន។

ប្រែសម្រួលដោយ៖ អុីវ វិ​ចិត្រា

RELATED ARTICLES