Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែល ​បាញ់​កាំភ្លើងធំ កំទេចបន្ទាយ របស់ពួកហាម៉ាស ក្នុងតំបន់កាហ្សា

អុីស្រាអែល ​បាញ់​កាំភ្លើងធំ កំទេចបន្ទាយ របស់ពួកហាម៉ាស ក្នុងតំបន់កាហ្សា

តំបន់កាហ្សា៖ អ្នកនាំពាក្យ​យោធា​ឲ្យ​ដឹង​ថា​អ៊ីស្រាអែលកាលពីថ្ងៃច័ន្ទនេះ​បាន​បើការវាយប្រហារ​កម្រិត​កាំភ្លើង​ធំ​លើ​តំបន់​ភាគខាងជើង​កាហ្សាស្ត្រីប ដើម្បី​កំទេច​បន្ទាយ​ក្រុមហាម៉ាសមួយ​​ដែល​ទុកសម្រាប់ប្រើប្រាស់​មុន​នឹងមានការ​បាញ់​គ្រប់រុក្កែតមកលើ​ទឹកដី​របស់អ៊ីស្រាអែល​ ។

អាជ្ញាធរ​អ៊ីស្រាអែល​បាន​ថ្លែងថា​ការបាញ់ផ្លោងគ្រប់រុក្កែត​ចូលក្នុងតំបន់​ទីវាល​លំហោឋាន​មួយ​គឺពុំបណ្តាលឲ្យមានអ្នករងរបួស​ឬខូចខាតអ្វីនោះឡើយ ។

មន្ត្រីអ្នកនាំពាក្យរូបនោះ​ថែមទាំងបាន​បង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា​ជាការ​ឆ្លើយតប​​វិញ កងរថក្រោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល​បាន​ដាក់​ទិសដៅ​បាញ់​ផ្លោង​លើ​បន្ទាយ​មួយរបស់ពួកហាម៉ាស​ដែលស្ថិតនៅភាគខាងជើង​កាហ្សាស្ត្រីប ។

ចំណែក​សារព័ត៌មាន​ប៉ាឡេស្ទីន​បានរាយការណ៍ថា​ការផ្ទុះគ្រាប់បែក​ពីរគ្រាប់​បាន​វាយប្រហារ​លើ​តំបន់ Beit Lahia ​តែពុំបណ្តាលឲ្យមាន​អ្ន​ករងរបួសឡើយ ។

វាគឺជាលើកដំបូង​ហើយ​ដែលគ្រាប់រុក្កែតត្រូវបាន​បាញ់​ចេញពី​តំបន់​​របស់​ប៉ាឡេស្ទីន​ចាប់តាំងពី​ខែតុលាមក​ នេះបើយោងតាម​របាយការណ៍​ថ្មីមួយ​របស់ ទីភ្នាក់ងារ Meir Amit Intelligence and Information Center ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវរបស់មានមូលដ្ឋាននៅអ៊ីស្រាអែល​។

របាយការណ៍​ឆ្នាំ​២០១៦របស់មជ្ឈ​មណ្ឌលនេះ​បង្ហាញឲ្យឃើញថា​អំឡុងពេល​ប៉ុន្មានឆ្នាំមុននេះ គ្រាប់រុក្កែតជាច្រើនគ្រាប់បាន​វាយប្រហារ​​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​​កាហ្សា​ក្នុង​កម្រិត​ទាបបំផុត​របស់ពួកគេ​អំឡុងពេល​១១ឆ្នាំនេះ ។

គួរបញ្ជាក់ថា​យុទ្ធនាការ​យោធា​របស់អ៊ីស្រាអែល​ក្នុង​តំបន់​កាហ្សា​បានបញ្ចប់​នៅក្នុង​ខែកក្កដា​ឆ្នាំ​២០១៤ បន្ទាប់ពី​សង្គ្រាម៥១ថ្ងៃ​។ ចាប់តាំងពីពេលនោះមក​ ឧប្បត្តិហេតុ​នៃការ​ផ្ទុះអាវុធ​ដែល​កើតឡើងយូរៗម្តង​បានលេចចេញមក​នៅតាម​ព្រំដែនរបស់ភាគីទាំងពីរ​ប៉ុន្តែ​មិនដែលវិវត្ត​ចូលទៅក្នុងសង្គ្រាម​ទ្រង់ទ្រាយធំឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES