តំបន់មជ្ឈិមបូព៌ា
យេម៉ែន៖ មន្ត្រីយោធាជាន់ខ្ពស់របស់សហeរដ្ឋអាមេរិកមួយរូបបានថ្លែងប្រាប់សារព័ត៌មាន CNN កាលពីដើមសប្តាហ៍នេះថាការប្រមូលព័ត៌មានសម្ងាត់មិនត្រឹមតែមានគោលដៅលើការវាយឆ្មក់ដោយកម្លាំងយោធាកាលពីពេល ថ្មីៗនេះក្នុងប្រទេសយេម៉ែនប៉ុណ្ណោះទេ វាថែមទាំងមានគោលបំណងប្រមាញ់មេដឹកនាំក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ ថែមទៀតផង។
ប្រភពបានឲ្យដឹងថាប្រសិនមេដឹកនាំអាល់កៃដាលោក Qassim al-Rimi មិននៅទីនោះយោធាសហរដ្ឋអាមេរិកជឿជាក់ថាខ្លួននឹងស្វែងរកទីភ្នាក់ងារសម្ងាត់ដែលនឹងអាចជួយផ្តល់ព័ត៌មានអំពីបុគ្គលរូបនោះ។ ប៉ុន្តែទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកដែលជាមូលដ្ឋានកងកម្លាំងអាមេរិកនៅក្រៅប្រទេសក្នុងតំបន់ បានប្រកែកខ្លាំងៗថាលោក al-Rimi គឺជាកម្មវត្ថុនៃការវាយឆ្មក់ក្នុងអំឡុងពេលជាងមួយសប្តាហ៍មកនេះ ។
លោកវរសេនីយ៍ John Thomas បានថ្លែងប្រាប់ CNN ថាវាមិនមែនជាបេសក កម្មដែលកំណត់គោលដៅក្នុងតម្លៃខ្ពស់មួយនោះឡើយ ក្នុងន័យនេះគឺសំ ដៅលើប្រតិបត្តិការដែលមានទិសដៅក្នុងការប្រមាញ់យកជីវិតឬចាប់ខ្លួនមេដឹកនាំភេរវករតែប៉ុណ្ណោះ ។
គួរកត់សម្គាល់ផងដែរថាករណីឆ្មក់វាយលុកនេះជាការប្រយុទ្ធផ្តាច់ជីវិតមនុស្សលើកដំបូងរបស់សហរដ្ឋអាមេរិកចាប់តាំងពីលោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ចូលកាន់តំណែង។