Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិការវាយឆ្មក់ ​​នៅយេម៉ែន​មា នគោលដៅ​ ប្រមាញ់​ជីវិតមេ ដឹកនាំអាល់កៃដា

ការវាយឆ្មក់ ​​នៅយេម៉ែន​មា នគោលដៅ​ ប្រមាញ់​ជីវិតមេ ដឹកនាំអាល់កៃដា

តំបន់មជ្ឈិមបូព៌ា

យេម៉ែន៖ មន្ត្រីយោធាជាន់ខ្ពស់​របស់​សហeរដ្ឋអាមេរិកមួយរូបបាន​ថ្លែងប្រាប់​សារព័ត៌មាន CNN កាលពីដើមសប្តាហ៍នេះថា​ការប្រមូលព័ត៌មានសម្ងាត់​មិនត្រឹម​តែ​មាន​គោលដៅ​លើ​ការវាយឆ្មក់​ដោយ​កម្លាំង​យោធា​កាលពីពេល ថ្មីៗនេះក្នុង​ប្រទេស​យេម៉ែនប៉ុណ្ណោះទេ​ វាថែមទាំង​មាន​គោលបំណង​ប្រមាញ់​មេដឹកនាំ​ក្រុម​អាល់កៃដា​ក្នុងឧបទ្វីបអារ៉ាប់ ថែមទៀតផង​។

ប្រភពបានឲ្យ​ដឹងថា​ប្រសិន​មេដឹកនាំអាល់កៃ​ដាលោក Qassim al-Rimi មិន​នៅ​ទីនោះ​យោធា​សហរដ្ឋអាមេរិក​ជឿជាក់ថា​ខ្លួន​នឹង​ស្វែងរក​ទីភ្នាក់ងារ​សម្ងាត់​ដែល​នឹង​អាច​ជួយ​ផ្តល់ព័ត៌មាន​អំពី​បុគ្គលរូបនោះ​។ ប៉ុន្តែ​ទីបញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក​ដែល​ជាមូលដ្ឋាន​កងកម្លាំង​អាមេរិក​នៅ​ក្រៅ​ប្រទេស​ក្នុង​តំបន់​ បាន​​ប្រកែកខ្លាំងៗថា​លោក al-Rimi គឺជា​កម្មវត្ថុនៃការ​វាយ​ឆ្មក់​ក្នុងអំឡុងពេល​ជាងមួយសប្តាហ៍មកនេះ ។

លោកវរសេនីយ៍ John Thomas បានថ្លែងប្រាប់ CNN ថា​វា​មិនមែន​ជា​បេសក កម្ម​ដែល​កំណត់គោលដៅ​ក្នុង​តម្លៃ​ខ្ពស់​មួយនោះឡើយ ក្នុងន័យនេះ​គឺសំ ដៅ​លើ​ប្រ​តិបត្តិការ​ដែលមាន​ទិសដៅ​ក្នុងការ​ប្រមាញ់​យក​ជីវិត​ឬ​ចាប់ខ្លួន​មេដឹកនាំ​ភេរវករ​តែ​ប៉ុណ្ណោះ ។

គួរកត់សម្គាល់ផងដែរថា​ករណីឆ្មក់​វាយលុក​នេះ​ជា​ការ​ប្រយុទ្ធ​ផ្តាច់ជីវិត​​មនុស្ស​លើកដំបូង​របស់​សហរដ្ឋអាមេរិកចាប់តាំងពី​លោកប្រធានាធិបតី​ថ្មី ដូណាល់ ត្រាំ ចូលកាន់តំណែង​។ ​

RELATED ARTICLES