ភ្នំពេញ៖ឌុច សុភា បានបង្ហាញខ្លួនជាថ្មីកាលពីថ្ងៃទី២៥ មេសា ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងពិសារអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ដោយមានតារារួមអាជីពជាច្រើនបានថតរូប Selfie ជាមួយនាង។ទោះជាយ៉ាងណាសម្រស់សុភា ហាក់ប្រែប្រួលខ្លាំងពោលគឺឡើងគីឡូជ្រុលបន្ដិច និងបែកសាច់ មិនអាចរក្សាររាងស្វែលពីមុនទៀតបានឡើយ ដែលនេះជារឿងធម្មតា ព្រោះនាងក៍មានវ័យជ្រេហើយដែរ ហេតុនេះមិនអាចនៅតែស្រស់ស្អាតដូចកាលពី១៥ឆ្នាំមុនបានទៀតទេ ។អ្វីដែលគេចាប់អារម្មណ៍នោះសុភា ដែលបាត់បង់ការងារសិល្បៈស្ទើតែទាំងស្រុង បែជានាងនៅតែមានឱកាសទទួលគ្រឿងឥស្សរិយយស ដូចតារាផ្សេងៗទៀតដែលកំពុងសកម្មការងារមួយនេះដែរ ។ប៉ុន្ដែតាមរយៈការប្រែប្រួលសម្រស់ចុងក្រោយនេះសុភា មិនអាចរក្សារតំណែងជាតួឯកបានតទៅទៀតទេ ពោលគឺបានត្រឹមជាតួម្ដាយប៉ុណ្ណោះ ដែលតំណែងនេះនាងក៍ធ្លាប់ព្រមទទួលយកផងដែរ ។
សូមរំលឹកថាឌុច សុភា បានបាត់ខ្លួនជាង១០ឆ្នាំ ពីអាជីពសម្ដែងក្រោយលែងប្ដីលោកពៅ សីហា និងប៉ះស្នេហាមន្រ្ដីធំម្នាក់។ប៉ុន្ដែនៅឆ្នាំ២០១៨ សុភា បានលេចមុខមកវិញដោយថតជាតួម្ដាយឲ្យហង្សមាស២រឿងនោះគឺរឿង”ខ្ញុំមានញាណលើស “និងរឿង”ផ្កាថ្ម “។សុភា មិនទាន់បង្ហាញស្នេហ៍ថ្មីជាសាធារណៈនោះទេ ខណៈដែលពេលនេះកូនប្រុសរបស់នាងមានវ័យកំលោះទៅហើយ។ទោះជាយ៉ាងណាក្រោយបង្ហាញខ្លួនជាថ្មីនេះសុភា គ្មានដំណឹងប៉ះស្នេហាដ៍រសើបថានាងមានស្រីតាមដាក់អន្ទាក់ស្នេហ៍ដូចមុនឡើយ ។តែតាមព័តមានថាមូលហេតុដែលសោភា ធ្លាក់ចុះសម្រស់បែបនេះគឺដោយសារតែនាងច្រើនតែតុកស៊ិកហើយញាំបៀរយ៉ាញឹកញាប់ពេកទើបបានជាខូចរាងស្វែលអស់បែបនេះ ។គេមិនដឹងថាសុភា មានវិបត្តិអ្វីបានជានាងច្រើនតែចូលចិត្តញាំស្រាបំបាត់ទុក្ខសោកនោះទេ ប៉ុន្ដែតាមការសន្និដ្ឋានពីអ្នករួមអាជីពតារាសម្ដែងលេចធ្លោខ្លាំងកាលពីឆ្នាំ២០០៥ -២០០៩ រូបនេះអាចមកពីប៉ះរឿងស្នេហាមិនសូវសមប្រកបជាច្រើនលើកច្រើនសារនោះតែម្ដង ។តែគេជឿរថាទោះជាពេលនេះសម្រស់សុភា មិនដូចដើមក៍នាងនៅតែមានជម្រើសស្នេហ៍ច្រើននៅឡើយ ប្រសិនបើអ្នកមេម៉ាយព្រមបើកបេះដូងទទួលយកស្នេហ៍ប្រុសចំណាស់បន្ដិចនោះគឺប្រាកដជាមានអ្នកចង់ចូលខ្លួនទៅស្អំរបួសនេះដូងនាងជាមិនខាន។
សូមរំលឹកថាឌុច សុភា បានរៀបការជាមួយមន្រ្ដីប៉លីសលោកពៅ សីហា កាលពីឆ្នាំ២០០៩ តែបានចែកផ្លូវគ្នានៅឆ្នាំ២០១១ ។អ្នកមេម៉ាយកូន១សុភា ទោះជារាងឡើងគីឡូជ្រុលបន្ដិចមែន ប៉ុន្ដែនាងមិនដែលបង្ហាញខ្លួនក្នុងភាពជាអ្នកមានជីវភាពដុនដាបឬខ្វះខាតនោះទេ ពោលគឺនៅតែហ៊ឺហាជាមួយការជិះរថយន្ដថ្លៃៗដដែល ។ប្រភពបានឲ្យដឹងថាសុភា ក៍មានផ្ទះវីឡារដ៍ប្រណិតផងដែរ បើទោះជាមានដំណឹងថាការវិលរកអាជីពចាស់វិញកាលពីឆ្នាំ២០១៨ នោះនាងបានចែកផ្លូវពីគូស្នេហ៍ជាមន្រី្ដធំម្នាក់ក្ដី ។ប៉ុន្ដែទោះជារឿងស្នេហានេះបានស្ងប់ស្ងាត់ជាច្រើនឆ្នាំហើយភរិយាមន្រ្ដីធំនោះលែងហ៊ានចេញមុខចោទសុភា ថាបានទទួលលុយរាប់សែនដុល្លារពីប្ដីខ្លួនទៀតក្ដី ក៍រហូតមកដល់ពេលនេះគេនៅតែគ្មានដំណឹងសុភា គ្រោងនឹងរៀបការប្ដីថ្មីនៅពេលណាឡើយ។
ក្រៅពីឌុច សុភា តារាដែលដកខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំហើយវិលរកអាជីពចាស់មានដូចជានាងឡាយ លក្ខិណា ជាដើម ខណៈដែលកែវ ពេជ្រពិសី និងដាញ់ ម៉ូនីកា វិញក៍បង្ហើបដូចគ្នាថានឹងអាចវិលវិញផងដែរ ឲ្យតែរឿងនោះអ្នកដឹកនាំសម្ដែងតម្រូវឲ្យលេងជាតួដែលពួកគេពេញចិត្ត។ចំពោះសុភា វិញនាងនឹងត្រូវផលិតករហង្សមាសផ្ដល់តំណែងជាតួម្ដាយជាបន្ដបន្ទាប់ទៀតនាពេលខាងមុខនេះ ព្រោះក្រុមDirector ថាសុភា មានទេពកោសល្យសម្ដែងនៅតែល្អ ក្នុងឋានៈជាតួម្ដាយ ឬបងស្រី។
អ្នករួមអាជីពខ្សឹបខ្សៀវគ្នាថាប្រសិនបើឌុច សុភា នៅតែពន្យាពេលបង្ហាញមុខម្ចាស់ស្នេហាថ្មី បែបនេះតទៅទៀត នោះរឿងដែលគេសង្ស័យថានាងត្រូវស្រីចោមស្នេហ៍ច្រើនជាងប្រុសនោះនឹងមិនអាចបន្សាបបានឡើយ ៕