Saturday, May 18, 2024
Homeតារាខ្មែរឌុច​ សុភា ៖សម្រស់ កាន់តែប្រែប្រួល

ឌុច​ សុភា ៖សម្រស់ កាន់តែប្រែប្រួល

ភ្នំពេញ៖ឌុច សុភា បានបង្ហាញខ្លួនជាថ្មីកាលពីថ្ងៃទី២៥ មេសា ក្នុងពិធីបំពាក់គ្រឿង​ឥស្សរិ​យយ​ស  និងពិសារអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីដ៍​ខ្ពង់ខ្ពស់ សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ដោយមានតារារួមអាជីពជាច្រើន​បាន​ថត​រូប Selfie ជាមួយនាង។ទោះជាយ៉ាងណាសម្រស់សុភា ហាក់ប្រែប្រួលខ្លាំងពោល​គឺឡើង​គីឡូជ្រុលបន្ដិច និងបែកសាច់ មិនអាចរក្សាររាងស្វែលពីមុនទៀតបានឡើយ ដែលនេះ​ជា​រឿងធម្មតា ព្រោះនាងក៍មានវ័យជ្រេហើយដែរ ហេតុនេះមិនអាចនៅតែស្រស់ស្អាតដូច​កាលពី​១៥ឆ្នាំមុន​បានទៀតទេ ។អ្វីដែលគេចាប់អារម្មណ៍នោះសុភា ដែលបាត់បង់ការងារសិល្បៈ​ស្ទើ​តែ​ទាំងស្រុង បែជានាងនៅតែមានឱកាសទទួលគ្រឿងឥស្សរិយយស ដូចតារាផ្សេងៗទៀត​ដែល​កំពុងសកម្ម​ការ​ងារមួយនេះដែរ ។ប៉ុន្ដែតាមរយៈការប្រែប្រួលសម្រស់ចុងក្រោយ​នេះ​សុភា មិនអាចរក្សារតំណែងជាតួឯកបានតទៅទៀតទេ ពោលគឺបានត្រឹមជាតួម្ដាយ​ប៉ុ​ណ្ណោះ​ ដែលតំណែងនេះនាងក៍ធ្លាប់ព្រមទទួលយកផងដែរ ។

សូមរំលឹកថាឌុច សុភា បានបាត់ខ្លួនជាង១០ឆ្នាំ ពីអាជីពសម្ដែងក្រោយលែងប្ដី​លោក​ពៅ សី​ហា និងប៉ះស្នេហាមន្រ្ដីធំម្នាក់។ប៉ុន្ដែនៅឆ្នាំ២០១៨ សុភា បានលេចមុខមកវិញ​ដោយ​ថតជាតួ​ម្ដា​យ​ឲ្យហង្សមាស២រឿងនោះគឺរឿង”ខ្ញុំមានញាណលើស “និងរឿង”ផ្កាថ្ម “។សុភា មិនទាន់​បង្ហាញស្នេហ៍ថ្មីជាសាធារណៈនោះទេ ខណៈដែលពេលនេះកូនប្រុសរបស់នាងមាន​វ័យកំ​លោះ​​​ទៅហើយ។ទោះជាយ៉ាងណាក្រោយបង្ហាញខ្លួនជាថ្មីនេះសុភា គ្មានដំណឹងប៉ះ​ស្នេហាដ៍​រសើបថានាងមានស្រីតាមដាក់អន្ទាក់ស្នេហ៍ដូចមុនឡើយ ។តែតាមព័តមានថា​មូល​ហេតុ​ដែល​សោភា ធ្លាក់ចុះសម្រស់បែបនេះគឺដោយសារតែនាងច្រើនតែតុកស៊ិក​ហើយញាំ​បៀរ​យ៉ាញឹក​ញាប់​​ពេកទើបបានជាខូចរាងស្វែលអស់បែបនេះ ។គេមិនដឹងថាសុភា មាន​វិបត្តិ​អ្វីបានជា​នាង​ច្រើនតែចូលចិត្តញាំ​ស្រាបំបាត់ទុក្ខសោកនោះទេ ប៉ុន្ដែតាមការសន្និដ្ឋានពីអ្នក​រួមអាជីពតារា​សម្ដែង​លេចធ្លោខ្លាំងកាលពីឆ្នាំ២០០៥ -២០០៩ រូបនេះអាចមកពីប៉ះរឿងស្នេហា​មិនសូវសម​ប្រ​កប​ជាច្រើនលើកច្រើនសារនោះតែម្ដង ។តែគេជឿរថាទោះ​ជាពេលនេះ​សម្រស់​សុភា មិន​ដូចដើមក៍នាងនៅតែមានជម្រើសស្នេហ៍ច្រើននៅឡើយ ប្រសិនបើអ្នក​មេម៉ាយ​ព្រម​បើកបេះ​ដូងទទួលយកស្នេហ៍ប្រុសចំណាស់បន្ដិចនោះ​គឺប្រាកដជាមានអ្នកចង់​ចូលខ្លួនទៅស្អំ​របួសនេះដូងនាងជាមិនខាន។

 សូមរំលឹកថាឌុច សុភា បានរៀបការជាមួយមន្រ្ដីប៉លីសលោកពៅ សីហា កាលពី​ឆ្នាំ​២០០៩ តែ​បាន​ចែកផ្លូវគ្នានៅឆ្នាំ២០១១ ។អ្នកមេម៉ាយកូន១សុភា ទោះជារាងឡើងគីឡូជ្រុល​បន្ដិចមែន ប៉ុន្ដែ​នាងមិនដែលបង្ហាញខ្លួនក្នុងភាពជាអ្នកមានជីវភាពដុនដាបឬខ្វះខាតនោះទេ ពោលគឺ​នៅតែហ៊ឺហា​ជាមួយ​ការ​​​ជិះរថយន្ដថ្លៃៗដដែល ។ប្រភពបានឲ្យដឹងថាសុភា ក៍មានផ្ទះវី​ឡារដ៍ប្រណិតផងដែរ បើ​ទោះ​ជាមានដំណឹងថាការវិលរកអាជីពចាស់វិញកាលពីឆ្នាំ២០១៨ នោះ​នាងបានចែកផ្លូវពីគូ​ស្នេហ៍ជាមន្រី្ដធំម្នាក់ក្ដី ។ប៉ុន្ដែទោះជារឿងស្នេហានេះបានស្ងប់​ស្ងាត់​ជា​ច្រើនឆ្នាំ​ហើយភរិយា​មន្រ្ដីធំនោះលែងហ៊ានចេញមុខចោទសុភា ថាបានទទួលលុយ​រាប់​សែន​​ដុល្លារ​ពីប្ដីខ្លួនទៀតក្ដី  ក៍រហូតមកដល់ពេលនេះគេនៅតែគ្មានដំណឹងសុភា គ្រោងនឹង​រៀប​ការប្ដីថ្មីនៅពេលណា​ឡើយ​។

ក្រៅពីឌុច សុភា តារាដែលដកខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំហើយវិលរកអាជីព​ចាស់​មាន​ដូចជានាងឡាយ លក្ខិណា ជាដើម ខណៈដែលកែវ ពេជ្រពិសី និងដាញ់ ម៉ូនីកា វិញក៍​បង្ហើបដូចគ្នាថានឹងអាចវិលវិញផងដែរ ឲ្យតែរឿងនោះអ្នកដឹកនាំសម្ដែងតម្រូវឲ្យលេងជាតួ​ដែល​ពួកគេពេញចិត្ត។ចំពោះសុភា វិញនាងនឹងត្រូវផលិត​ករហង្សមាសផ្ដល់តំណែង​ជាតួ​ម្ដាយ​ជាបន្ដបន្ទាប់ទៀតនាពេលខាងមុខនេះ ព្រោះក្រុមDirector ថាសុភា មានទេព​កោសល្យ​សម្ដែងនៅតែល្អ ក្នុងឋានៈជាតួម្ដាយ ឬបងស្រី។

 អ្នករួមអាជីពខ្សឹបខ្សៀវគ្នាថាប្រសិនបើឌុច សុភា នៅតែពន្យាពេលបង្ហាញ​មុខម្ចាស់​ស្នេ​ហាថ្មី បែប​​នេះ​តទៅទៀត នោះរឿងដែលគេសង្ស័យថានាងត្រូវស្រីចោមស្នេហ៍​ច្រើនជាង​ប្រុស​​នោះ​នឹងមិនអាចបន្សាបបានឡើយ ៕

RELATED ARTICLES