ភ្នំពេញ៖ឱក សុគន្ធកញ្ញា សម្រាលកូនបានជិត២ខែហើយតែនាងមិនទាន់វិលរកឆាកតន្រ្ដីវិញនោះទេ ខណៈដែលការបង្ហាញខ្លួននៅថ្ងៃទី២៥ មេសា ទទួលគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ នោះកញ្ញានៅតែមានព្រលឹងជាងមុន ពោលគឺមិនទាន់ស្រកសាច់ឡើយ ។ទោះជាយ៉ាងណាអំឡុងពេលដែលនៅសសៃខ្ចីនេះសុគន្ធកញ្ញា នៅតែមានប្រាក់ចំណូលពីសិល្បៈតាមរយៈការធ្វើជាBA ឲ្យផលិតផលមួយចំនួន រួមទាំងលក់កាបូបប្រេន ប្រេន ផ្ទាល់ខ្លួនតាមOnline ជាប្រចាំហេតុនេះបើទោះជាសុគន្ធកញ្ញា មិនប្រញ៉ាប់វិលមកឆាកតន្រ្ដីមែន តែនាងនៅតែមានលុយហូចូលដដែល បើទោះជាការច្រៀងសម្ដែងនៅរដូវក្ដៅនេះកញ្ញា បាត់មុខពីឆាកតន្រ្ដីទាំងស្រុង(៥ខែ)ពោលគឺខាតលុយពីចំណូលធអាជីពចម្រៀងអស់ជាច្រើនម៉ឺនដុល្លារក្ដី ។
អ្នកជំនាញសិល្បៈបានព្រមានឱក សុគន្ធកញ្ញា ថាទោះជានាងមានស្វាមីលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាស និងបងថ្លៃនាងអ្នកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាសនៅក្រោយខ្នងក្ដី ប៉ុន្ដែបើនាងមិនប្រញ៉ាប់សម្រកទម្ងន់ជាបន្ទាន់ទេ នោះអាជីពចម្រៀងនាងអាចប្រឈមនឹងហានិភ័យជាមិនខាន ព្រោះមហាជនជាអ្នកកំណត់លើវាសនាតារាមិនមែនប្ដីនិងបងថ្លៃឡើយ ។ប៉ុន្ដែពាក់ព័ន្ធរឿងនេះម្ដាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកស្រីមិនបារម្ភខ្លាចកូនមានប្ដីនិងកូនទៅលែងសូវមានអ្នកគាំទ្រ ឬចុះខ្សោយទេ ព្រោះមហាជនគាំទ្រតារាសំខាន់លើសម្ថភាពអ្នកចម្រៀងនោះទេ ។
ឱក សុគន្ធកញ្ញា បានរៀបការប្ដីជិត៥ឆ្នាំហើយដែលពេលនេះនាងទទួលបានកូនប្រុស២នាក់កូនច្បងអាយុជាង៤ឆ្នាំ និងកូនទី២អាយុជិត២ខែ ។ក្រោយក្លាយទៅជាតារាមានកូន២នាក់នេះសុគន្ធកញ្ញា មិនទាន់វិលរកឆាកតន្រ្ដីវិញទេ ខណៈដែលការថតភាពយន្ដក្នុងតំណែងតួឯកត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះពេលនេះតួអង្គប្រុសដែលគ្រោងចាប់ដៃនាងគឺលោកខេមរៈ សិរីមន្ដ មិនមែនជាតារាងហង្សមាសទៀតទេ ។ដោយឡែកអ្នកដឹកនាំសម្ដែងនៅហង្សមាសបានបង្ហើបថាសុគន្ធកញ្ញា នៅតែអាចធ្វើជាតួឯកបាន ប្រសិនបើនាងចង់ថតភាពយន្ដ ព្រោះទេពកោសល្យនិងរូបសម្រស់ អាយុនាងសាកសម ទោះជាមានកូន២នាក់ទៅហើយមែន ។ប៉ុន្ដែគេជឿរថាកញ្ញា អាចនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការថតកុនឡើយ ព្រោះថាពេលនេះក្រៅពីអាជីពចម្រៀងដែលត្រូវពង្រឹងឡើងវិញនាពេលដ៍ខ្លីខាងមុខនេះនាងក៍បានដើរតួនាទីជាស្រី្ដមេផ្ទះយ៉ាងសកម្មច្រើនជាងមុន ក្រោយមានកូន២នាក់។
គួរបញ្ជាក់ថាឱក សុគន្ធកញ្ញា ក៍ដូចជាតារាផ្សេងៗទៀតដែរ ពោលគឺទីផ្សារសិល្បៈ និងអ្នកគាំទ្រមានការប្រែប្រួលបន្ទាប់ពីនាងមានប្ដីនិងកូនហើយការច្រៀងបទចម្រៀងស្នេហាបែបយុវវ័យខូចចិត្តក៍លែងសូវផ្ទុះដូចមុន។ប៉ុន្ដែសុគន្ធកញ្ញា បានក្ដាប់តំណែងធំៗជាគណៈកម្មការនិងគ្រូបង្វឹកពីការប្រលងចម្រៀងធំៗជាច្រើននៅហង្សមាសទើបធ្វើឲ្យនាងអាចទប់លំនឹងបានខ្លះមកវិញ ។ដោយឡែកការចាប់ដៃគូជាមួយតារាប្រុសវិញពេលនេះកញ្ញា ក៍មិនទាន់មានគូឆ្លងឆ្លើយច្បាស់លាស់ដែរ ក្រោយពេលដែលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានចាកចេញពីហង្សមាសអស់ទៅហើយនោះគឺនាងមានតែអាចវិលទៅចាប់ដៃគូចាស់ជាមួយលោកឆន សុវណ្ណារាជ,ណុប បាយ៉ារិទ្ធ និងហ្សូណូ ជាដើម ។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលឡើងគីឡូជ្រុលបន្ដិចមានដូចជាដូចជានាងកែវ ច័ន្ទដាលីន ,យក់ ថិតរដ្ឋា ,សួស វីសា និង ឌុច សុភា ជាដើម ។Fan របស់ឱក សុគន្ធកញ្ញា រងចាំមើលថាតើការវិលរកឆាកតន្ត្រីវិញរបស់ខាងមុខនេះសុគន្ធកញ្ញា នឹងផ្លាស់ប្ដូរអ្វីខ្លះហើយនាងនៅតែរក្សារតំណែងជាតារាស្រីឈានមុខគេនៅហង្សមាសតទៅទៀត ឬមួយក៍ថៅកែផលិតកម្មធំនេះនឹងអាចឡង់សេតារាជើងថ្មីរូបណាជំនួសនាងវិញម្ដង?