Tuesday, May 21, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖មានព្រលឹងជាងមុន

ឱក សុគន្ធកញ្ញា ៖មានព្រលឹងជាងមុន

ភ្នំពេញ៖ឱក សុគន្ធកញ្ញា សម្រាលកូនបានជិត២ខែហើយតែនាងមិនទាន់វិល​រកឆាកតន្រ្ដីវិញ​នោះទេ ខណៈដែលការបង្ហាញខ្លួននៅថ្ងៃទី២៥ មេសា ទទួលគ្រឿងឥស្សរិយយស ថ្នាក់​មហា​សេរីវឌ្ឍន៍ នោះកញ្ញានៅតែមានព្រលឹងជាងមុន ពោលគឺមិនទាន់ស្រកសាច់ឡើយ ។ទោះ​ជា​យ៉ាងណាអំឡុងពេលដែលនៅសសៃខ្ចីនេះសុគន្ធកញ្ញា នៅតែមានប្រាក់ចំណូលពីសិល្បៈ​តាម​​រយៈការធ្វើជាBA ឲ្យផលិតផលមួយចំនួន រួមទាំងលក់កាបូបប្រេន ប្រេន ផ្ទាល់ខ្លួន​តាម​Online ជាប្រចាំហេតុនេះបើទោះជាសុគន្ធកញ្ញា មិនប្រញ៉ាប់វិលមកឆាកតន្រ្ដីមែន តែនាងនៅ​តែមានលុយ​ហូចូលដដែល បើទោះជាការច្រៀងសម្ដែងនៅរដូវក្ដៅនេះកញ្ញា បាត់មុខពី​ឆាក​តន្រ្ដី​ទាំងស្រុង​(៥ខែ)ពោលគឺខាតលុយពីចំណូលធអាជីពចម្រៀងអស់ជាច្រើនម៉ឺនដុល្លារក្ដី ។

 អ្នកជំនាញសិល្បៈបានព្រមានឱក សុគន្ធកញ្ញា ថាទោះជានាងមានស្វាមីលោកអ៊ឹង សុខលី ជាអគ្គនាយកទូរ​ទស្សន៍ហង្សមាស និងបងថ្លៃនាងអ្នកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែ​ផលិត​កម្មហង្សមាសនៅក្រោយខ្នងក្ដី ប៉ុន្ដែបើនាងមិនប្រញ៉ាប់សម្រកទម្ងន់ជាបន្ទាន់ទេ នោះអាជីព​ចម្រៀងនាងអាចប្រឈមនឹងហានិភ័យជាមិនខាន ព្រោះមហាជនជាអ្នកកំណត់លើ​វាសនា​តារា​មិនមែនប្ដីនិងបងថ្លៃឡើយ ។ប៉ុន្ដែពាក់ព័ន្ធរឿងនេះម្ដាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកស្រីមិនបារម្ភខ្លាចកូនមានប្ដីនិងកូនទៅលែងសូវមានអ្នកគាំទ្រ ឬចុះខ្សោយទេ ព្រោះមហាជនគាំទ្រតារាសំខាន់លើសម្ថភាពអ្នកចម្រៀងនោះទេ ។

ឱក សុគន្ធកញ្ញា បានរៀបការប្ដីជិត៥ឆ្នាំហើយដែលពេលនេះនាងទទួលបានកូនប្រុស​២នាក់កូនច្បងអាយុជាង៤ឆ្នាំ និងកូនទី២អាយុជិត២ខែ ។ក្រោយក្លាយទៅជាតារា​មាន​កូន​២​នាក់នេះសុគន្ធកញ្ញា មិនទាន់វិលរកឆាកតន្រ្ដីវិញទេ ខណៈដែលការថតភាពយន្ដក្នុង​តំណែង​តួឯកត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះពេលនេះតួអង្គប្រុសដែលគ្រោងចាប់ដៃ​នាងគឺ​លោក​ខេមរៈ សិរីមន្ដ មិនមែនជាតារាងហង្សមាសទៀតទេ ។ដោយឡែកអ្នកដឹកនាំសម្ដែងនៅ​ហង្សមាសបានបង្ហើបថាសុគន្ធកញ្ញា នៅតែអាចធ្វើជាតួឯកបាន ប្រសិនបើនាងចង់ថត​ភាព​យន្ដ ព្រោះទេពកោសល្យនិងរូបសម្រស់ អាយុនាងសាកសម ទោះជាមានកូន២នាក់ទៅ​ហើយ​មែន ។​ប៉ុ​ន្ដែ​គេជឿរថាកញ្ញា អាចនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការថតកុនឡើយ ព្រោះថាពេល​នេះ​​​ក្រៅពីអាជីពចម្រៀងដែលត្រូវពង្រឹងឡើងវិញនាពេលដ៍ខ្លីខាង​មុខនេះ​នាង​ក៍បានដើរតួ​នា​ទី​​​ជាស្រី្ដមេផ្ទះយ៉ាងសកម្មច្រើនជាងមុន ក្រោយមានកូន២នាក់។

 គួរបញ្ជាក់ថាឱក សុគន្ធកញ្ញា ក៍ដូចជាតារាផ្សេងៗទៀតដែរ ពោលគឺទីផ្សារសិល្បៈ និង​អ្នក​គាំទ្រមានការប្រែ​ប្រួលបន្ទាប់ពីនាងមានប្ដីនិងកូន​ហើយការច្រៀងបទចម្រៀងស្នេហា​បែប​យុវវ័យខូចចិត្តក៍លែងសូវផ្ទុះដូចមុន។ប៉ុន្ដែសុគន្ធកញ្ញា បានក្ដាប់តំណែងធំៗជាគណៈកម្មការ​និងគ្រូ​បង្វឹក​ពីការប្រលងចម្រៀងធំៗជាច្រើននៅហង្ស​មាសទើបធ្វើឲ្យនាង​អាចទប់លំនឹងបាន​ខ្លះមក​វិញ ។ដោយឡែកការចាប់ដៃគូជាមួយតារាប្រុសវិញពេលនេះកញ្ញា ក៍មិនទាន់មាន​គូ​ឆ្លងឆ្លើយ​ច្បាស់លាស់ដែរ ក្រោយពេលដែលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានចាក​ចេញពី​ហង្ស​មាស​អស់ទៅហើយនោះគឺនាងមានតែអាចវិលទៅចាប់ដៃគូចាស់ជាមួយលោកឆន សុវណ្ណា​​រាជ​,ណុប បាយ៉ារិទ្ធ និងហ្សូណូ ជាដើម ។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលឡើងគីឡូជ្រុលបន្ដិចមានដូចជាដូចជានាងកែវ ច័ន្ទដាលីន ,យក់ ថិតរដ្ឋា ,សួស វីសា និង ឌុច សុភា  ជាដើម ។Fan របស់ឱក សុគន្ធកញ្ញា រងចាំមើលថាតើការវិលរកឆាកតន្ត្រីវិញរបស់ខាងមុខនេះសុគន្ធកញ្ញា នឹងផ្លាស់ប្ដូរអ្វីខ្លះហើយ​នាងនៅ​តែរក្សារតំណែងជាតារាស្រីឈានមុខគេនៅហង្សមាសតទៅទៀត ឬមួយក៍ថៅកែ​ផលិត​កម្មធំ​នេះនឹងអាចឡង់សេតារាជើងថ្មីរូបណាជំនួសនាងវិញម្ដង?

RELATED ARTICLES