ភ្នំពេញ៖មាស សុខសោភា ព្យាយាមពន្យល់ដល់អ្នកប្រតិកម្មបទចម្រៀងរបស់នាងដែលមានចំណងជើងថា”តប់ “ឬចំណងជើង១ទៀត”កុំបាញ់ទឹកដាក់មុខអូន “នោះអំឡុងពេលចម្រៀងមួយបទនេះផ្ទុះការរិះគន់នៅលើបណ្ដាញសង្គមច្រើនមុនពិធីបុណ្យចូលឆ្នាំខ្មែរ ។ប៉ុន្ដែដោយសារតែមានការលើកហេតុនិងផលពីការធ្វើបទចម្រៀងរបស់សុខសោភា នោះពេលនេះក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច បទនេះហាក់ស្ងប់ស្ងាត់បន្ដិចក្នុងការលើកយកមកធ្វើជាប្រធានបទក្ដៅដូចមុនទើបធ្វើឲ្យសោភា ស្រាលខ្លួនឡើងវិញ ព្រោះចម្រៀងរបស់នាងមួយបទនេះទោះជាមានប៉ារ៉ូលប៊ះសក់ដល់ប្រុសៗខ្លះមែន ប៉ុន្ដែគ្មានការទាមទារឲ្យលុបចោលចម្រៀងនេះចេញពីឆាណែលរបស់ខ្លួនដូចបទរបស់លោកខេមរៈ សិរីមន្ដ “ឆ្នាំហ្នឹងសប្បាយខ្លាំង”ឡើយ ។
អ្នកគាំទ្រមាស សុខសោភា ម្នាក់ដែលមានហ្វេសបុកឈ្មោះZzei Taa បានខមិនការពារបទ”កុំបាញ់ទឹកដាក់ មុខអូន “នោះថា”ខួរមើលតែរឿងSex ពេកចឹងហើយ បទគេឡើងធម្មតា “។ចំណែកមាស សុខសោភា វិញបានប្រកាន់ជំហថាបទចម្រៀងរបស់នាងបង្កើតឡើងគឺសម្រាប់អ្នកគាំទ្រទទួលបានសេចក្ដីសុខទៅតាមមនោអារម្មណ៍ ប៉ុន្ដែបើអ្នកទាំងឡាយស្ដាប់ចម្រៀងនាងហើយទទួលបានសេចក្ដីទុក្ខនោះនាងគ្មានសិទ្ធិទៅបង្ខំចំពោះការបញ្ចេញទស្សនទាំងនោះឡើយ។
យ៉ាងណាបទចម្រៀង”កុំបាញ់ទឹកដាក់មុខអូន “របស់មាស សុខសោភា នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ គេមិនសូវឭគេចាក់ស្ដាប់ ឬរាំលេងគ្រប់ច្រកល្ហកឡើយ ខណៈរហូតមកដល់ពេលនេះនៅតែមិនអាចសន្និ ដ្ឋានបានដដែលថាតើបុណ្យចូលឆ្នាំខ្មែរឆ្នាំរោង នេះបទចម្រៀងរបស់តារារូបណាដែលល្បីល្បាញជាងគេនោះទេ។សម្រាប់សុខសោភា វិញនាងបានបង្ហាញសកម្មភាពសិល្បៈរបស់នាងនៅតែសកម្មបញ្ជាក់ថានាងនៅតែមានទីផ្សារចម្រៀងល្អតាមរយៈការលេចមុខតាមឆាកតន្រ្ដីធំៗ ទើបFan របស់សុខសោភា នៅតែយល់ថាតារាចម្រៀងសំនៀងផ្អែមរូបនេះរក្សារទីផ្សារចម្រៀងខ្លាំង បើទោះជាតាំងពីចេញពីរាម កាលពីឆ្នាំ២០២២ នាងមិនទាន់ចូល ច្រៀងនៅផលិតកម្មណា ពោលគឺច្រៀងផលិតកម្មផ្ទាល់ខ្លួនCamtrax Music ហើយគ្មានបទណាផ្ទុះខ្លាំងដូច មុនក្ដី តែសោភា មិនធ្លាក់ចុះឬបាត់បង់ប្រាក់ចំណូលព្រោះតែមិនទាន់រកបានទ្រនុំធំជ្រកដូចគេឡើយ ។ដោយឡែកស្វាមីរបស់សុខសោភា គឺលោកអ៊ឹត រ៉ាដា វិញលោកនៅតែបំពេញតួនាទីដូចមុនគឺតាមចាក់ភ្លេងឲ្យសោភា ច្រៀងនិងស្ពាយសម្លៀកបំពាក់ឲ្យភរិយាលោកតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដោយលោកគ្មានផែនការណ៍វិលទៅរស់នៅប្រទេសកាណាដាវិញឆាប់ៗនេះទេ ។
គួរបញ្ជាក់ថាមាស សុខសោភា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការស្រឡាំងកាំងក្រោយនាងចេញបទ”កុំបាញ់ទឹកដាក់មុខអូន “ បន្ទាប់ពីខេមរៈ សិរីមន្ដ បានរងនូវការរិះគន់ដូចទឹកបាក់ទំនប់ក្រោយចេញបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង “ដែលបង្ហាញពីការយកកាំភ្លើងជ័របាញ់ទឹកដាក់គ្នានិងស្លៀកពាក់មើលទៅគ្មានបង្ហាញអ្វីជាខ្មែរបន្ដិចសោះនោះរហូតលោកប៊ុនថៃ ត្រូវបង្ខំចិត្តលុបចម្រៀងមួយបទនេះចេញទាំងមិនអស់ចិត្ត។ប៉ុន្ដែសុខសោភា មានសំណាងជាងខេមរៈ សិរីមន្ដ ព្រោះបទចម្រៀងនាងមិនមានប្រតិកម្មពីបណ្ឌិត និងអ្នកវិភាគដូច បទរបស់លោកថៃ ទេគឺមានតែអ្នកលេងហ្វេសបុកនិងTik Tok យកទៅTroll ដោយខ្លះហួសចិត្តថានាងជាអ្នក ចម្រៀងលំដាប់ល្បីជូរមុខនាពេលបច្ចុប្បន្នតែមិនគួរណាហ៊ានច្រៀងប៉ារ៉ូលពិឃាតបែបនេះសោះ។តែភ្លាមៗនោះលោកមាស សុខរតនៈ បងប្រុសមាស សុខសោភា បានចេញសារថាអ្នកមិនមែនជាអ្នកនិពន្ធគ្មានថ្ងៃបានយល់ ពីជីវិតអ្នកនិពន្ធឡើយ ។ដោយឡែកFan របស់សុខសោភា នៅតែចង់ឃើញនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ នៅGalaxy ព្រោះសម្ថភាពរបស់អ្នកទាំងពីរល្អដូចគ្នា តែសោភា ហាក់មិនចាប់អារម្មណ៍ទៅទ្រនុំថ្មីទេ ហើយបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយបងប្រុសនិងស្វាមីនាងនោះគឺCamtraxMusic ។
ប្រភពខ្លះថាមាស សុខសោភា បើសិនជាច្រៀងនៅផលិតកម្មខ្លួនឯងនៅតែគ្មានបទផ្ទុះទៀតនោះនាងអាចនឹងពិចារណាទៅផលិតកម្មហង្សមាស និងGalaxy ប៉ុន្ដែសម្រាប់ផលិតកម្មថោន វិញសោភា ធ្លាប់ប្រាប់អ្នកយកព័ត មានយើងថានាងគ្មានបំណងវិលត្រឡប់ទៅទីនោះសារជាថ្មីទេ ព្រោះនាងយល់ថាច្រៀងទីនោះរយៈពេល៩ឆ្នាំ ល្មមដល់ពេលស្វែងរកបទពិសោធន៍ថ្មីហើយ៕