Saturday, May 18, 2024
Homeតារាខ្មែរមាស សុខសោភា មានសំណាងជាងឧកញ៉ា

មាស សុខសោភា មានសំណាងជាងឧកញ៉ា

ភ្នំពេញ៖មាស សុខសោភា ព្យាយាមពន្យល់ដល់អ្នកប្រតិកម្មបទចម្រៀងរបស់នាង​ដែលមាន​ចំ​ណងជើងថា”តប់ “ឬចំណងជើង១ទៀត”កុំបាញ់ទឹកដាក់មុខអូន “នោះអំឡុងពេលចម្រៀង​មួយ​​​បទនេះ​ផ្ទុះការរិះគន់នៅលើបណ្ដាញសង្គមច្រើនមុនពិធីបុណ្យចូលឆ្នាំខ្មែរ ។ប៉ុន្ដែ​ដោយ​សារតែមានការលើកហេតុនិងផលពីការធ្វើបទចម្រៀងរបស់សុខសោភា នោះពេលនេះ​ក្រោ​យ​ពិធីបុណ្យចូលឆ្នាំខ្មែររួច បទនេះហាក់ស្ងប់ស្ងាត់បន្ដិចក្នុងការលើកយកមក​ធ្វើជាប្រធាន​បទ​ក្ដៅដូចមុនទើបធ្វើឲ្យសោភា ស្រាលខ្លួនឡើងវិញ ព្រោះចម្រៀងរបស់នាងមួយបទនេះ​ទោះជា​មានប៉ារ៉ូលប៊ះសក់ដល់ប្រុសៗខ្លះមែន ប៉ុន្ដែគ្មានការទាមទារឲ្យលុបចោលចម្រៀង​នេះ​ចេញ​ពីឆាណែលរបស់ខ្លួនដូចបទរបស់លោកខេមរៈ សិរីមន្ដ “ឆ្នាំហ្នឹងសប្បាយខ្លាំង”ឡើយ ។

 អ្នកគាំទ្រមាស សុខសោភា ម្នាក់ដែលមានហ្វេសបុកឈ្មោះZzei Taa បានខមិនការពារ​បទ”កុំបាញ់ទឹកដាក់ មុខអូន “នោះថា”ខួរមើលតែរឿងSex ពេកចឹងហើយ បទគេឡើងធម្មតា “​។ចំណែកមាស សុខសោភា វិញបានប្រកាន់ជំហថាបទចម្រៀងរបស់នាង​បង្កើតឡើងគឺ​សម្រា​ប់​អ្នកគាំ​ទ្រទទួលបានសេចក្ដីសុខទៅតាមមនោអារម្មណ៍ ប៉ុន្ដែបើអ្នកទាំងឡាយស្ដាប់ចម្រៀង​នាងហើយទទួលបានសេចក្ដីទុក្ខនោះនាងគ្មានសិទ្ធិទៅបង្ខំចំពោះការបញ្ចេញទស្សនទាំងនោះ​ឡើយ។

 យ៉ាងណាបទចម្រៀង”កុំបាញ់ទឹកដាក់មុខអូន “របស់មាស សុខសោភា នៅថ្ងៃពិធី​បុណ្យ​​​ចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ គេមិនសូវឭគេចាក់ស្ដាប់ ឬរាំលេងគ្រប់ច្រកល្ហកឡើយ ខណៈ​រហូតមកដល់ពេលនេះនៅតែមិនអាចសន្និ ដ្ឋាន​បានដដែលថាតើបុណ្យចូលឆ្នាំ​ខ្មែរឆ្នាំ​រោង នេះបទចម្រៀងរបស់តារារូបណាដែលល្បីល្បាញជាងគេនោះទេ។សម្រាប់សុខសោភា វិញ​នាង​បានបង្ហាញសកម្មភាពសិល្បៈរបស់នាងនៅតែសកម្មបញ្ជាក់ថា​នាងនៅតែមានទីផ្សារចម្រៀង​ល្អតាមរយៈការលេចមុខតាមឆាកតន្រ្ដីធំៗ ទើបFan របស់សុខ​សោភា នៅតែយល់ថាតារាចម្រៀងសំនៀងផ្អែមរូបនេះរក្សារទីផ្សារចម្រៀងខ្លាំង បើ​ទោះជាតាំងពីចេញពីរាម កាលពីឆ្នាំ២០២២ នាងមិនទាន់ចូល ច្រៀងនៅផលិតកម្មណា ពោ​ល​គឺច្រៀងផលិតកម្មផ្ទាល់ខ្លួនCamtrax Music ហើយគ្មានបទណាផ្ទុះខ្លាំងដូច មុនក្ដី តែសោភា មិន​ធ្លាក់ចុះឬបាត់បង់ប្រាក់ចំណូលព្រោះតែមិនទាន់រកបានទ្រនុំធំជ្រកដូចគេឡើយ ។ដោ​យ​ឡែកស្វាមីរបស់សុខសោភា គឺលោកអ៊ឹត រ៉ាដា វិញលោកនៅតែបំពេញតួនាទីដូចមុនគឺតាម​ចាក់​ភ្លេងឲ្យសោភា ច្រៀងនិងស្ពាយសម្លៀកបំពាក់ឲ្យភរិយាលោក​តាមបណ្ដារឆាកតន្រ្ដី​ទាំង​ឡាយដោយលោកគ្មានផែនការណ៍វិលទៅរស់នៅប្រទេសកាណាដាវិញឆាប់ៗនេះទេ ។

 គួរបញ្ជាក់ថាមាស សុខសោភា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការស្រឡាំង​កាំងក្រោយនាងចេញបទ”កុំបាញ់ទឹកដាក់មុខអូន “ បន្ទាប់ពីខេមរៈ សិរីមន្ដ បានរងនូវការ​រិះ​គន់​ដូចទឹកបាក់ទំនប់ក្រោយចេញបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង “ដែលបង្ហាញពីការយកកាំ​ភ្លើង​ជ័របាញ់ទឹកដាក់គ្នានិងស្លៀកពាក់មើលទៅគ្មានបង្ហាញអ្វីជាខ្មែរបន្ដិចសោះនោះរហូតលោកប៊ុនថៃ ត្រូវបង្ខំចិត្តលុបចម្រៀងមួយបទនេះចេញទាំងមិនអស់ចិត្ត។ប៉ុន្ដែសុខសោភា មានសំ​ណាង​​ជាង​ខេមរៈ សិរីមន្ដ ព្រោះបទចម្រៀងនាងមិនមានប្រតិកម្មពីបណ្ឌិត និងអ្នកវិភាគដូច បទរបស់លោកថៃ ទេគឺមានតែអ្នកលេងហ្វេសបុកនិងTik Tok យកទៅTroll ដោយខ្លះហួស​ចិត្តថានាងជាអ្នក ចម្រៀងលំដាប់ល្បីជូរមុខនាពេលបច្ចុប្បន្នតែមិនគួរណាហ៊ានច្រៀងប៉ារ៉ូលពិឃាតបែបនេះសោះ។តែភ្លាមៗនោះលោកមាស សុខរតនៈ បងប្រុសមាស សុខសោភា បាន​ចេញសារថាអ្នកមិនមែនជាអ្នកនិពន្ធគ្មានថ្ងៃបានយល់ ពីជីវិតអ្នកនិពន្ធឡើយ ។ដោយឡែក​Fan ​របស់សុខសោភា នៅតែចង់ឃើញនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ នៅGalaxy ព្រោះសម្ថភាពរបស់អ្នកទាំងពីរល្អដូចគ្នា តែសោភា ហាក់មិនចាប់អារម្មណ៍ទៅទ្រនុំថ្មីទេ ហើ​យបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយបងប្រុសនិងស្វាមីនាងនោះគឺCamtraxMusic ។

 ប្រភពខ្លះថាមាស សុខសោភា បើសិនជាច្រៀងនៅផលិតកម្មខ្លួនឯង​នៅតែគ្មានបទ​ផ្ទុះ​ទៀតនោះនាងអាចនឹងពិចារណាទៅផលិតកម្មហង្សមាស និងGalaxy ប៉ុន្ដែសម្រាប់ផលិតកម្ម​ថោ​ន​ វិញសោភា ធ្លាប់ប្រាប់អ្នកយកព័ត មានយើងថានាងគ្មានបំណង​វិលត្រឡប់ទៅទីនោះ​សារ​​​​ជា​ថ្មីទេ ព្រោះនាងយល់ថាច្រៀងទីនោះរយៈពេល៩ឆ្នាំ ល្មមដល់ពេលស្វែង​រកបទពិ​សោធន៍​ថ្មីហើយ៕

RELATED ARTICLES