Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិចិនប្រាប់ ​អាមេរិក​ឲ្យ​រៀន ឡើងវិញអំពី ​ប្រវត្តិសាស្ត្រសមុទ្រចិនខាងត្បូង

ចិនប្រាប់ ​អាមេរិក​ឲ្យ​រៀន ឡើងវិញអំពី ​ប្រវត្តិសាស្ត្រសមុទ្រចិនខាងត្បូង

សមុទ្រ​ចិនខាងត្បូង៖ ប្រមុខការទូតចិន​លោក​វ៉ាង យី បានថ្លែងនៅក្នុង​ប្រទេស​អូស្ត្រាលីថា​សហរដ្ឋអាមេរិក​ចាំបាច់ត្រូវតែ​រៀន​សូត្រឡើងវិញ​អំពី​ប្រវត្តិ​សាស្ត្រ​របស់ចិន​លើ​សមុទ្រ​ចិនខាងត្បូង​ ស្របពេល​ដែល​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​មានពាក់ព័ន្ធនិង​សង្គ្រាមលោកលើកទី២​បាន​ចែ​ងថា​ដែនដីចិនដែលបាន​ដណ្តើមយក​ដោយ​ជប៉ុន​ចាំបាច់ត្រូវតែ​ប្រគល់មកឲ្យ​ចិនវិញ ។

ចិន​បាន​ខកចិត្ត​ជាខ្លាំងចំពោះ​ការ​ធ្វើអត្ថាធិប្បាយ​កាលពីមុននេះ​ពីសំណាក់​រដ្ឋបាល​ថ្មី​របស់សហរដ្ឋអាមេរិក​អំពីដែនទឹកជម្លោះនោះ ។

នៅក្នុង​ការ​អះអាង​ចំពោះ​មុខ​ព្រឹទ្ធសភារបស់ខ្លួនរដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិកលោក Rex Tillerson បានថ្លែងថា​ចិន​មិនគួរត្រូវបានអនុញ្ញាត​ឲ្យ​ចូលទៅ​ដល់​បណ្តាកោះ​ដែលខ្លួនបាន​កសាងឡើងនៅទីនោះឡើយ ។ សេតវិមាន​អាមេរិកថែមទាំងបាន​ប្តេជ្ញា​ចិត្ត​ការពារ​ដែនដី​អន្តរជាតិ​ក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នោះ​ទៀតផង ។

តែយ៉ាងណាកាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​លោក Jim Mattis បានលើកឡើងថា​ដំណោះស្រាយតាម​រយៈ​ផ្នែកការ​ទូត​គួរតែ​ជាអាទិភាព​នៅក្នុង​សមុទ្រ​ចិនខាងត្បូង ។

នៅក្នុង​ការ​អត្ថាធិប្បាយ​លើ​គេហទំព័ររបស់ក្រសួងការបរទេស​កាលពីល្ងាចថ្ងៃ​អង្គារ​លោក វ៉ាង ​បានថ្លែងថា​លោក​បាន​ណែនាំ​បែបនេះ​ចំពោះមិត្តអាមេរិកគឺ​រៀន​សូត្រឡើង​វិញ​អំពីប្រវត្តិសាស្ត្រ​នៃ​សង្គ្រាមលោកលើកទី​២​ ។​

​លោកវ៉ាង​បានបញ្ជាក់ថា​ក្នុង​សេចក្តីថ្លែងការណ៍​ឆ្នាំ​១៩៤៣និង​ឆ្នាំ​១៩៤៥​បាន​ចង្អុល​បង្ហាញយ៉ាងច្បាស់លាស់ថា​ជប៉ុន​ចាំបាច់ត្រូវប្រគល់​ឲ្យ​ចិនវិញ​នូវ​ដែនដី​ទាំងឡាយរបស់ចិន​ដែលជប៉ុន​បាន​ដណ្តើមយក​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES