Saturday, November 16, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ឪពុកកាន់តែជម្រុញឲ្យការប្ដី

អ៊ីវ៉ា ៖ឪពុកកាន់តែជម្រុញឲ្យការប្ដី

ភ្នំពេញ៖អ៊ីវ៉ា ត្រូវដឹកដៃគូណ្ដឹងនាងលោកលី សេងហួរ រៀបការតាំងពីដើមឆ្នាំ២០២៤ ព្រោះ​ពេល​នោះនាងមានអាយុ៣០ឆ្នាំគត់ដែលជាវ័យដែលនាងយល់ថា​ល្មមគិតគួរដល់ពេលការ​ប្ដី។​ប៉ុន្ដែរឿងដែលលោកវ៉ាវ ឪពុករបស់នាងញញឹមទុកជាមុនជាច្រើនខែនោះបានប្រែក្លាយធ្វើ​ឲ្យលោកប្រែទៅជាមិនសប្បាយទៅវិញព្រោះនៅទីបំផុតស្រីនាថ អត់ហ៊ានគ្រងឈុត​កូនក្រមុំ​មែនទែន នៅឆ្នាំ២០២៤ ទេបើទោះជានាងនិងលោកសេងហួរ បានមើលចិត្តថ្លើមគ្នាអស់រយៈ​ពេល​ជាង៨ឆ្នាំ ហើយពេលនេះសូម្បីតែរថយន្ដនាងម៉ាក​Ford Everest ក៍ប្រើឈ្មោះរួម​គ្នាជា​មួយ​គូដណ្ដឹងគឺ”កម្ពុជា NH.LSH .9) ដែលមានន័យថាចិត្ត១ ថ្លើម១ ក្ដី ប៉ុន្ដែមង្គលការរបស់ពួក​គេ​នៅស្រពិចស្រពិល​នៅឡើយ។ចំណែកស្រីនាថ និងលោកវ៉ាវ វិញរយៈពេលចុងក្រោយ​នេះ​ទូរស័ព្ទចូលមិនដែល​ទទួល​ទទួល​ឡើយ ឬមាន​ពេលខ្លះគ្រាន់តែស្ដាប់ថា​ជាអ្នកសារព័ត​មាន​សួរអ៊ីវ៉ា ចុចផ្ដាច់មុនសួរសំណួរចប់ក៍មាន…។​សកម្មភាពបែបនេះបញ្ជាក់ថាអ៊ីវ៉ា លែងប្រា​កដ​ពីថ្ងៃរៀបការទៀតហើយ ទើបពិបាកឆ្លើយ ទោះជាគូដណ្ដឹង​របស់​​នាងលោកសេងហួរ  ចាំតែ​សម្របខ្លួន​តាម​នាងគ្រប់ពេលវេលាក្ដី ។

គួររំលឹកថាអ៊ីវ៉ា បានសាងស្នេហាជាមួយលោកលី សេងហួរ ម្ចាស់ក្លិបបាល់ទាត់​សៀម​រាបយូណាយធីតតាំងពីឆ្នាំ២០១៦ ប៉ុន្ដែស្រីនាថ និងលោកហួរ ទើបព្រមបណ្ដើរនិងកៀក​កើយ​គ្នាជាចំហនៅឆ្នាំ២០២៣ ប៉ុណ្ណោះ ដោយ​សារតែមិនអាចលាក់បាំងបានតទៅទៀត។​ប្រភព​បាន​​​​ឲ្យដឹងថាលោកហួរ ចង់រៀបការឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រោះកាលពីពាក់​កណ្ដា​លឆ្នាំ២០២៣ ប្អូនប្រុសរបស់លោកឈ្មោះលី សេងថៃ បានរៀបការមុនរូបលោក​ជាបងទៅ​ហើយ ។ប៉ុន្ដែស្រីនាថ បែជានៅស្ទាក់ស្ទើចិត្តទៅវិញ ព្រោះខ្លាចការប្ដីទៅធ្លាក់ហៅ​លែងឭ។​ដោយឡែកលោកវ៉ាវ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកចង់​ឲ្យកូនស្រីរៀបការឲ្យ​កាន់តែឆាប់ រឹតតែល្អ ព្រោះបើបានកូនប្រសារហើយលោកអាចនៅផ្ទះសម្រាកបានច្រើន ព្រោះ​​​មានប្ដីកូនស្រីជំនួសដៃជើង ដោយ​សារលោកធ្លាប់រ៉ាប់រងការងារមួយនេះរយៈពេលជាង​១០ឆ្នាំ​មក​ហើយ ពោលគឺបានដឹកកូនស្រីច្រៀងសម្ដែងគ្រប់ច្រកល្ហកទាំងអស់ ។ប៉ុន្ដែតាម​ប្រភពថា​ក្រៅ​ពីចង់ឲ្យប្រសារធ្វើជាតៃកុងឡានឲ្យអ៊ីវ៉ា ទៅច្រៀងតាមឆាកនោះលោកវ៉ាវ ដែល​មានប្រពន្ធថ្មីអាយុស្មើអ៊ីវ៉ា និងមានកូនតូចម្នាក់ទៀតនោះលោកក៍ចង់បានចៅពដែរ ហេតុនេះ​ហើ​យ​​បានជាលោក មិនសប្បាយចិត្តទេ ពេលឭថាស្រីនាថ ក្រាញមិនព្រមរៀបការ​នៅឆ្នាំ​២០២៤ ។ប្រសិនបើស្រី​នាថ នៅអូសក្រឡារឿងរៀបការបែបនេះទៀតលោកវ៉ាវ នៅតែអផ្សុក និងមួម៉ៅរឿងគ្មានចៅបីប្រលែងលេង ព្រោះអ៊ីវ៉ា នឹងមិនហ៊ានពពោះមុនរៀបការឡើយ។

អ៊ីវ៉ា បានផាត់ចោលសំណើរស្នេហាពីបុរសម្នាក់ដែល​គេស្គាល់ថាជាប្អូន​មន្រ្ដីធំផ្កាយ​៣ ឈ្មោះ”ប”ជាថៅកែហាងបញ្ចាំនិងក្លឹបធំមួយនៅសៀមរាប កាលពីឆ្នាំ២០១៤ ហើយទោះ​ជា​លោកថៅកែសុំផ្សះផ្សារស្នេហានាងជាថ្មីយ៉ាងណាក៍នាងមិនព្រមជាដាច់ខាត ព្រោះតែប្រុស​វ័យវចំណាស់នោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក ដែលខុសពីលោកថៅកែសេងហួរ វិញ​លោកបើកសិទ្ធិឲ្យស្រីនាថ លេងសិល្បៈដោយសេរីតែម្ដង ។តែរាល់សកម្មភាពរបស់អ៊ីវ៉ា លោ​ក​​​​ហួរ ក៍តាមដាននាងជាប្រចាំដែរដូចជាត្រូវច្រៀងនៅខេត្តណា និងទៅដល់ផ្ទះវិញនៅម៉ោង​ប៉ុ​ន្មានជាដើម ។ប្រភពបានឲ្យដឹងថាមានពេលខ្លះលោកហួរ ក៍ធ្លាប់ដឹកស្រីនាថ ទៅច្រៀង​ជំនួស​លោកវ៉ាវ ម្ដង​ម្កាលដែរ តែមិនជាប្រចាំនោះទេ ព្រោះលោកមមាញឹកច្រើនទៅលើការគ្រប់គ្រង​និងដឹកនាំក្លឹបបាល់ទាត់​សៀម​រាបយូណាយធីត ។

 ក្រៅពីគ្មានដំណឹងការប្ដីឆាប់ៗនេះអ៊ីវ៉ា ក៍មិនមានព័តមានទាក់ទងនាងចង់ប្ដូរទ្រនុំច្រៀង​នៅឆ្នាំ២០២៤ នេះដែរ បើទោះមានផលិតកម្មដល់ទៅ៣គឺGalaxy ,ហង្សមាស និងថោន រងចាំ​ត្រង​នាងក្ដី ។ប្រភពបានឲ្យដឹងថាស្រីនាថ ពេញចិត្តចំពោះល័ក្ខខណ្ឌដែលថៅកែ​សាន់ដេផ្ដល់​ឲ្យនាងពោលគឺច្រៀងបទណាដែលខ្លួនឯងស្រ​លាញ់ និងមានសិទ្ធិបដិសេធបទដែល​នាងមិន​ពេញចិត្ត ហើយច្រៀងដោយមិនចាំបាច់មានកុងត្រានោះ។ប៉ុន្ដែបើស្រីនាថ ត្រូវដើរចេញពី​សាន់​​ដេនោះGalaxy ជាជម្រើសរបស់នាងច្រើនជាងផលិតកម្មផ្សេង៕

RELATED ARTICLES