Friday, October 18, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ធ្វើតួឯក តទៅទៀត

តន់ ច័ន្ទសីម៉ា ៖ធ្វើតួឯក តទៅទៀត

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ទោះជារយៈពេលជាង១ឆ្នាំចុងក្រោយនេះនាង​លែងសូវ​មាន​បទ​ផ្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែរូបនាងនៅតែត្រូវបានគេចាត់ទុកថាគឺជាតួឯកនៅGalaxy ដដែល ព្រោះនាងហ៊ិន លីដា ដែលមាន​សម្ថភាពមិនក្រោមនាងនោះមិនទាន់មានឱកាសចាប់ដៃព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើយ ។ប្រសិនបើច័ន្ទសីម៉ា នៅតែមិនទាន់មានតារាស្រីជើងខ្លាំង​រូប​ណាចូលទៅប្រជែងនាងទេ នោះនាងគឺនៅតែជាតារាស្នូលផលិត​កម្មមួយនេះហើយជិះ​សេះ​លែងដៃជាបន្ដទៀត ខណៈ​ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម នឹងគ្មានជម្រើសផ្សេងក្រៅ​ពីចាប់ដៃនាងឡើយ ។បញ្ហានេះហើយដែលធ្វើឲ្យមានការលើកឡើងថាផលិតកម្មថ្មី តែហ៊ាន​ចាយ​លុយធំនេះ​ហ៊ាន​ទិញសុទ្ធតែតារាប្រុសល្បីៗលំដាប់ជូរមុខមក តែបែជាអត់ចំណាយ​លុយ​ទិញតារា​​ស្រីលំ​ដាប់​ជើងខ្លាំងមកចាប់ដៃជាមួយតារាទាំងនោះទៅវិញដែលធ្វើ​ឲ្យបន្ទុក​ត្រូវធ្លាក់ទៅលើនាងច័ន្ទសីម៉ា ម្នាក់ជាអ្នករ៉ាប់រង។

តន់ ច័ន្ទសីម៉ា បានជ្រកកោនក្រោមដំបូលGalaxy ជាង៤ឆ្នាំមកហើយ ដែលនៅឆ្នាំ​២០១៩ និង២០២០ នាងវ៉ាដាច់តារាគីឡូប្រហាក់ប្រហែលខ្លួនអស់ ប៉ុន្ដែចុងក្រោយ​នេះបែ​ជា​ហាក់នៅទ្រឹងទៅវិញបើទោះជាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ស្ថិតនៅក្នុងកណ្ដាប់ដៃ​នាងតែម្នាក់ក្ដី ។ទីផ្សារប្រែប្រួលរបស់នាងច័ន្ទសីម៉ា បែបនេះបន្ទាប់ពីនាងបានចេញមុខថៅកែ​ស្ទួនៗ​ប្រឆាំងទៅFan មួយចំនួនទើបនាំឲ្យមានអ្នកខ្លះបានធ្វើពហិកា លែងស្ដាប់ចម្រៀង​របស់​នាងនាំឲ្យViews ធ្លាក់ចុះ។ ប៉ុន្ដែនាងច័ន្ទសីម៉ា ធ្លាប់ចេញសារថា ១០ឆ្នាំក្រោយមិនដឹងជាមាន​រឿងអ្វីកើតឡើង ដែលនេះបញ្ជាក់ថានាងបាន​ត្រៀមខ្លួនរួចរាល់​អស់​ទៅហើយថា​អាជីព​នេះ​គ្មាន​​អ្វីទៀងទាត់ទេ ។

 ទោះជានាងតន់ ច័ន្ទសីម៉ា មានទីផ្សារហាក់ចុះខ្សោយជាងមុនមែន ប៉ុន្ដែអ្នក​ជំនាញ​សិ​ល្បៈបានលើកឡើងថាដរាបណាថៅកែនៅតែមិនព្រមទិញតារាស្រីលំដាប់ជូរមុខណាមកប្រជែងនាង​ទេ នោះនាងគឺនៅតែមិនស្គាល់ពាក្យជាតួរងដដែល ។ប៉ុន្ដែបើមាស សុខសោភា ឬពេជ្រ សោភា ចូល​ទៅ​Galaxyដែរច្បាស់ជាច័ន្ទសីម៉ា មិនអាចទប់លំនឹងបានទៀតទេ ហើយ​ពេលនោះនាងនឹង​កាន់​តែប្រែប្រួលជាងពេលនេះទៀតផង។

 តារាចម្រៀងវ័យ២៥ឆ្នាំ ជាម្ចាស់ពានអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវ នាងតន់ ច័ន្ទ​សីម៉ា មានដែលមានដៃគូល្អជាងគេរយៈពេលជាង៣ឆ្នាំនេះ ហើយ​នាង​មានភាពក្លាហាន ហ៊ានសារភាពថាបានកែសម្រស់ដល់ទៅ៣ផ្នែកគឺធ្វើច្រមុះ ,ចាក់ចង្កា និង​ពត់ធ្មេញ ខណៈ​ដែលតារាខ្លះទៀតបានកែច្រើនជាងនាងផងតែអត់​ទទួលស្គាល់។តារាដែល​ធ្លាប់​តែមាន​សំបុរ​ខ្មៅស្រអែម មកជាសាច់សខ្ចីទៅតាមទឹកលុយរូបនេះគ្រប់ពេលវេលា​តែង​តែថ្ងូរថាអត់សង្សារ និងតូចចិត្តថាស្អាតប៉ុណ្ណឹងដែរអត់មានគេស្រលាញ់ជាដើម ខណៈដែល​ដំ​ណឹងថានាងត្រូវបាន​លោកឧកញ៉ាពោះម៉ាយម្នាក់ប្រម៉ាញ់បេះដូងបានស្ងាត់ទៅវិញក្រោយប្រុសនោះងាកទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ ។ប៉ុន្ដែគេនៅតែសង្ស័យថាការថ្ងូរអត់មានប្រុស​ស្នេហ៍របស់​នាង​ច័ន្ទសីម៉ា នោះអាចគ្រាន់តែជា​​Drama ប៉ុណ្ណោះ ព្រោះនាងល្បី និងខំកែសម្រស់​បានស្អាត​ប៉ុណ្ណឹងដែរ រឿងអីរកក្ដឹបសង្សារ១បណ្ដើរដូចគេមិនបាន ?

 ក្រៅពីតន់ ច័ន្ទសីម៉ា តារាស្រីផ្សេងៗទៀតក៍​លែងសូវមានទីផ្សារចម្រៀង​លេចធ្លោ​ដូច​មុនទៀតដែរ ដែលចំណុចនេះត្រូវបានសុគន្ធ និសា អះអាងថានោះមកពីតារាភាគ​ច្រើនមិន​ផ្ដោតលើអាជីពចម្រៀងតែមួយច្រកទៀតនោះទេ គឺងាកទៅរកស៊ីOnline បានជាបែបនេះ ។តែ​សម្រាប់នាងសីម៉ា វិញនាងអាចនឹងស្ទុះទៅមុខម្ដងទៀត ឲ្យតែឧកញ៉ាទាំង៤នៅតែទុកចិត្ត​ហើយ​លើកស្ទួយនាងដូចមុនទៀតនោះគឺព្រាប សុវត្ថិ ,ខេមរៈសិរីមន្ដ ,ឡេង ណាវ៉ាត្រា និង​យឹម តាស្រង់ ៕

RELATED ARTICLES