Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិទីបំផុត​លោកត្រាំ​ Call ទៅលោក សុី ​គាំទ្រ​ គោលនយោ​បាយចិន​តែមួយ

ទីបំផុត​លោកត្រាំ​ Call ទៅលោក សុី ​គាំទ្រ​ គោលនយោ​បាយចិន​តែមួយ

អាមេរិក៖ សេតវិមាន​បានឲ្យ​ដឹងកាលពីថ្ងៃព្រហស្បត្តិ៍​ថា​លោកប្រធានាធិបតី​ដូណាល់ ត្រាំ បានយល់ព្រម​ឲ្យ​សហរដ្ឋអាមេរិក​គោរព​តាម​គោលនយោបាយ​ចិនតែមួយ​ ក្នុងអំឡុងពេល​នៃការ​សន្ទនាតាមទូរស័ព្ទ​ជាមួយនិង​លោកប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ស្របពេលដែលលោក​បាន​បោះជំហាន​នៃការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវចំណង​ទំនាក់ទំនង​បន្ទាប់ពី​ធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង​ខឹងចំពោះ​ការ​ពិភាក្សាជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់ ។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បានឲ្យ​ដឹងថា​មេដឹកនាំទាំងពីរ​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈ​ពេល​យូរ​កាលពី​រាត្រីថ្ងៃព្រហស្បត្តិ៍​​ម៉ោងក្នុងទីក្រុង​វ៉ាស៊ីនតោន ។ វា​ត្រឹមតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ​មុនពេល​ដែលលោកត្រាំទទួល​ភ្ញៀវ​របស់ខ្លួនគឺ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុនសុីន ហ្សូអាបេ នៅសេតវិមាន White House ។

ចំណែកសេតវិមានបានឲ្យដឹងថា​លោកត្រាំ និង​លោកស៊ី បានពិភាក្សា​អំពីប្រធានបទជាច្រើន​។

លោកប្រធានាធិបតី​ត្រាំ បាន​បានយល់ព្រម​តាមសំណើរ​របស់លោកប្រធានាធិបតី​ស៊ី ក្នុងការគោរពតាម​គោលនយោបាយចិនតែមួយ ។ ទន្ទឹមនិងនេះ​តំណាង​របស់​សហរដ្ឋ​អាមេរិក​និង​ចិននឹង​រៀបចំកិច្ចពិភាក្សា​និង​ចរចា​អំពី​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​និង​ផលប្រយោជន៍​ទាំងសងខាង​ទៀតផង ។

គួរកត់សម្គាល់ថា​ការ​ហៅទូរស័ព្ទ​សន្ទនាគ្នានេះ​បានបង្ហាញឲ្យ​ឃើញ​ពី​ភាពរាក់ទាក់គ្នា​រវាងមេ​ដឹក​នាំទាំងពីរ​ដែលសំដែងឲ្យឃើញ​ពី​បំណងប្រាថ្នា​ដ៏​ប្រសើរបំផុតរបស់​ប្រជាជន​​ប្រទេស​ទាំងពីរ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES