អាមេរិក៖ សេតវិមានបានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថាលោកប្រធានាធិបតីដូណាល់ ត្រាំ បានយល់ព្រមឲ្យសហរដ្ឋអាមេរិកគោរពតាមគោលនយោបាយចិនតែមួយ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយនិងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ស្របពេលដែលលោកបានបោះជំហាននៃការធ្វើឲ្យប្រសើរឡើងនូវចំណងទំនាក់ទំនងបន្ទាប់ពីធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងចំពោះការពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន់ ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថាមេដឹកនាំទាំងពីរបានសន្ទនាតាមទូរស័ព្ទរយៈពេលយូរកាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន ។ វាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលលោកត្រាំទទួលភ្ញៀវរបស់ខ្លួនគឺលោកនាយករដ្ឋមន្ត្រីជប៉ុនសុីន ហ្សូអាបេ នៅសេតវិមាន White House ។
ចំណែកសេតវិមានបានឲ្យដឹងថាលោកត្រាំ និងលោកស៊ី បានពិភាក្សាអំពីប្រធានបទជាច្រើន។
លោកប្រធានាធិបតីត្រាំ បានបានយល់ព្រមតាមសំណើររបស់លោកប្រធានាធិបតីស៊ី ក្នុងការគោរពតាមគោលនយោបាយចិនតែមួយ ។ ទន្ទឹមនិងនេះតំណាងរបស់សហរដ្ឋអាមេរិកនិងចិននឹងរៀបចំកិច្ចពិភាក្សានិងចរចាអំពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនិងផលប្រយោជន៍ទាំងសងខាងទៀតផង ។
គួរកត់សម្គាល់ថាការហៅទូរស័ព្ទសន្ទនាគ្នានេះបានបង្ហាញឲ្យឃើញពីភាពរាក់ទាក់គ្នារវាងមេដឹកនាំទាំងពីរដែលសំដែងឲ្យឃើញពីបំណងប្រាថ្នាដ៏ប្រសើរបំផុតរបស់ប្រជាជនប្រទេសទាំងពីរ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា