Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ជំរុញសហរដ្ឋអាមេរិក បន្តបញ្ជូនអាវុធធុនធ្ងន់

អ៊ីស្រាអែល ជំរុញសហរដ្ឋអាមេរិក បន្តបញ្ជូនអាវុធធុនធ្ងន់

អ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រាប់ខុទ្ទកាល័យអ៊ីស្រាអែល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថា ការប្រគល់អាវុធពីសហរដ្ឋអាមេរិក ការប្រើប្រាស់អាវុធរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីពត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្នុងរយៈពេល ៤ខែកន្លងមកនេះ ដោយមិនបានបញ្ជាក់ថា អាវុធប្រភេទណានោះទេ។ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍ជាវីដេអូរិះគន់សហ រដ្ឋអាមេរិក ក្នុងការលើកឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មេដឹកនាំអ៊ីស្រាអែល ក៏បានលាតត្រដាងថា លោកបានជួបពិភាក្សាជាមួយមន្ត្រីអាមេរិក ស្នើសុំម្តងហើយម្តងទៀតនៅគ្រប់កម្រិត ដើម្បីជួយបង្កើនល្បឿនដំណើរការចែកចាយអាវុធត្រូវបានធ្វើឡើង ប៉ុន្តែស្ថានភាពនៅតែដដែល។

ដោយគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ លោកនេតាន់យ៉ាហ៊ូ   ជឿជាក់ថា បញ្ហានឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។

កន្លងមករដ្ឋបាលលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បញ្ជាក់របាយការណ៍ដែលថា សហរដ្ឋអាមេរិក បានផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនអាវុធធុនធ្ងន់ ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីខែឧសភា។

ដោយសារតែមានការព្រួយបារម្ភ វាអាចត្រូវបានប្រើក្នុងប្រតិបត្តិការលើដីធំៗនៅរ៉ាហ្វាហ៍ កាហ្សាស្ទ្រីព ហ្គាហ្សាខាងត្បូង វាជាជម្រកសុវត្ថិភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន ជាច្រើន។

 អ្នកនាំពាក្យសន្តិសុខសេតវិមាន លោក ចន ខឺរប៊ី (John Kirby) បានហៅការអះអាងរបស់មេដឹកនាំអ៊ីស្រាអែល ថាខកចិត្ត និងមិនត្រឹមត្រូវ ព្រោះបញ្ជាក់ពីការផ្អាកការចែកចាយគ្រាប់បែកធ្ងន់តែមួយគ្រាប់ប៉ុណ្ណោះ។ ក្រៅពីនោះ វាជារឿងធម្មតា។

លោក យ៉ូអាវ ហ្គាល់ឡង់ត៍ (Yoav Gallant) រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាជាមួយលោក ឡយ អូស្ទិន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លិងខិន (Antony Blinken) អំពីបញ្ហានៃដំណាក់កាលបន្ទាប់នៃសង្គ្រាមហ្គាហ្សា ជាពិសេសនៅផ្នែកខាងមុខ ភាគខាងត្បូង និងខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីព និងព្រំដែនជាមួយប្រទេសលីបង់ ដែលការប៉ះទង្គិចជាមួយកងជីវពល ហេសបូលឡាហ៍ (Hezbollah) បានកើតឡើង។ ការគាំទ្ររបស់អ៊ីរ៉ង់ ក្នុងប្រទេសលីបង់ មានការកើនឡើង ខណៈដែលអ៊ីស្រាអែលមានគោលដៅសំខាន់ក្នុងការចង់ឱ្យសហរដ្ឋអាមេរិក ដកការផ្អាកការផ្គត់ផ្គង់គ្រាប់បែកធុនធ្ងន់របស់ខ្លួន។

នៅថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា រថក្រោះរបស់កងទ័ពអ៊ីស្រាអែល បានវាយ ប្រហារជំរំជនភៀសខ្លួន ម៉ាសាវី (Mawasi) ភាគពាយ័ព្យនៃទីក្រុង រ៉ាហ្វាហ៍ (Rafah) ភាគខាងត្បូងហ្គាហ្សាស្ទ្រីព បង្ខំគ្រួសារជនភៀសខ្លួនក្នុងតំបន់ ឱ្យធ្វើដំណើរទៅកាន់ទីប្រជុំជន ខាន យូនីស (Khan Younis) ខណៈប្រ ភពក្នុងស្រុក បាននិយាយថា រថក្រោះរបស់កងទ័ព អ៊ីស្រាអែល បានបើកផ្លូវបន្ថែមទៀត ចូលទៅក្នុងតំបន់ភាគខាងលិច និងភាគខាងជើងនៃក្រុងរ៉ាហ្វាហ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងបន្តប្រតិបត្តិការស៊ើបការណ៍របស់ខ្លួន នៅក្នុងតំបន់រ៉ាហ្វាហ៍ បន្ទាប់ ពីកំណត់ទីតាំងផ្គត់ផ្គង់អាវុធ និងរចនាសម្ព័ន្ធផ្លូវរូងក្រោមដីសម្ងាត់ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស់ ហើយក៏បានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅរាប់សិប នៅទូទាំង ហ្គាហ្សាស្ទ្រីព ដូចជានៅស្រុក សាប្រា (Sabra) ភាគខាងជើងនៃទីក្រុង ហ្គាហ្សា និងទីក្រុងនូហ្សេរ៉ាត (Nuzerat) កណ្តាលហ្គាហ្សាស្ទ្រីព៕

RELATED ARTICLES