Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិក្រុមឧ.../ទ្ទា/មនៅប្រទេសយេម៉ែន បញ្ចេញវីដេអូវា.../យ ប្រ.../ហារនាវាដឹកប្រេង នៅសមុទ្រក្រហម

ក្រុមឧ…/ទ្ទា/មនៅប្រទេសយេម៉ែន បញ្ចេញវីដេអូវា…/យ ប្រ…/ហារនាវាដឹកប្រេង នៅសមុទ្រក្រហម

ប្រទេសយេម៉ែន ៖ ក្រុមឧទ្ទាម ហ៊ូធី (Houthi) នៅប្រទេសយេម៉ែន បានបញ្ចេញឃ្លីបវីដេអូ វាយប្រហារលើនាវាដឹកប្រេង ឆ្លងកាត់សមុទ្រក្រហម ជាការសងសឹកការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានវាយប្រហារទីក្រុងខាន់យូនីស (Khan Younis) ហ្គាហ្សាស្ទ្រីពខាងត្បូង សម្លាប់ជីវិតជនជាតិប៉ាឡេស្ទីនម្នាក់។

មជ្ឈមណ្ឌលព័ត៌មានសមុទ្ររួម នៅសមុទ្រក្រហម និងឈូងសមុទ្រអេដេន (Aden) បានជូនដំណឹងនៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថាការខូចខាតប៉ាល់ដឹកប្រេង ដែលមានទង់ជាតិលីប៊ី «Chios Lion» កំពុងត្រូវបានវាយតម្លៃ ក្រោយក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ បានវាយប្រហារខណៈពេលដែលកប៉ាល់ស្ថិតនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ហើយក្រុមមន្ត្រីកំពុងវាយតម្លៃការខូចខាត និងស៊ើបអង្កេតថា តើប្រេង បានធ្លាយចូលទៅក្នុងសមុទ្រ ឬយ៉ាងណា? មានគ្រោះថ្នាក់ដល់ជីវចម្រុះក្នុងសមុទ្រឬអត់?

ក្រុមឧទ្ទាមហ៊ូធី បានចេញផ្សាយឃ្លីបវីដេអូនេះ កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ដោយបានប្រកាសថា ក្រុមហ៊ូធី បានវាយប្រហារលើនាវាដឹកប្រេង Chios Lion និងនាវា Bently I ដែលមានទង់ជាតិប៉ាណាម៉ា ខណៈពេលដែលស្ថិតនៅក្នុងសមុទ្រក្រហម មានចម្ងាយពីទីក្រុងហូដេអ៊ីដាហ៍ (Hodeidah) ទីក្រុងកំពង់ផែនៃប្រទេសយេម៉ែន ប្រហែល ១០០ម៉ៃល៍ នៅភាគពាយ័ព្យ។

ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារលើនាវាទាំងពីរ ដោយប្រើកាំជ្រួច យន្តហោះគ្មានមនុស្សបើក ប្រដាប់អាវុធ និងបានទម្លាក់គ្រាប់មីននៅលើកប៉ាល់ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងខាន់យូនីស នៅភាគខាងត្បូងហ្គាហ្សា បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់ កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ចាប់ផ្តើមវាយប្រហារកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ចាប់ពីខែមករា ឆ្នាំ២០២៤ ដើម្បីប្រកាសពីជំហររបស់ពួកគេ ក្នុងការគាំទ្រក្រុមហាម៉ាស់ ហើយបានគំរាមវាយប្រហារលើកប៉ាល់ដឹកទំនិញទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល៕

RELATED ARTICLES