Friday, October 18, 2024
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រគំតន្ត្រី អុជកាំជ្រួច នៅកោះពេជ្រ អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥សីហា ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រគំតន្ត្រី អុជកាំជ្រួច នៅកោះពេជ្រ អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥សីហា ២០២៤

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ”  រដ្ឋបាលរាជធានីភ្នំ ពេ ញ សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន នឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦:០០នាទី តទៅ ព្រមជាមួយការរៀបចំកម្មវិធីអុជកាំជ្រួច អបអរ សាទរផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្តែងនិងបញ្ចេញទេពកោសល្យក្នុងកម្មវិធីនេះ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោម ម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជំ។

សេចក្ដីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា «ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនគេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គ នាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ ពីវេលាម៉ោង ១៦:០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំកម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។

ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ «អគ្គមគ្គុ ទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរា ជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ «ព្រែកជីកហ្វូណនតេជោ” ជាព្រែកជីកប្រវត្តិសា ស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំឱ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្តែង និងបញ្ចេ ញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជំរបស់យើងទាំង អស់គ្នា។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរ សាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិ ចំពោះសមិ ទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល។ (សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ ០១២ ៩៧៥ ៩៩៣ ឬ ០១២ ២៣៤ ៥៦១)» ៕ ខៀវទុំ

RELATED ARTICLES