ភ្នំពេញៈ ក្រោយពេលដែលលោកសម រង្ស៊ី ប្រកាសលាលែងពីប្រធានបក្ស លោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានសរសើរលោកសម រង្ស៊ី ថា ជាការសម្រេចប្រកបដោយកិត្តិយស ដើម្បីប្រយោជន៍ជាតិ និងគណ បក្សជាធំ ។
លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ” ការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិកគណ បក្សសង្គ្រោះជាតិ របស់ឯកឧត្តម សម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បី ផលប្រយោជន៍ជាតិ និងគណបក្សជាធំ។
គណបក្សសង្គ្រោះជាតិស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនកើតចេញពីណា និងដើម្បីអ្វី ” ។
គួរបញ្ជាក់ថា ក្នុងលិខិតមួយច្បាប់ ដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានប្រកាសថា សុំលាលែងពីតំណែងជាប្រធាន និងជាសមាជិកភាពគណបក្ស ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងមូលហេតុផ្ទាល់ខ្លួន ៕