ហ្វីលីពីន ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ កងនាវាចរ និងទ័ពអាកាសហ្វីលីពីន កាណាដា សហរដ្ឋអាមេ រិក និងអូស្ត្រាលី បានរៀបចំសមយុទ្ធយោធារួមគ្នា រយៈពេល ២ថ្ងៃ នៅសមុទ្រចិនខាងត្បូង ដែលចាត់ទុកជា សមយុទ្ធយោធារួមគ្នាលើកដំបូង ដោយប្រទេសចំនួនបួន។ សមយុទ្ធយោធានេះ កើតឡើងបន្ទាប់ពីយោធាហ្វីលី ពីន បានធ្វើសមយុទ្ធយោធាលើកដំបូងរបស់ខ្លួនជាមួយកងកម្លាំងស្វ័យការពារជប៉ុន នៅសមុទ្រចិនខាង ត្បូង កាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះ យោធាចិន បានអនុវត្តការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាស ដើម្បីសាកល្បងសមត្ថភាពវាយប្រហារនៅតំបន់ Scarborough Shoal តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង នៅជិតដែនទឹកហ្វីលីពីន ប៉ុន្តែមិនមានការធ្វើអត្ថាធិប្បាយថា តើសមយុទ្ធរបស់ចិន ពាក់ព័ន្ធនឹងករណីប្រទេសចំនួនបួន ដែលធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ដែរឬអត់នោះទេ ខណ:ដែលរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា នឹងជួយអាមេរិក ផលិតអាវុធមីសស៊ីល ដើម្បីធានាថា ប្រទេសសម្ព័ន្ធមិត្ត មានសព្វាវុធគ្រប់គ្រាន់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
