Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស សេក ហាស៊ីណា អាជ្ញាធរចាប់ផ្តើមស៊ើ.../បអង្កេ/...តពីបទមនុស្សឃា.../ត

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស សេក ហាស៊ីណា អាជ្ញាធរចាប់ផ្តើមស៊ើ…/បអង្កេ/…តពីបទមនុស្សឃា…/ត

បង់ក្លាដែស ៖ អាជ្ញាធរបង់ក្លាដែស បានចាប់ផ្តើមស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ពីបទមនុស្សឃាត បន្ទាប់ពីមានការតវ៉ាបង្ហូរឈាមជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ រហូតដល់ដើមខែសីហា ឆ្នាំ២០២៤ បណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ ៤០០នាក់ បង្ខំឲ្យលោកស្រីអតីតនាយករដ្ឋមន្ត្រី សម្រេចលាលែងតំណែង និងបានចាកចេញពីប្រទេស។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោក ម៉ាមុន មីយ៉ា (Mamun Mia) មេធាវីជនជាតិបង់ក្លាដែស បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រី សេកា ហាស៊ីណា (Sheikh Hasina) ជាមួយមន្ត្រីជាន់ខ្ពស់ ៦នាក់ទៀត នៃរដ្ឋាភិបាលបង់ក្លាដែស មុននៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងករណីមនុស្សឃាត ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល រហូតដល់មនុស្សជាង ៤០០នាក់ បានស្លាប់។

ករណីនេះធ្វើឡើងបន្ទាប់ពីការស្លាប់របស់លោក អាប៊ូ សាអ៊ីដ (Abu Saeed) ជាពាណិជ្ជករនៅក្រុងដាកា ដែលត្រូវប៉ូលិសបាញ់ចំក្បាលស្លាប់ ពេលដើរឆ្លងផ្លូវ ចំពេលមានការតវ៉ាដោយនិស្សិត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ លោកមេធាវី បាននិយាយថា តុលាការនៅទីក្រុងដាកា (Dhaka) បានបញ្ជាឱ្យប៉ូលិសទទួលយកការចោទប្រកាន់ពីបទមនុស្សឃាត លើជនជាប់ចោទ។

លោកមេធាវី សាមុន មីយ៉ា បានដាក់ពាក្យបណ្តឹងក្នុងនាមពាណិជ្ជករបង់ក្លាដែស អាមៀរ ហាមហ្សា (Amir Hamza) ដែលមិនពាក់ព័ន្ធនឹងលោក អាប៊ូ សាអ៊ីដ ប៉ុន្តែគាត់ចង់ជួយគ្រួសារគាត់ដែលខ្វះលទ្ធភាពហិរញ្ញវត្ថុ។លោកអាមៀរ ហាមហ្សា មានប្រសាសន៍ថា «ខ្ញុំជាពលរដ្ឋសាមញ្ញដំបូងគេដែលបង្ហាញភាពក្លាហានក្នុងការផ្តួចផ្តើមជំហានផ្លូវច្បាប់ ប្រឆាំងនឹងលោកស្រី សេក ហាស៊ីណា ខ្ញុំនឹងចាត់ការករណីនេះរហូតដល់ទីបញ្ចប់»។

នេះជាលើកទីមួយហើយដែលលោកស្រី សេក ហាស៊ីណា អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ត្រូវបានកាត់ទោស ចាប់តាំងពីការបាតុកម្មតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ហើយលោក អូបាអ៊ីឌុល កាដឺរ (Obaidul Quader) អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន គឺជាម្នាក់ក្នុងចំណោមអ្នកដែលនឹងត្រូវស៊ើបអង្កេតផងដែរ។ទោះបីជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយការប្តឹងនេះ លោកស្រីសេក ហាស៊ីណា បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកស្រីផងដែរ បន្ទាប់ពីរងសម្ពាធដោយការតវ៉ារហូតលោកស្រីត្រូវលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេស នៅដើមខែសីហា ឆ្នាំ២០២៤។ លោកស្រីអតីតនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការបាតុកម្មតវ៉ា ដែលបណ្តាលឱ្យលោកស្រីបង្ខំចិត្តលាលែងតំណែង និងទាមទារឱ្យបញ្ចេញឈ្មោះអ្នកពាក់ព័ន្ធ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ក៏បានប្រកាសតាមរយៈកូនប្រុសរបស់លោកស្រី  សាជីប វ៉ាហ្សេដ (Sajeeb Wazed) ផងដែរថា លោកស្រីនឹងត្រលប់មកបង់ក្លាដែស វិញ នៅពេលដែលកាលបរិច្ឆេទ បោះឆ្នោតថ្មី ត្រូវបានប្រកាស៕ ខៀវទុំ

RELATED ARTICLES