Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន អះអាងបន្តរុ.../លចូលជ្រៅ/...ក្នុងទឹកដីរុស្ស៉ី ចា.../ប់ទាហានរុស្ស៉ី ១០០នាក់ ជាចំ.../ណា.../ប់ខ្មាំ.../ង

អ៊ុយក្រែន អះអាងបន្តរុ…/លចូលជ្រៅ/…ក្នុងទឹកដីរុស្ស៉ី ចា…/ប់ទាហានរុស្ស៉ី ១០០នាក់ ជាចំ…/ណា…/ប់ខ្មាំ…/ង

អ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែន បានអះអាងថា ទាហានអ៊ុយក្រែន បានចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី នៅតំបន់ខឺស្ក (Kursk) នៅថ្ងៃពុធ ទី១៤ ខែសីហា ហើយបានចាប់ទាហានរុស្ស៊ី ១០០នាក់ ជាចំណាប់ខ្មាំង។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានបង្ហើបថា ទាហានអ៊ុយក្រែន បានឈ្លានពានតំបន់ខឺស្ក ភាគខាងលិចរបស់រុស្ស៊ី បានស៊ីជម្រៅពី ១-២គីឡូម៉ែត្រទៀត ចាប់តាំងពីថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៩ បន្ទាប់ពីរដ្ឋាភិ បាលទីក្រុងគៀវ បានចាប់ផ្តើមប្រតិបត្តិការយោធាជើងគោក ក្នុងទឹកដីរុស្ស៊ី កាលពីសប្តាហ៍មុន។

លោកហ្សេឡេនស្គី បាននិយាយថា «យើងកំពុងឈានទៅមុខក្នុងតំបន់ Kursk ក្នុងចម្ងាយ ១-២ គីឡូម៉ែត្រទៀត ក្នុងទិសដៅជាច្រើន ចាប់តាំងពីថ្ងៃនេះ»។

លោកហ្សេឡេនស្គី បាននិយាយថា ទាហានអ៊ុយក្រែន បានចាប់ទាហានរុស្ស៊ី ១០០នាក់ដោយបន្ថែមថា ការណ៍នេះ នឹងជួយពន្លឿនការសង្គ្រោះកុមារជនជាតិអ៊ុយក្រែន ដែលបានយកទៅរុស្ស៊ី បានត្រឡប់មកវិញលឿនជាងមុន។ ប្រធានាធិបតីអ៊ុយក្រែន ក៏បាននិយាយដែរថា លោកកំពុងពិចារណាបង្កើតទីបញ្ជាការយោធា ក្នុងតំបន់ Kursk របស់រុស្ស៊ី បើចាំបាច់។

កន្លងមកទីភ្នាក់ងារព័ត៌មាន AFP បានបង្ហោះវីដេអូឃ្លីប បង្ហាញពីរថយន្តអ៊ុយក្រែន ដឹកបុរសមួយក្រុម ក្នុងឯកសណ្ឋានយោធារុស្ស៊ី ហើយត្រូវបានបិទភ្នែក ធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងតំបន់ខឺស្ក (Kursk) របស់រុស្ស៉ី ទៅកាន់តំបន់ស៊ូមី (Sumy) នៃប្រទេសអ៊ុយក្រែន។

ឧត្តមសេនីយ៍ អូឡេកសាន់ដ្រ៍ សឺរស្គី (Oleksandr Sirsky) បានប្រាប់ប្រធានាធិបតីហ្សេឡេនស្គី ផងដែរថា កងទ័ពអ៊ុយក្រែន បានបញ្ចប់ប្រតិបត្តិការស្វែងរកនិងសម្លាប់ទាហានរុស្ស៊ី នៅទីប្រជុំជន ស៊ូហ្សា ក្នុងតំបន់ខឺស្ក និងគ្រប់គ្រងទីក្រុងព្រំដែននេះទាំងស្រុង។ ទន្ទឹមនឹងនេះ ទូរទស្សន៍អ៊ុយក្រែន បានចាក់ផ្សាយវីដេអូរបស់ទា ហានអ៊ុយក្រែន ដែលដកទម្លាក់ទង់ជាតិរុស្ស៊ី នៅសាលាមួយ ក្នុងទីក្រុងស៊ុដសា (Sudsha) ។

ទោះបីជាយ៉ាងណា ឧត្តមសេនីយ៍ អាពទី អាឡូដឌីណូវ (Apti Alauddinov) ដែលជាមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ របស់រុស្ស៊ី បានទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ភូមិជាច្រើន ហើយចូលទៅក្នុងតំបន់ជុំវិញមួយចំនួន នៅក្នុងទីក្រុងស៊ុដសា ។ ប៉ុន្តែពួកគេនៅតែមិនមានការគ្រប់គ្រងពេញលេញលើទីក្រុង។ លោក ក៏បានអះអាងដែរថា កម្លាំងរុស្ស៊ី បានរារាំងការរុលទៅមុខរបស់អ៊ុយក្រែន ស្ទើរតែទាំងស្រុង។

ជុំវិញការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ខឺស្ក នេះ ក្រសួងការបរទេសអ៊ុយក្រែន បញ្ជាក់ថា អ៊ុយក្រែន មិនចាប់អារម្មណ៍ក្នុងការដណ្តើមយកទឹកដីរុស្ស៉ី ទេ ប៉ុន្តែនឹងវាយប្រហាររហូតដល់រុស្ស៊ី យល់ព្រមបញ្ចប់សង្គ្រាម។

សារព័ត៌មាន BBC រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានអះអាងថា ទាហានរបស់លោក បានដណ្តើមយកភូមិ និងការតាំងលំនៅក្នុងតំបន់ខឺស្ក (Kursk) របស់ប្រទេសរុស្ស៊ី នៅភាគខាងលិច បានចំនួន ៧៤ភូមិ បន្ទាប់ពីថ្ងៃទី៨ នៃការវាយលុកចូលក្នុងទឹកដីរុស្ស៊ី កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ។

អ៊ុយក្រែន បានបើកការវាយលុកក្នុងទឹកដីរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដោយបង្កឱ្យមានការប៉ះទង្គិចជាមួយទាហានរុស្ស៊ី នៅតាមព្រំដែន បន្តរហូតដល់សព្វថ្ងៃនេះ ។

នៅពេលដំបូង អភិបាលស្តីទីនៃតំបន់ខឺស្ក (Kursk) បាននិយាយថា មនុស្ស ១២១ ០០០នាក់ត្រូវបានជម្លៀសចេញ ហើយ ៥៩ ០០០នាក់ផ្សេងទៀត ក៏បានទទួលការជូនដំណឹងអំពីការជម្លៀសផងដែរ។

កន្លងមក លោកឧត្តមសេនីយ អូឡេកសាន់ដ្រ៍ សឺរស្គី (Oleksandern Sirsky) ប្រធានអគ្គសេនាធិការយោធាអ៊ុយក្រែន បានអះអាងថា ទាហានរបស់លោក បានដណ្តើមយកទឹកដីរុស្ស៊ី ១០០០ គីឡូម៉ែត្រក្រឡា ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ថា អ៊ុយក្រែន មិនចាប់អារម្មណ៍ក្នុងការដណ្តើមយកទឹកដីក្នុងតំបន់ខឺស្ក (Kursk) របស់រុស្ស៉ី នោះទេ ហើយការវាយប្រហាររបស់ពួកគេ នឹងបញ្ឈប់ នៅពេលដែលរុស្ស៊ី យល់ព្រមដើម្បីស្ដារសន្តិភាព។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា «រុស្ស៊ី ឆាប់យល់ព្រមស្ដារសន្តិភាពការវាយប្រហាររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី កាន់តែឆាប់ត្រូវបានបញ្ឈប់។ ដរាបណា ពូទីននៅតែបន្តសង្រ្គាម លោកនឹងទទួលបានការឆ្លើយតបបែបនេះពីអ៊ុយក្រែន»។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន មិនបានបង្ហាញការផ្តល់សម្បទានដល់អ៊ុយក្រែន នោះទេ។ គាត់បានចេញមុខចោទប្រកាន់អ៊ុយក្រែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងពលរដ្ឋរុស្ស៊ី ហើយថា រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) នឹងទទួលបានការឆ្លើយតបដ៏ស័ក្ដិសមមួយពីរដ្ឋាភិបាលក្រុងម៉ូស្គូ៕

RELATED ARTICLES