Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអ្នកស្លាប់ ​ក្នុង​ការប៉ះទង្គិចគ្នា​ នៅ​កាស្មៀ​ ​កើនដល់​៧នាក់

អ្នកស្លាប់ ​ក្នុង​ការប៉ះទង្គិចគ្នា​ នៅ​កាស្មៀ​ ​កើនដល់​៧នាក់

តំបន់កាស្មៀ៖ប៉ូលិស​ឲ្យ​ដឹងថា​ក្រុមសកម្មប្រយុទ្ធ​៤នាក់​ ប៉ូលិស​ឥណ្ឌា២នាក់​និង​ជនស៊ីវិល​ម្នាក់​ត្រូវបាន​សម្លាប់​ហើយទាហាន៣នាក់​ទៀត​រងរបួស​កាលពី​ថ្ងៃអាទិត្យនេះ​ក្នុង​ហេតុការណ៍​ប៉ះទង្គិចគ្នា​មួយ​ក្នុង​តំបន់​​កាស្មៀ​ដែល​គ្រប់គ្រ​ង​ដោយ​ឥណ្ឌា ។

ការប្រយុទ្ធ​គ្នា​ដោយកាំភ្លើង​បាន​កើត​ឡើង​នៅ​ភូមិ Frisal ស្រុក Kulgam ដែលស្ថិត​នៅ​ចម្ងាយ​៥៥គីឡូម៉ែត្រ​នៃ​ភាគខាងត្បូង​ក្រុង Srinagar រដ្ឋធានី​រដូវក្តៅ​​នៃ​តំបន់​កាស្មៀ​ដែលគ្រប់គ្រង​ដោយ​ឥណ្ឌា ។

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​​បាន​ថ្លែងប្រាប់​សារព័ត៌មានចិនស៊ីនហួរថា​ចំនួន​អ្នក​ស្លាប់​ក្នុង​កា​រប៉ះទង្គិចគ្នា​ដោយ​អាវុធ​បានកើនឡើង​ដល់​៧នាក់​ហើយ​នាថ្ងៃនេះ​​ហើយ​ក្នុងនោះ​មាន​សមាជិកក្រុម​សកម្មប្រយុទ្ធ​៤នាក់​ កងទ័ពឬប៉ូលិស​២នាក់​និង​ជន​ស៊ីវិល​ម្នាក់ ។

យោងតាម​មន្ត្រី​ប៉ូលិស​ឲ្យ​ដឹងថា​ជនស៊ីវិល​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​ព្រឹត្ត​ការណ៍នេះ​ជា​​សមាជិក​ក្នុងក្រុមគ្រួសារមួយ​ដែល​ជាម្ចាស់​លំនៅឋាន​ក្រុមស​កម្ម​ប្រយុទ្ធ​ស្នាក់នៅ ។ ​ជន​ស៊ីវិល​រូបនោះ​ត្រូវបានសម្លាប់​ក្នុង​ពេល​ប៉ះទង្គិចគ្នា​រវាង​ក្រុមសកម្មប្រយុទ្ធ​និង​កងទ័ព​ ស្របពេល​ដែល​ប្រភពក្នុងស្រុក​​បាន​ចោទប្រកាន់​ថាលោក​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ខែល​ដោយ​កងទ័ព។

ចំណែក​កងទ័ព​ដែលរងរបួស​ត្រូវបាន​បញ្ជូនភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ​យោធា​ក្នុង​ទីក្រុង Srinagar ។

មន្ត្រីយោធា​ឥណ្ឌា​ថ្លែងថា​ពួកគេ​បានចាប់ផ្តើម​ឡោមព័ទ្ធ​និងបើក​ប្រតិបត្តិការមួយ​ក្នុង​ភូមិ Frisal​ តាមការ​ផ្តល់ព័ត៌មាន​សម្ងាត់ជាក់លាក់​មួយ​អំពី​វត្តមាន​របស់​ក្រុម​នេះ​ក្នុងតំបន់​ខាងលើ​កាលពីរាត្រី​ថ្ងៃសៅរ៍ ។

គួររំលឹកថា​តំបន់​កាស្មៀត្រូវបានបែងចែក​គ្នាគ្រប់គ្រងរវាង​ឥណ្ឌានិង​ប៉ាគីស្ថាន​​ដែល​សុទ្ធសឹងតែ​អះអាង​ទាមទារ​ដែនដី​នេះ​ទាំងមូល​មកគ្រប់គ្រង​។ ចាប់តាំងពី​ពួកគេ​ទទួលបានឯករាជ្យ​ពី​អង់គ្លេស​ ប្រទេស​ទាំងពីរ​បានធ្វើសង្គ្រាម​បីដង​ ពីរដង​គឺនៅសមរភូមិកាស្មៀ​ផ្ទាល់តែម្តង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

 

RELATED ARTICLES