លោកស្រីស៊ូជី ជំរុញឲ្យក្រុម ប្រដាប់អាវុធ ជនជាតិភាគតិច ព្រមព្រៀងឈប់បាញ់
មីយ៉ាន់ម៉ា៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុង សានស៊ូជី បានអំពាវនាវឲ្យក្រុមជនជាតិភាគតិចប្រដាប់អាវុធទាំងអស់ព្រមព្រៀងចុះហត្ថលេខាលើបទឈប់បាញ់មួយក្នុងអំឡុងពេលនៃការថ្លែងសន្ទរកថាមួយ ដែលជាការដើរតាមផ្លូវរបស់ឳពុកលោកស្រីដែលជាវីរៈបុរសទាមទារឯករាជ្យម្នាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព៧០ឆ្នាំមកនេះ ។
ថ្លែងក្នុងអំឡុងពេលនៃពិធីបុណ្យប្រចាំឆ្នាំលោកស្រីស៊ូជីបានលើកឡើងថាក្រុមជនជាតិភាគតិចនៅតែអាចចូលរួមក្នុងចលនាសន្តិភាពបានដដែល ។
លោកស្រីថែមទាំងបានបញ្ជាក់ថាខ្ញុំចង់ស្នើឲ្យក្រុមជនជាតិភាគតិចដែលមិនបានចុះហត្ថលេខាលើបទឈប់បាញ់នៅទូទាំងប្រទេសជឿជាក់លើខ្លួនឯងហើយចុះហត្ថលេខាព្រមព្រៀងចំពោះវានិងចូលរួមក្នុងសន្និសិទ Panglong ទី២១របស់យើង។
លោកស្រីនិងនិងបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីបានសន្យាថាសន្តិភាពនឹងក្លាយជាអាទិភាពខ្ពស់ជាងគេនៅពេលដែលលោកស្រីចូលកាន់អំណាចមួយឆ្នាំមកនេះ ។
ក៏ប៉ុន្តែលោកស្រីស្ថិតក្រោមសម្ពាធនៃការវាយប្រហារចំពោះការមិនអើពើដឹងឭនៃស្ថានការណ៍ជិះជាន់លើជនមូស្លីមរូហ៊ីងយ៉ានិងការខកខាននូវបញ្ឈប់អំពើឃោរឃៅប្រឆាំងនិងជនជាតិភាគតិចនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា