Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិលោកស្រី ស៊ូជី ដើរតាមគន្លងផ្លូវឪពុក លើបទឈប់បាញ់

លោកស្រី ស៊ូជី ដើរតាមគន្លងផ្លូវឪពុក លើបទឈប់បាញ់

លោកស្រី​ស៊ូជី​ ជំរុញ​ឲ្យ​ក្រុម ​ប្រដាប់អាវុធ ​ជនជាតិ​ភាគតិច ​​ព្រមព្រៀង​ឈប់បាញ់​

មីយ៉ាន់ម៉ា៖ មេដឹកនាំមីយ៉ាន់ម៉ា​លោក​​ស្រី​អ៊ុង សានស៊ូជី បាន​អំពាវនាវ​ឲ្យ​ក្រុម​​ជនជាតិ​ភាគតិច​ប្រដាប់អាវុធ​ទាំងអស់​​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើបទ​ឈប់​បាញ់​មួយ​ក្នុង​អំឡុង​ពេល​នៃការ​ថ្លែងសន្ទរកថាមួយ​ ដែល​ជាការដើរ​តាម​ផ្លូវ​របស់​ឳពុក​លោកស្រី​ដែល​ជា​វីរៈ​បុរស​ទាមទារ​ឯករាជ្យ​ម្នាក់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​៧០ឆ្នាំមកនេះ ។

ថ្លែងក្នុងអំឡុងពេល​នៃ​ពិធី​បុណ្យ​ប្រចាំឆ្នាំ​លោកស្រីស៊ូជី​បានលើកឡើងថា​ក្រុម​ជនជាតិ​ភាគតិចនៅតែ​អាច​ចូល​រួមក្នុង​ចលនា​សន្តិភាព​បានដដែល ។

លោកស្រី​ថែមទាំងបាន​បញ្ជាក់ថា​ខ្ញុំ​ចង់​ស្នើ​ឲ្យ​ក្រុមជនជាតិ​ភាគ​តិច​​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​នៅទូទាំងប្រទេស​ជឿជាក់លើ​ខ្លួនឯង​ហើយ​ចុះ​ហត្ថលេខា​ព្រមព្រៀង​ចំពោះ​វា​និង​ចូល​រួម​ក្នុង​​សន្និសិទ​ Panglong ទី​២១​របស់​យើង​។

លោកស្រី​និង​​និង​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោកស្រី​បានសន្យា​ថា​សន្តិភាព​នឹង​ក្លាយជា​អាទិភាព​ខ្ពស់ជាងគេ​នៅពេល​ដែល​លោក​ស្រី​ចូល​កាន់​អំណាច​មួយឆ្នាំមកនេះ ។

ក៏ប៉ុន្តែ​លោកស្រី​​​ស្ថិតក្រោមសម្ពាធនៃការ​វាយប្រហារ​ចំពោះ​កា​រមិនអើពើ​ដឹងឭ​​នៃស្ថានការណ៍​ជិះជាន់​លើ​ជនមូស្លីម​រូហ៊ីងយ៉ា​និង​ការ​ខកខាននូវបញ្ឈប់​អំពើឃោរឃៅ​ប្រឆាំងនិង​ជនជាតិ​ភាគតិចនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES